សន្ធិសញ្ញា​ហាមឃាត់​អាវុធ​នុយក្លេអ៊ែរ (TPNW) របស់​អង្គការសហប្រជាជាតិ​ចូល​ជា​ធរមាន

ចែករំលែក៖

អន្តរជាតិ៖នៅថ្ងៃទី២២ មករា ឆ្នាំ២០២១សន្ធិសញ្ញាហាមឃាត់អាវុធនុយក្លេអ៊ែរ (TPNW) របស់អង្គការសហប្រជាជាតិចូលជាធរមានហេីយសន្ធិសញ្ញានេះចូលជាធរមានរយៈពេល៩០ថ្ងៃ ក្រោយប្រទេសចំនួន៥០ ផ្តល់សច្ចាប័នកាលពីឆ្នាំមុន ខណៈប្រទេសអំណាចទាំងមិនបានចូលជាសមាជិកឡើយ ក្រោយប្រទេសដែលមាន សង្ស័យថាមាន ក៏អត់ចូលដែរ

ជាក់ស្តែងសន្ធិសញ្ញា TPNW មានរដ្ឋហត្ថលេខីចំនួន៨៦ និងរដ្ឋជាសមាជិកចំនួន៥១​ ​បេីគិតត្រឹមថ្ងៃចូលជាធរមាននៅថ្ងៃទី២២ ខែមករាម្សិលមិញនេះ។ យ៉ាងណាក្តីប្រទេសដែលមានអាវុធនុយក្លេអ៊ែរពុំបានចុះហត្ថលេខាឡើយ ចំណែកជប៉ុនដែលជាប្រទេសតែមួយគត់ដែលរងគ្រោះដោយអាវុធនេះក៏មិនទាន់ចូលរួមដែរ

សូមជម្រាបថាអង្គមហាសន្និបាត UN បានអនុម័តសេចក្តីសម្រេចស្តីពីការបង្កើតសន្ធិសញ្ញានេះនៅខែកក្កដា ឆ្នាំ២០១៧ ដោយមានសំឡេងគាំទ្រពីរដ្ឋចំនួន១២២ យុទ្ធនាការអន្តរជាតិប្រឆាំងអាវុធនុយក្លេអ៊ែរ​(ICAN) ដែលទទួលបានរង្វាន់ណូបែលសន្តិភាពឆ្នាំ២០០៧ ជាអ្នកផ្តួចផ្តើមគំនិតក្នុងការកៀងគរបញ្ចុះបញ្ចូលរដ្ឋ និងព្រាងសន្ធិសញ្ញាមួយនេះ

បេីតាមលោក អាន់តូនីញ៉ូ ហ្គូតេរ៉េ អគ្គលេខាធិការអង្គការសហប្រជាជាតិបានលើកឡើងក្នុងសេចក្តីថ្លែងការណ៍របស់​​ខ្លួនថា៖«​សន្ធិសញ្ញានេះ ជាជំហានយ៉ាងសំខាន់ក្នុងឈានទៅកាន់ពិភពលោកមួយដែលគ្មានអាវុធនុយក្លេអ៊ែរ និងការបង្ហាញនូវការគាំទ្រយ៉ាងរឹងមាំចំពោះការរំសាយអាវុធដោយប្រើប្រាស់យន្តការពហុភាគីនិយម​»​ មិនតែប៉ុណ្ណោះ អគ្គលេខាធិការរូបនេះ សើរពីការសម្រេចបានកិច្ចព្រមព្រៀងពហុភាគីក្នុងការរំសាយអាវុធនុយក្លេអ៊ែរជាលើកទីមួយក្នុងរយៈពេលជា២០ឆ្នាំមកនេះ បន្ថែមពីនេះ លោកក៏អំពាវនាវផងដែរឱ្យរដ្ឋទាំងអស់ធ្វើការរួមគ្នាដើម្បីសម្រេចឱ្យបាននូវមហិច្ឆតាក្នុងការធ្វើឱ្យប្រសើរឡើងសន្តិសុខ និងសុវត្ថិភាពសមូហភាព

