ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្ត​ប៉ៃលិន​ សម្រេចឃុំខ្លួនជនសង្ស័យម្នាក់​ ពី​បទ​​ញ៉ុះញ៉​ង់​ឱ្យ​ប្រព្រឹត្តិ​ឧក្រិដ្ឋ​ជា​អាទិ៍

ចែករំលែក៖

ខេត្ត​ប៉ៃលិន៖ លោក ប៊ិ​ន សក្តា ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​ខេត្ត​ប៉ៃលិន បានសម្រេចឃុំខ្លួនជនសង្ស័យ​ម្នាក់ ដាក់​ឱ្យ​ស្ថិត​នៅ​ក្រោម​ការ​ពិនិត្យ​ពី​បទ​​ញ៉ុះញ៉​ង់​ឱ្យ​ប្រព្រឹត្តិ​ឧក្រិដ្ឋ​ជា​អាទិ៍ កាលពី​ថ្ងៃ​ទី​១១ រហូត​ដល់​ថ្ងៃ​ទី​១៨ ខែមករា ឆ្នាំ​២០២១ ដែល​ប្រព្រឹត្តិ​នៅ​ភូមិ​អូរ​ច្រាក​ណ្តា​លសង្កាត់​ទួល​ល្វា ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ជា​បទល្មើស​ព្រហ្មទណ្ឌ ដែល​មាន​ចែង និង​ឱ្យ​ផ្តន្ទាទោស​តាម​បញ្ញា​ត្តិ​មាត្រា លេខ ៤៩៤ និង ៤៩៥នៃ​ក្រមព្រហ្មទណ្ឌ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។

តាមប្រភពព័ត៍មានពី​កម្លាំង​ជំនាញ​ការិយាល័យ​សន្តិសុខ​ផ្ទៃក្នុង នៃ​ផែន​ការងារ​សន្តិសុខ ស្នងការ​ដ្ឋា​ន​នគរបាល​ខេត្ត​ប៉ៃលិន បានឲ្យដឹងថា​ កម្លាំងជំនាញបាននាំ​ខ្លួនជនសង្ស័យ​ម្នាក់​មាន​ឈ្មោះ គង់ រិ​ទ្ធ ហៅ​ចូ​ច ភេទ​ប្រុស អាយុ​៤១​ឆ្នាំ ជា​កម្មករ មានស្រុក​កំណើត​នៅ​ភូមិ​ស្វាយ​តា​ហែ​ន ឃុំ​រកា​គយ ស្រុក​កងមាស ខេត្ត​កំពង់​ចាម បច្ចុប្បន្ន​ស្នាក់​នៅ​បណ្តោះអាសន្ន ក្នុង​ខេត្ត​ឈុ​ន​បុរី ប្រទេស​ថៃ មាន​ប្រពន្ធ​ឈ្មោះ ម៉ី ជូមានកូន​ចំនួន​២​នាក់ បញ្ជូនទៅសាលាដំបូងខេត្ត​ ដើម្បីអនុវត្តនីតិវិធីច្បាប់​កាលពី​វេលា​ម៉ោង​១រសៀល​ថ្ងៃ​ទី​២៥ ខែមករា ឆ្នាំ​២០២១ ។

​ប្រភពដដែលបន្ត​ថា យោងតាមដីកា​របស់​លោក ប៊ិ​ន សក្តា ចៅក្រម​ស៊ើបសួរ នៃ​សាលាដំបូង​ខេត្ត​ប៉ៃលិន បានឱ្យ​ដឹង​ថា ៖ តាម​ដីកា​លេខ​៣៩ ត​.​ព្រ​/២១ ចុះ​ថ្ងៃ​ទី​២៥ ខែមករា ឆ្នាំ​២០២១ ខាង​លោក​បាន​សម្រេច​បញ្ជា ឱ្យ​ភ្នាក់ងារ​មាន​សមត្ថកិច្ច នៃ​កម្លាំង​សាធារណ​: ធ្វើការ​នាំ​ខ្លួន​ជន​ត្រូវ​ចោទ ឈ្មោះ គង់ រិ​ទ្ធ (​មាន​សាវតា​ជាតិ​ដូច​ខាងលើ​) ទៅ​ពន្ធនាគារ​ខេត្ត​ប៉ៃលិន ដោយ​អនុវត្ត ឱ្យ​បាន​ត្រឹមត្រូវ​តាម​នីតិវិធី​នៃ​ច្បាប់ ។

​​ប្រភព​បន្ត​ទៀត​ថា តាមការបង្គាប់​ឱ្យ​លោក​ប្រធាន​ពន្ធនាគារ​ខេត្ត​ប៉ៃលិន ទទួល និង​ឃុំខ្លួន ជន​នេះ រយ​:​ពេល​អតិបរិមា មិន​លើស​ពី​៤​ខែដោយ​គិត​ចាប់ពី​ថ្ងៃ​ទី​២៥ ខែមករា ឆ្នាំ​២០២១ តទៅ បង្គាប់​ឱ្យ​គ្រប់​ភ្នាក់ងារ នៃ​កម្លាំង​សាធារណ​:​ទាំងអស់ នៅ​ពេល​ត្រូវ​បាន​បង្ហាញ​ដីកា​នេះសហការ​អនុ​វត្ត​ឱ្យ​បាន​ល្អ​នៅ​ក្នុង​ករណី​ចាំបាច់៕ដោយ៖សហការី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print