អំណាចព្រះអគ្គីភ័យលេបត្របាក់ផ្ទះឈើ៣ខ្នង ទាំងព្រឹកប្រលឹម នៅនៅស្រុឆ្លូងខេត្តក្រចេះ

ចែករំលែក៖

ខេត្តក្រចេះ៖ ផ្ទះពលរដ្ឋចំនួន៣ខ្នង ស្មើនិង៣គ្រួសារ ធ្វើអំពីឈើត្រូវបានអគ្គីភ័យលេបត្របាក់​គ្មានសល់​តែមួយពព្រិចភ្នែក​ កាលពីវេលាម៉ោង៨ និង៣០នាទីព្រឹក ថ្ងៃទី២៦ ខែកុម្ភៈ ទៅលើទីតាំងលំនៅដ្ឋាន​ចំនួន៣ខ្នង សងក្បែរៗគ្នា ក្នុងភូមិក្តោងទី១ ឃុំពង្រ ស្រុកឆ្លូង ខេត្តក្រចេះ ។ យ៉ាងណាក៏ដោយ​ក្នុងហេតុការគ្រោះអគ្គីភ័យនេះ គឺមិនបណ្តាលឱ្យមានជនណាម្នាក់រងគ្រោះនោះទេ ដោយក្រាន់តែផ្ទះ​ឈើ៣ខ្នង រួមនិងទ្រព្យសម្បត្តិមួយចំនួនទៀតត្រូវឆាបឆេះទាំងស្រុង ។

មិនទាន់មានប្រភពព័ត៌​មានណា​​មួយបញ្ជាក់ថា មូលហេតុដែលបង្កឲ្យមានគ្រោះអគ្គីភ័យនេះ បណ្តាល​មកពីមូលហេតុអ្វីនៅឡើយនោះទេ តែបើតាមការសន្និដ្ឋានរបស់រថយន្តពន្លត់អគ្គីភ័យបានអះអាងថា  គ្រោះ​អគ្គិ​ភ័យ​មួយនេះ គឺផ្តើមចេញមកពីឆ្លងចរន្តអគ្គិសនីខណៈដែលម្ចាស់ផ្ទះដែលដើមហេតុដំបូង មិននៅផ្ទះ ។

ស្នងការរងទទួលបន្ទុកពន្លត់អគ្គីភ័យ លោក ច្រឹង ផល្លី បានឱ្យដឹងថា ក្នុងហេតុការណ៍អគ្គីភ័យឆាបឆេះ​លំនៅដ្ឋានពលរដ្ឋខាងលើនេះ  កម្លាំងនគរបាលស្រុកនិងខេត្ត ជាច្រើននាក់បានចុះជួយសង្គ្រោះ និងប្រើប្រាស់​រថយន្ត​ពន្លត់អគ្គីភ័យ ចំនួន២គ្រឿង បាញ់ទឹកអស់ចំនួន៣ឡាន ធ្វើការបាញ់ពន្លត់និងទប់ស្កាត់លំនៅដ្ឋានក្បែរ​ខាងមួយចំនួនទៀត បន្ទាប់ពីអណ្តាតភ្លើង បានឆាបឆេះសន្ធោសន្ធៅទៅលើផ្ទះ ឈើ៣ខ្នង ​មានរយៈពេលជិត២ម៉ោងរួចមក។

លោកថាអណ្តាតភ្លើងត្រូវបានកើតចេញពីផ្ទះឈើមួយខ្នង មានទំហំ ៧ម៉ែត្រគុណ១២មែត្រ ធ្វើអំពី​ឈើ​ប្រក​ក្បឿងជាកម្មសិទ្ធរបស់ជនរងគ្រោះឈ្មោះ​ វ៉ែន គឹមយ៉ុន អាយុ៧២ឆ្នាំ ខូចខាតទាំង​ស្រុងក្នុង​អណ្តាតភ្លើង ហើយផ្ទះមួយនេះត្រូវម្ចាស់ចាក់សោរទុកមិននៅផ្ទះ ដោយរវល់ទៅចូលរួមពិធីភ្ជាប់ពាក្យ​អ្នកជិតខាង ។ លំនៅដ្ឋានមួយខ្នងទៀតមានទំហំ៨គុណ១៤មែត្រ ធ្វើអំពីឈើប្រក់ក្បឿង ជាកម្មសិទ្ធរបស់​ជនរងគ្រោះឈ្មោះ វង្ស ហុន អាយុ៦៩ឆ្នាំ លំនៅដ្ឋានមួយខ្នងនេះត្រូវបាន​អណ្តាតភ្លើង​ឆាបឆេះគ្មានសល់។ និងលំនៅដ្ឋានមួយខ្នងទៀត មានទំហំ៧គុណនិង១២ម៉ែត្រ ធ្វើអំពីឈើប្រក់ក្បឿង ជាកម្មសិទ្ធរបស់ជនរងគ្រោះ នួន យ៉ុង ភេទស្រី អាយុ៧៨ឆ្នាំ ត្រូវឆាបឆេះទាំងស្រុង ។

តាមការអះអាងនៅកន្លែងកើតហេតុរបស់ម្ចាស់លំនៅដ្ឋានរងគ្រោះទី១ឈ្មោះ វ៉ែន គឹមយ៉ុន ជាម្ចាស់ ផ្ទះដើមហេតុបាននិយាយថា នៅព្រឹកថ្ងៃកើតហេតុគាត់និងប្រពន្ធមិនទៅផ្ទះ និងចាក់សោរផ្ទះ​ហើយ បាននាំគ្នាទៅចូលរួមពិធីភ្ជាប់ពាក្យគេ ។ ដោយបុរសរូបនេះ​អះអាងថា ក្នុងផ្ទះគាត់មិនមានអុជ ធូបទៀន រឺដុតភ្លើងទុកចោលនោះទេ តែលោកក៏មិនដឹងថាផ្តើមចេញពីអ្វីនោះដែរ ​។

ស្នងការរងលោក ច្រឹង ផល្លី បានបញ្ចាក់ថា នគរបាលនៅមិនទាន់វាយតម្លៃបានទេទ្រព្យសម្បត្តិ របស់ជនរងគ្រោះទាំងបីគ្រួសារ ដែលក្លាយជាចំណីភ្លើងតែមួយពព្រិចភ្នែកនោះ ៕

IMG-20160226-WA0065

IMG-20160226-WA0069

IMG-20160226-WA0068

IMG-20160226-WA0067

IMG-20160226-WA0062

IMG-20160226-WA0061

...

ដោយ៖ កោះទ្រុង

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print