ប្តីស្លាប់ ប្រពន្ធនិងកូនរងរបួសធ្ងន់ ខណៈរថយន្តហ្វ័តស៊េរីទំនេីបមួយគ្រឿង​ ម្ចាស់ស្រវឹងបើកបុក​ចូល​ផ្ទះ​លក់​ខោអាវ​ចំនួន២​តូប​

ចែករំលែក៖

ខេត្តសៀមរាប៖ រថយន្តម៉ាក់Ford Ranger ស៊េរីទំនើបមួយគ្រឿង ពណ៌​មាស ពាក់​ស្លាក​លេខ ភ្នំពេញ ២AP ៦៥២១ ខណៈម្ចាស់រថយន្តបើកបរក្នុងសភាពស្រវឹងយ៉ាងលឿនបណ្ដាលឲ្យបែកកង់ជ្រុលទៅបុកចូល​ផ្ទះ​លក់​ខោអាវ​ចំនួន២​តូប​ជាប់​គ្នា​ទាំង​យប់ ធ្វើឲ្យបុរសម្នាក់ ជាប្តីស្លាប់ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ​បង្អែក​ខេត្ត និង​របួសធ្ងន់​២​នាក់ ម្តាយនិង​កូន។ ចំណែកអ្នកបើករថយន្តបង្ករត់គេចខ្លួនបាត់ក្រោយកេីតហេតុ។

​ហេតុការណ៍​គ្រោះថ្នាក់ចរាចរខាងលេីនេះ​ បាន​កើតឡើង​នៅ​វេលា​ម៉ោង​០៨​និង​៣០​នាទី​យប់ ថ្ងៃ​ទី​២៧ ខែមករា ឆ្នាំ​២០២១ នៅ​ចំណុច​ផ្លូវជាតិ​លេខ ២៦៥F ស្ថិត​ក្នុងភូមិ​ត្រពាំង​ទឹម ឃុំ​ក​ណ្ដែ​ក ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប

បើ​តាមមន្រ្តី​នគរបាល​ស្រុក​ប្រាសាទបាគង​ ខេត្តសៀមរាប​ បាន​ឲ្យដឹង​ថា​ ក្នុងហេតុការណ៍នេះបានធ្វេីឲ្យមនុស្ស៣នាក់ប្តីប្រពន្ធនិងកូនរងរបួសធ្ងន់។ ប៉ុន្តែអកុសលបុរស​ជា​ប្ដី​បាន​ស្លាប់​នៅ​ពេល​បញ្ជូន​ទៅ​ដល់​មន្ទីរពេទ្យ ចំណែក​ប្រពន្ធ និង​កូន បាន​រង​របួសធ្ងន់ ខណៈ កំពុង​លក់​ខោអាវ​ត្រូវ​បាន​រថយន្ត​ទំនើប​មួយ​គ្រឿង​បុក​ចូល​ផ្ទះ ។

មន្រ្តីនគរបាល​ស្រុក​ប្រាសាទបាគង​ បាន​បញ្ជាក់​ទៀត​ថា គ្រោះថ្នាក់​ចរាចរណ៍​នេះ​បង្ក​ឡើង​ដោយ​រថយន្ត​បង្កហេតុម៉ាក់Ford Ranger ពណ៌​មាស ពាក់​ស្លាក​លេខ ភ្នំពេញ ២AP ៦៥២១ បើកបរ​មាន​ទិស​ដៅ​ពី​ខាង​លិចទៅ​ខាងកើត​បាន​រ៉េ​ចង្កូត ចូល​តូប​លក់​ខោអាវ ចំនួន​២ ហើយ​រត់គេច​ខ្លួន​បាត់ បន្សល់​ទុក​នៅ​រថយន្ត​ហ្វ​ដ នៅ​កន្លែង​កើតហេតុ ។

សមត្ថកិច្ច​ បន្តថា អ្នកបើកបរ​រថយន្ត​បង្កឈ្មោះ ពៅ ភេទប្រុស​អាយុ​៣៧​ឆ្នាំ នៅ​ភូមិ​អូរ ឃុំ​ក​ណ្តែ​ក ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប ។ចំណែក​ម្ចាស់​តូប​លក់​ខោអាវ ទី​១-​ឈ្មោះ ណូ បូ​រ៉ា ភេទ​ប្រុស អាយុ​២៤​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​ខាងលើ មិន​មាន​របួស​នោះ​ទេ ។ ម្ចាស់​តូប​ទី​២– នៅ​ជាប់​គ្នា តូប​ទី​១ បណ្តាល​ឲ្យ​របួសធ្ងន់​ចំនួន​៣​នាក់ ។ ដោយ​១.​ឈ្មោះ ស៊ី​ន គាន ភេទ​ប្រុស អាយុ​៤១​ឆ្នាំ របួសធ្ងន់​ពេល​បញ្ជូន​ទៅ​មន្ទីរពេទ្យ​បង្អែក​សៀមរាប (​ស្លាប់​) ត្រូវជា​ប្តី ។ ២.​ឈ្មោះ ថន រ​ដ្ឋា ភេទ​ស្រី អាយុ​៣៦​ឆ្នាំ របួសធ្ងន់ (​ប្រពន្ធ​) ។ ៣.​គាន កាក់​ការ ភេទ​ស្រី អាយុ​០៩​ឆ្មាំរបួសធ្ងន់​(​ធ្ងន់​)​កូន ។

បេីតាមការសន្និដ្ឋានរបស់សមត្ថកិច្ច​ បាន​បញ្ជាក់​ថា មូលហេតុ​ដោយសាររថយន្ត​បង្ក​បើក​លឿន​បែក​កង់ បណ្តាល​ឲ្យរេចង្កូត​បុក​ចូល​ផ្ទះ​ទាំង​កំរោល​នោះ​តែ​ម្ដង ។

ក្រោយ​​កើតហេតុ កម្លាំង​នគរបាល​ចរាចរបាន​ចុះ​ទៅ​ដល់ កន្លែង​កើតហេតុ ព្រមទាំង​ធ្វើការ​វាស់វែងតាមជំនាញ​ រួចប្រគល់​សាកសព​ជូន​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ។ ចំណែករថយន្ត​បង្ក​ ត្រូវបាន​នាំ​យក​មក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ប្រាសាទបាគងដើម្បី​រង់ចាំ​ការ​ដោះស្រាយ។ ​

បច្ចុប្បន្នជន​រង​គ្រោះ​២​នាក់​ម្តាយ និង​កូនរងរបួសធ្ងន់ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តសៀមរាប ៕ដោយ៖សហការី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print