​អូស្ត្រាលី​ព្រមាន​ឲ្យ​មានការ​ប្រុង​ប្រយ័ត្ន​ចំពោះ​អំពើ​ភេរវកម្ម​ដែល​អាច​កើត​មាននៅ​ក្នុង​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​

ចែករំលែក៖

file-photo-of-indonesian

Indonesian policemen patrol outside a Starbucks cafe where Thursday's attack took place, in Jakarta, Indonesia, Sunday, Jan. 17, 2016. Indonesian police said Saturday they arrested a number of people suspected of links to the audacious attacks by suicide bombers and gunmen, the first major assault by militants in Indonesia since 2009. (AP Photo/Achmad Ibrahim)

កាលពី​ថ្ងៃ​ទី​២៥​ ខែកុម្ភៈ​ ឆ្នាំ​២០១៦​ មន្ត្រី​ក្រសួងការបរទេស​អូស្ត្រាលី​បាន​ព្រមាន​ថា​ ការ​វាយប្រហារ​ភេរវកម្ម​អាច​កើត​មាន​ឡើង​នៅ​ក្នុង​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​ ។​ អូស្ត្រាលី​បាន​ផ្តល់​សារ​ដល់​អ្នក​ធ្វើ​ដំណើរ​ទាំងអស់​ត្រូវ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ ។​ ការ​ព្រមាន​នេះ​ប្រហាក់ប្រហែល​គ្នា​ជាមួយ​ការ​ព្រមាន​ពី​ប្រទេស​ម៉ា​ឡេ​ស៊ី​ ដែល​នៅ​ជិត​ជាមួយ​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​នោះ​ផង​ដែរ​ ។​

​មន្ត្រី​ក្រសួងការបរទេស​អូស្ត្រាលី​បាន​បញ្ជាក់​ថា​ ក្នុងអំឡុងពេល​ថ្មីៗ​ចុង​ក្រោយ​នេះ​ ក្រុម​ចារកម្ម​បាន​ទទួល​ព័ត៌មាន​សម្ងាត់​ថា​ មានការ​រៀប​គម្រោងការ​វាយប្រហារ​នៅ​ក្នុង​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​ ។​ ប្រភព​បាន​បន្ត​ដោយ​ផ្ញើ​សារ​ចំពោះ​អ្នក​ធ្វើ​ដំណើរ​ទាំងអស់​ឲ្យ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ ។​ មន្ត្រី​ក្រសួងការបរទេស​អូស្ត្រាលី​អះអាង​ថា​ យើង​សូម​ណែនាំ​ចំពោះ​អ្នក​គ្រាប់​គ្នា​ឲ្យ​មានការ​ប្រុង​ប្រយ័ត្ន​បំផុត​ខណៈ​ធ្វើ​ដំណើរ​ឆ្លងកាត់​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​ ក្នុង​នោះ​រួម​មាន​ទីក្រុង​ហ្សា​ការ​តា​ បាលី​ និង​ Lombok​ ផង​ដែរ​ ដោយសារ​នៅ​ទីតាំង​ទាំង​ប្រឈម​ការ​រៀប​គម្រោង​វាយប្រហារ​ភេរវកម្ម​ ។​

​ប្រភព​មិន​ទាន់​បញ្ជាក់​ឲ្យ​លាស់​នៅឡើយ​ទេ​ ប៉ុន្តែ​គ្រាន់តែ​អះអាង​ថា​ សូម​ឲ្យ​មានការ​ប្រុង​ប្រយ័ត្ន​ ហើយ​នាយករ​ដ្ឋា​ន​ពាក់ព័ន្ធ​របស់​អូស្ត្រាលី​ បន្ត​តាមដាន​ និង​ប្រមាញ់​ព័ត៌មាន​ឲ្យ​ច្បាស់​ថា​ តើ​ក្រុម​ភេរវ​ករ​រៀប​ផែនការ​វាយប្រហារ​ភេរវកម្ម​នៅ​ក្នុង​ឥណ្ឌូ​នេ​ស៊ី​ នៅ​កន្លែង​ណា​ និង​នៅ​ពេល​ណា​នោះ​ ។​

