COVID-19​ បានសម្លាប់ពលរដ្ឋថៃថ្មីម្នាក់​ទៀត ខណៈរកឃេីញអ្នកឆ្លងថ្មី​ ចំនួន​ ៨១៩នាក់

ចែករំលែក៖

អន្តរជាតិ៖ បើតាមទីភ្នាក់ងារសារព័ត៌មាន CNA​ បានចុះផ្សាយថានៅថ្ងៃពុធ ទី២៧ ខែមករា ឆ្នាំ២០២១នេះថាអាជ្ញាធរសុខាភិបាលថៃ បានប្រកាសពីការរកឃើញ COVID-19 ៨១៩ករណីថ្មីបន្ថែមទៀត ធ្វើឱ្យអ្នកឆ្លងសរុប ទូទាំងប្រទេសកើនដល់ ១៥,៤៦៥នាក់។ខណៈអ្នកស្លាប់ថ្មីម្នាក់ ក៏ត្រូវបានរាយការណ៍ផងដែរ ធ្វើឱ្យអ្នកស្លាប់សរុបកើនដល់ ៧៦នាក់ ខណៈ១១,០៥៤នាក់ បានជាសះស្បើយឡើងវិញ។

ជាក់ស្តែងអាជ្ញាធរសុខាភិបាលថៃ បានបន្តទៀតថា ក្នុងចំណោមករណីឆ្លងថ្មីខាងលើ មានច្រើនជាង ៧០០ករណី ត្រូវបានរកឃើញនៅក្នុងខេត្ត Samut Sakhon ដែលជាចំណុចកណ្ដាល នៃការឆ្លងរាតត្បាត COVID-19 កាលពីពេលថ្មីៗនេះ។

សូមជម្រាបថាប្រទេសថៃ បានបញ្ជាទិញវ៉ាក់សាំង ៦១លានដូសពីក្រុមហ៊ុនអង់គ្លេស AstraZeneca និង ២លានដូសពីក្រុមហ៊ុនចិន Sinovac ហើយវ៉ាក់សាំងទាំង ៦៣លានដូស នេះ នឹងត្រូវចាក់ជូនប្រជាជន ៣១.៥លាននាក់ (ម្នាក់ត្រូវចាក់ ២ដូស) នៃប្រជាជនថៃសរុប៧០លាននាក់។

គួរបញ្ជាក់ថាអាជ្ញាធរថៃ បានបញ្ជាក់កាលពីថ្ងៃចន្ទទី២៦ខែមករាម្សិលមិញនេះថា ក្រុមហ៊ុន AstraZeneca នឹងដឹកជញ្ជូនវ៉ាក់សាំងរបស់ខ្លួន១៥០,០០០ដូស មកកាន់ប្រទេសថៃ ជាមួយគម្រោងចាប់ផ្ដើមចាក់វ៉ាក់សាំងដំបូង ៥០,០០០ដូស នៅខែកុម្ភៈខាងមុខនេះ៕ដោយ៖សតារា

...

រូបភាព៖Reuters

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print