ភ្នំពេញ៖ បុរសជនជាតិនីហ្សេរីយ៉ាម្នាក់ បន្ទាប់ពីបានប្រព្រឹត្តអំពើឆបោកមួយករណីតាមរយៈកន្លែងផ្ញើប្រាក់វីង ហេីយត្រូវបានកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចាប់ខ្លួនបញ្ជូនទៅតុលាការដេីម្បីដាក់ទោសតាមច្បាប់កាលពីរសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ ត្រូវលោក កើត សាំង ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាសម្រេចឃុំដាក់ពន្ធនាគារបណ្ដោះអាសន្ន ក្រោមការចោទប្រកាន់ពីបទឆបោក ។
តាមប្រភពព័ត៍មានពីមន្រ្តីកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានឲ្យដឹងថា ជនត្រូវចោទឈ្មោះ Okeke Ikchukwu ភេទប្រុស អាយុ៣៩ឆ្នាំស្នាក់នៅផ្ទះលេខ២១B សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន។ ក្រោយធ្វេីការសាកសួររួច ត្រូវបានចៅក្រមស៊ើបសួរសម្រេចដាក់ឲ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការពីបទ «ឆបោក» ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ តាមមាត្រា២៧៧ និងមាត្រា៣៧៨ នៃក្រមព្រហ្មទណ្ឌ ។
គួររម្លឹកថា ជនសង្ស័យ ត្រូវបានកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចាប់ខ្លួនកាលពីថ្ងៃទី២១ មករា ឆ្នាំ២០២១ ក្រោយពីជននេះ បានប្រព្រឹត្តអំពើឆបោកមួយករណីតាមរយៈកន្លែងផ្ញើប្រាក់វីង ។
បន្ទាប់ពីចាប់ឃាត់ខ្លួន ជនសង្ស័យត្រូវបានបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១ ហើយព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូង លោក សំម ឫទ្ធីវាសនា បានធ្វើការស៊ើបសួរនិងសម្រេចចោទប្រកាន់ឈ្មោះ Okeke Ikchukwu ពីបទឆបោកជាផ្លូវការ រួចបញ្ជូនសំណុំរឿងទៅចៅក្រមសើបសួរសម្រេចឃុំខ្លួនតែម្តង៕ដោយ៖សហការី