ភ្នំពេញ, នៅព្រឹកថ្ងៃទី១១ ខែកុម្ភៈឆ្នាំ ២០២១ អគ្គលេខាធិការដ្ឋានរដ្ឋសភាមានកិត្តិយសសូមជម្រាបជូន លោក លោកស្រី សមាជិក សមាជិការដ្ឋសភា មេត្តាជ្រាបថា ក្រោយពី ការប្រកាសរបស់ក្រសួងសុខាភិបាល ស្តីពី ការចាក់វ៉ាក់សាំង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ នឹង មានរៀបចំកម្មវិធីចាក់វ៉ាក់សាំង Sinopharm សម្រាប់បង្ការជំងឺកូវីដ-១៩។
លោក លោកស្រី ដែលមានអាយុ ៥៩ឆ្នាំចុះ មានបំណងទទួលនូវការចាក់ វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ សូមអញ្ជើញមកទទួលការចាក់វ៉ាក់សាំង បង្ការ នៅមន្ទីរពេទ្យ កាល់ម៉ែត ចាប់ពីពេលនេះតទៅ។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូម លោក លោកស្រី មេត្តាជ្រាប ជាព័ត៌មាន៕
...
ដោយ, សុខ ខេមរា