COVID-19​ បានសម្លាប់ពលរដ្ឋថៃថ្មីម្នាក់​ទៀត ខណៈរកឃេីញអ្នកឆ្លងថ្មី​ ចំនួន​ ៨១៩នាក់

ចែករំលែក៖

អន្តរជាតិ៖ បើតាមទីភ្នាក់ងារសារព័ត៌មាន CNA​ បានចុះផ្សាយថា​នៅថ្ងៃពុធ ទី២៧ ខែមករា ឆ្នាំ២០២១នេះថា​ អាជ្ញាធរសុខាភិបាលថៃ បានប្រកាសពីការរកឃើញ COVID-19 ៨១៩ករណីថ្មីបន្ថែមទៀត ធ្វើឱ្យអ្នកឆ្លងសរុប ទូទាំងប្រទេសកើនដល់ ១៥,៤៦៥នាក់។ខណៈអ្នកស្លាប់ថ្មីម្នាក់ ក៏ត្រូវបានរាយការណ៍ផងដែរ ធ្វើឱ្យអ្នកស្លាប់សរុបកើនដល់ ៧៦នាក់ ខណៈ១១,០៥៤នាក់ បានជាសះស្បើយឡើងវិញ។

ជាក់ស្តែងអាជ្ញាធរសុខាភិបាលថៃ បានបន្តទៀតថា ក្នុងចំណោមករណីឆ្លងថ្មីខាងលើ មានច្រើនជាង ៧០០ករណី ត្រូវបានរកឃើញនៅក្នុងខេត្ត Samut Sakhon ដែលជាចំណុចកណ្ដាល នៃការឆ្លងរាតត្បាត COVID-19 កាលពីពេលថ្មីៗនេះ។

សូមជម្រាបថា​ ប្រទេសថៃ បានបញ្ជាទិញវ៉ាក់សាំង ៦១លានដូសពីក្រុមហ៊ុនអង់គ្លេស AstraZeneca និង ២លានដូសពីក្រុមហ៊ុនចិន Sinovac ហើយវ៉ាក់សាំងទាំង ៦៣លានដូស នេះ នឹងត្រូវចាក់ជូនប្រជាជន ៣១.៥លាននាក់ (ម្នាក់ត្រូវចាក់ ២ដូស) នៃប្រជាជនថៃសរុប៧០លាននាក់។

គួរបញ្ជាក់ថា​ អាជ្ញាធរថៃ បានបញ្ជាក់កាលពីថ្ងៃចន្ទទី២៦​ ខែមករាម្សិលមិញនេះថា ក្រុមហ៊ុន AstraZeneca នឹងដឹកជញ្ជូនវ៉ាក់សាំងរបស់ខ្លួន១៥០,០០០ដូស មកកាន់ប្រទេសថៃ ជាមួយគម្រោងចាប់ផ្ដើមចាក់វ៉ាក់សាំងដំបូង ៥០,០០០ដូស នៅខែកុម្ភៈខាងមុខនេះ៕ដោយ៖ស​ តារា

...

រូបភាព៖Reuters

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print