ភ្នំពេញ, ក្រៅពីកិច្ចការការពារជាតិ ការងារហ្វឹកហ្វឺន ការកសាងអង្គភាព និងការបង្កបង្កើនផល កងទ័ពបានធ្វើសកម្មភាពមនុស្សធម៌ផ្សារភ្ជាប់ជាមួយនឹងប្រជាជន។ ជាក់ស្ដែង ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ នៅមណ្ឌលសុខភាពមរតកតេជោសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ក្រាំងអំពិល ក្រុមគ្រូពេទ្យមន្ទីរពេទ្យសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែនចោមចៅ របស់កងពលតូចលេខ៧០ បានបន្តចុះចែកថ្នាំ និង ព្យាបាលជំងឺជូនប្រជាពលរដ្ឋ ដោយមិនគិតថ្លៃ។
សូមបញ្ជាក់ថា ក្រុមការងាររបស់ការិយាល័យសុខាភិបាលកងពលតូចលេខ៧០ តែងតែបន្តយកចិត្តទុកដាក់ ក្នុងការពិនិត្យព្យាបាលជំងឺ ចែកថ្នាំជូនដល់យោធិន និងប្រជាពលរដ្ឋដែលមានជំងឺដោយឥតគិតថ្លៃ។
ការព្យាបាលជំងឺទូទៅ ជូនយោធិន និងប្រជាពលរដ្ឋនេះ គឺបាននិងកំពុងធ្វេី នៅក្នុងមន្ទីរពេទ្យកងពល(ចោមចៅ) មណ្ឌលសុខភាពមរតកសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជុំគិរី ខេត្តកំពត និងមណ្ឌលសុខភាពមរតកសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ក្រាំងអំពិល ខេត្តកំពង់ស្ពឺ ៕
ដោយ, សិលា