បន្ថែមពីនេះ សន្ធិសញ្ញា TPNW ក៏ហាមការផ្ទ ប្រើ គំរាមប្រើអាវុធនុយក្លេអ៊ែរផងដែរព្រោះសន្ធិសញ្ញានេះ ចងភ្ជាប់កាតព្វកិច្ចដល់ប្រទេសផ្តល់សច្ចាប័ន មិនឱ្យអភិវឌ្ឍ តេស្ត ផលិត កាន់កាប់ ស្តុកទុកអាវុធនុយក្លេអ៊ែរ គ្រឿងផ្ទុះនុយក្លេអ៊ែរ ទោះជាស្ថិតក្នុងកាលៈទេសៈណាក៏ដោយ

បើតាមទីភ្នាក់ងារព័ត៌មាន AFP បានចុះផ្សាយថា មិនខុសអ្វីពីអគ្គលេខាធិការអង្គការសហប្រជាជាតិ សម្តេចសង្ឃប៉ាបហ្វ្រង់ស៊ីប្រមុខគ្រិស្តសាសនាកាតូលិក ជំរុញឱ្យរដ្ឋ និងប្រជាជនរួមគ្នាក្នុងការបង្កើតលក្ខខណ្ឌចាំបាច់មួយសម្រាប់ពិភពលោកដោយគ្មានអាវុធនុយក្លេអ៊ែរក៏ដូចជារួមចំណែកក្នុងការកសាងសន្តិភាព និងកិច្ចសហប្រតិបត្តិការហុភាគីដែលមនុស្សជាតិត្រូវការជាចំបាច់ បន្ថែមពីនេះ លោក Peter Maurer ប្រធានគណៈកម្មាធិការអន្តរជាតិនៃអង្គការកាកបាទក្រហម (ICRC) ចាត់ទុកការចូលជាធរមាននៃសន្ធិសញ្ញានេះជាជ័យជម្នះសម្រាប់មនុស្សជាតិ

យ៉ាងណាក្តីចាប់តាំងតែពីសន្ធិសញ្ញានេះកំពុងស្ថិតក្នុងដំណាក់កាលចារម្ល៉េះ អាមេរិក និងរុស្ស៊ីដែលមានអាវុធនុយក្លេអ៊ែរចំនួន៩០ភាគរយនៃចំនួនអាវុធទាំងអស់ពហិការមិនចូលរួម ចំណែកចិន បារាំង អង់គ្លេស ឥណ្ឌា ប៉ាគីស្ថាន អ៊ីស្រាអែល និងកូរ៉េខាងជើងក៏មានជំហរមិនខុសគ្នាប៉ុន្មានដែរ

គួរបញ្ជាក់ថា ប្រទេសមានអាវុធនុយក្លេអ៊ែរទាំងនេះ បានអះអាងថា៖​ ​ខ្លួនមិនចូលរួមសន្ធិសញ្ញាហាមឃាត់អាវុធនុយក្លេអ៊ែរ​TPNW ដោយសារតែខ្លួនជារដ្ឋសមាជិកនៃសន្ធិសញ្ញាហាមឃាត់ការសាយភាយអាវុធនុយក្លេអ៊ែរ​(NPT) ស្រេចហើយ សន្ធិសញ្ញា NPT ហាមឃាត់ការផ្ទេរអាវុធនុយក្លេអ៊ែ ក៏ដូចបច្ចេកវិទ្យាក្នុងការផលិតអាវុធទៅរដ្ឋដែលមិនទាន់មាន តែពុំហាមឃាត់ការប្រើប្រាស់ ការគំរាមប្រើប្រាស់អាវុធនេះដូច TPNW ឡើយ

ដោយឡែកទាក់ទិននឹងបញ្ហានេះដែរប្រទេសជប៉ុនដែលជាប្រទេសតែមួយគត់ដែលធ្លាប់រងគ្រោះដោយការប្រើអាវុធនុយក្លេអ៊ែរ នៅចុងសង្គ្រាមលោកលើកទីពីរ បដិសេធមិនចុះហត្ថលេខាលើសន្ធិសញ្ញាហាមឃាត់អាវុធនុយក្លេអ៊ែរ​(TPNW) ដោយពុំជឿថានឹងមានប្រសិទ្ធភាពស្របពេលគ្មានវត្តមានរបស់ប្រទេសមានអាវុធនុយក្លេអ៊ែរ៕ដោយ៖សតារា

...

រូបភាព៖ AFP​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print