ស្តេចគ្រឿងញៀនអាស៊ី Tse Chi Lop ត្រូវប៉ូលីសហូឡង់ ចាប់ខ្លួន

ចែករំលែក៖

អន្តរជាតិ៖បើតាមការផ្សាយរបស់សារព័ត៌មាន ABC​ បាននិយាយថាលោក Tse Chi Lop វ័យ៥៦ឆ្នាំជាជនជាតិកាណាដា ដើមកំណើតចិនដែលត្រូវបានចាត់ទុកថា ជាស្តេចគ្រឿងញៀនអាស៊ី Asia’s El Chapo​ ត្រូវបានប៉ូលីសនៅក្រុងអាំស្ទែរដាម ប្រទេសហូឡង់ ចាប់ឃាត់ខ្លួននៅអាកាសយានដ្ឋាន Amsterdam’s Schiphol​ ខណៈដែលខ្លួនក្នុងដំណើរទៅកាន់ប្រទេសកាណដា។

បេីតាមប៉ូលីសសហព័ន្ធអូស្ត្រាលី (AFP) នឹងស្នើសុំការធ្វើបច្ចាប័នដើម្បីនាំយកឧក្រិដ្ឋជនគ្រឿងញៀនរូបនេះ ទៅកាន់ទោស។ ខណៈក្នុងប្រតិបត្តិការតាមចាប់ខ្លួនដែលដឹកនាំដោយ AFP មានការចូលរួមពីអាជ្ញាធរកាណាដា ចិន ជប៉ុន មីយ៉ាន់ម៉ា ថៃ សហរដ្ឋអាមេរិក ក៏ដូចជាការិយាល័យស៊ើបអង្កេតតៃវ៉ាន់ផងដែរ។

សូមជម្រាបថា​ Tse Chi Lop ត្រូវបានគេដឹងថា មេដឹកនាំក្រុមហ៊ុន The Company ដែលមានគ្រឿងញៀនខុសច្បាប់តម្លៃប្រមាណ៧០ពាន់លានដុល្លារអាមេរិកនៅលើទីផ្សារអាស៊ី។ ប៉ូលីសអូស្ត្រាលី ជឿជាក់ថា ក្រុមហ៊ុន The Company Sam Gor Syndicate ជាអ្នកទទួលខុសត្រូវលើការនាំចូលគ្រឿងញៀនខុសច្បាប់៧០ភាគរយនៅទឹកដីអូស្ត្រាលី។

លោក​ Tse Chi Lop​ ​ត្រូវបានប្រៀបប្រដូចជាស្តេចគ្រឿងញៀនម៉ិកស៊ិក Joaquin “El Chapa” Guzman ដោយសារតែទំហំជួញដូរដ៏ធំ។ប៉ូលីសអូស្ត្រាលី តាមប្រម៉ាញ់ Mr Tse អស់រយៈពេលជាង១ទសវត្សរ៍មកហើយ មុនពេលដឹងពីដំណើររបស់គេទៅកាន់កាណាដា។

គួរបញ្ជាក់ដែរថាចាប់តាំងពីឆ្នាំ២០១៩មក លោក Tse ត្រូវបានចាត់ទុកជាឧក្រិដ្ឋជនដែលគេតាមប្រមាញ់បំផុតនៅលើពិភពលោក ដោយពាក្យចចាមអារ៉ាមកន្លងមកថា គេបានរស់នៅម៉ាកាវ ហុងកុង និងតៃវ៉ាន់។ កាលពីអំឡុងឆ្នាំ១៩៩០ លោក Tse ក៏បានជាប់ពន្ធនាគារ៩ឆ្នាំនៅសហរដ្ឋអាមេរិក ពីបទជួញដូរគ្រឿងញៀនផងដែរ។ បន្ទាប់មកអង្គការសហប្រជាជាតិក៏ធ្លាប់បានវាយតម្លៃផងដែរថា The Company ទទួលបានចំណូលពីការលក់មេតំហ្វេតាមីនប្រមាណ១៧ពាន់លានដុល្លារអាមេរិក កាលពីឆ្នាំ២០១៨។

លោក Tse កើតនៅ Guangzhou ប្រទេសចិន បានទៅរស់នៅកាណាដានៅឆ្នាំ១៩៨៨។ ក្រោយជាប់គុក៩ឆ្នាំនៅសហរដ្ឋអាមេរិក Tse នៅតែបន្តសកម្មភាពជូញដូរគ្រឿងញៀន ជាពិសេសនៅតំបន់អាស៊ី ដោយរបាយការណ៍បង្ហាញថា មីយ៉ាន់ម៉ា ថៃ និងឡាវ ស្ថិតក្នុងចំណោមទីតាំងនៃប្រតិបត្តិការផលិតគ្រឿងញៀនរបស់ក្រុមឧក្រិដ្ឋជននេះ៕ដោយ៖សតារា

រូបភាព៖AFP

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print