យោធាម្នាក់ និងយុវជនពីរនាក់បានវាយតប់គ្នាបណ្ដាលឲ្យមានរបួសស្នាម ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បន្តិចបន្ទួច

ចែករំលែក៖

ភ្នំពេញ៖ បុរសជាមន្ត្រីយោធាម្នាក់ បានបើករថយន្តកូរ៉ូឡាបទត្រលប់ក្រោយតែមិនសីុញ៉ូ ត្រូវយុវជនពីរនាក់ជិះម៉ូតូពីក្រោយលឿនបានចាប់ហ្វាំងបង្ខំបណ្ដាលឲ្យដួលបោកទៅនិងថ្នល់រងរបួសស្រាល។ក្នុងហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២និង៣០នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៦ នៅចំណុចមុខភោជនីដ្ឋាន និងតន្ត្រី ពីរ៉ាមីត តាមបណ្ដោយផ្លូវភ្នំពេញថ្មី(១៩៨៦) ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

បើតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលនៅក្បែរកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេសង្កេតឃើញបុរសជាមន្ត្រីយោធាម្នាក់បានបើករថយន្តកូរ៉ូឡា ពណ៌ស្ក ពាក់ស្លាកលេខភ្នំពេញ2V.6143 បានបើកបរតាមបណ្ដោយផ្លូវ១៩៨៦ ទិសដៅពីកើតទៅលិចក្នុងល្បឿនល្មម ខណះមកដល់កន្លែងកើតហេតុបានបទត្រឡប់ក្រោយវិញ ដោយមិនបានស៊ីុញ៉ូទេ ខណះពេលនោះស្រាប់តែមានយុវជនពីរនាក់ជិះម៉ូតូពីរគ្រឿង(ម្នាក់១គ្រឿង) ម៉ូតូទីមួយម៉ាកZOOMER X ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ1FN.1624 ម៉ូតូទី២ម៉ាកស៊ុយស្គុគីស្មាក់ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ1AU.2366 ដែលជិះមកពីក្រោយក្នុងល្បឿនលឿនល្មម ហើយក៏បានចាប់ហ្វាំងបង្ខំ បណ្ដាលឲ្យម៉ូតូZOOMER X ដួលបោកទៅនិងថ្នល់រងរបួសស្រាល។ ប្រភពដដែលបានបន្តថា ខណះពេលនោះបុរសជាមន្ត្រីយោធាដែលជាម្ចាស់រថយន្តកូរ៉ូឡា បានចុះមកមើលយុវជនពីរនាក់ដែលដួលនោះដែរ តែដោយសារតែយុវជនពីនាក់នោះរងរបួសស្រាលក៏បានដើរត្រលប់មករក ឡើងរថយន្តវិញ ភ្លាមៗនោះយុវជនម្នាក់ក្នុងចំណោមគ្នាពីរនាក់មិនសុខចិត្តនិងចង់ឲ្យដោះស្រាយគ្នា ក៏បានមកឃាត់ រួមទាំងវាយក្បាលបុរសដែលជាមន្ត្រីយោធានោះពីក្រោយបណ្ដាលឲ្យបែក រួចហើយយុវជនម្នាក់ទៀតបានមកជួយ និងមានការប្រតាយប្រតប់គ្នាទៅវិញទៅមក បណ្ដាលឲ្យមានរបួសរៀងៗខ្លួន និងមានការបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចចុះមកដល់កន្លែងកើតហេតុភ្លាមៗតែម្ដង។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានឃាត់ខ្លួនមន្ត្រីយោធា ដែលជាម្ចាស់រថយន្តកូរ៉ូឡា រួមទាំងយុវជនពីរនាក់នោះ យកមកកាន់ប៉ុស្តិ៍នគរបាលរដ្ឋភ្នំពេញថ្មី ដើម្បីសួរនាំរកខុសត្រូវ និងដោះស្រាយតាមនីតិវិធី៕

image

image

image

image

image

...

ដោយ៖ សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print