​ប្រភព​ដដែល​នេះ​ បាន​ពញាក់​ស្មារតី​អ្នកដំណើរ​ឲ្យ​ប្រុង​ប្រយ័ត្ន​ចំពោះ​ការ​វាយប្រហារ​ជាយថាហេតុ​ ជា​ពិសេស​នៅ​កន្លែង​ដែល​ពុំ​មាន​កង​សន្តិសុខ​យាមកាម​តឹងរ៉ឹង​ ។​ មន្ត្រី​ក៏​បាន​លើក​ឡើង​អំពី​ការ​វាយប្រហារ​នា​ពេល​កន្លង​មក​ដោយ​ក្រុម​ភេរវ​ករ​បាន​ជ្រើសរើស​យក​ទីតាំង​ដូច​ជា​ក្លិប​រាត្រី​ ប៉ា​ ហាង​កាហ្វេ​ ភោជនីយដ្ឋាន​ សណ្ឋាគារ​ អាកាសយានដ្ឋាន​ និង​នៅ​តាម​ទី​សក្ការបូជា​ជាដើម​ ។​

ក្នុង​រយៈពេល​ចុង​ក្រោយ​នេះ​ រដ្ឋាភិបាល​ឥណ្ឌូ​នេ​ស៊ី​បាន​បង្កើន​ការ​រឹត​បន្តឹង​សន្តិសុខ​នៅ​ទូ​ទាំង​ប្រទេស​ ដែល​នេះ​ត្រូវ​គេ​កត់សម្គាល់​ឃើញ​ថា​ ការ​គំរាមកំហែង​ពី​ក្រុម​ភេរវកម្ម​មាន​កម្រិត​ខ្ពស់​ ។​

​ឥណ្ឌូ​នេ​ស៊ី​កាលពី​ប៉ុន្មាន​ថ្ងៃ​កន្លង​ទៅ​នេះ​បាន​ចាប់ខ្លួន​ជនសង្ស័យ​ជា​ក្រុម​ជ្រុលនិយម​ផ្តាច់ខ្លួន​រាប់​សិប​នាក់​ស្ថិត​នៅ​លើ​ដែន​កោះ​ Java​ ។​ គេ​នៅ​មិន​ទាន់​ប្រាកដ​នៅឡើយ​ថា​ ជន​ដែល​ត្រូវ​ចាប់ខ្លួន​ទាំងនោះ​មាន​ទំនាក់ទំនង​ការ​បាញ់ប្រហារ​ភេរវកម្ម​ និង​បំផ្ទុះ​គ្រាប់បែក​អត្តឃាត់​ នៅ​ទីក្រុង​ហ្សា​ការ​តា​កាលពី​ខែ​មុន​ បណ្តាល​ឲ្យ​ជន​ស៊ី​វិល​៤​នាក់​បាត់បង់​ជីវិត​ ហើយ​ជន​វាយប្រហារ​៤​នាក់​ក៏​បាន​ស្លាប់​ផង​ដែរ​នោះ​ឬ​យ៉ាងណា​ឡើយ​ ។​

...

​ការ​វាយប្រហារ​ភេរវកម្ម​នៅ​ទីក្រុង​ហ្សា​ការ​តា​ គឺ​ក្រុម​រដ្ឋ​អិ​ស្លា​ម​ IS​ បាន​ប្រកាស​ទទួលស្គាល់​ថា​ ជា​សកម្មភាព​របស់​ពួក​គេ​។​ ឥណ្ឌូ​នេ​ស៊ី​ទទួល​រង​ការ​វាយប្រហារ​ភេ​វ​កម្ម​ជា​បន្តបន្ទាប់​គឺ​នៅ​ក្នុង​ឆ្នាំ​២០០០​ និង​នៅ​ក្នុង​ឆ្នាំ​២០០៩​ ។​ រដ្ឋាភិបាល​ត្រូវ​គេ​មើលឃើញ​មាន​សមត្ថភាព​តិចតួច​នៅ​ក្នុង​ការ​បង្ក្រាប​ទៅ​លើ​បណ្តាញភេរវកម្ម​ដ៏​គ្រោះថ្នាក់​នោះ​ ៕ ​ប្រែសម្រួល៖ ថាច់ យ៉ាត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print