លោក ស សុខា ទទួលការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ នៅមន្ទីរពេទ្យកាល់ម៉ែត

ចែករំលែក៖

ភ្នំពេញ ៖នៅ រសៀលថ្ងៃទី១១ ខែកុម្ភៈឆ្នាំ២០២១នេះ លោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានទទួលការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ Sinopharm លើកទី១ នៅមន្ទីរពេទ្យកាល់ម៉ែត ដែលជាអំណោយដ៏ថ្លៃថ្លារបស់សាធារណរដ្ឋប្រជាមានិតចិន ។

លោករដ្ឋលេខាធិការបានថ្លែងថា, ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ផ្តើមចេញយើងម្នាក់ៗ ក្នុងគោលបំណងដើម្បីការពារខ្លួនយើង គ្រួសារយើង និងសង្គមជាតិយើង ។ ដូច្នេះសូមពុកម៉ែ បងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ បន្តចូលរួមជាមួយរាជរដ្ឋាភិបាល អនុវត្តវិធានការសុខាភិបាល និងទទួលការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ឲ្យបានគ្រប់ៗគ្នា ទៅតាមដំណាក់កាលនីមួយៗ និងលទ្ធភាពរបស់រាជរដ្ឋាភិបាល ។

លោករំលឹកផងដែរថា, ក្នុងនាមប្រជាពលរដ្ឋខ្មែរមួយរូប ខ្ញុំសូមថ្លែងអំណរគុណចំពោះសាធារណរដ្ឋប្រជាមានិតចិន ដែលបានផ្តល់ជំនួយ “វ៉ាក់សាំងបង្ការកូវីដ-១៩” ដល់ព្រះរាជាណាចក្រកម្ពុជា សម្រាប់ប្រយុទ្ធប្រឆាំងនឹងជំងឺដ៏កាចសាហាវនេះ ។

លោកសូមគោរពជូនពរពុកម៉ែ បងប្អូនប្រជាពលរដ្ឋដែលកំពុងសម្រាកព្យាបាលជំងឺកូវីដ-១៩ នៅតាមមន្ទីរពេទ្យនានា សូមបានជាសះស្បើយគ្រប់ៗគ្នា និងអ្នកដែលកំពុងធ្វើចត្តាឡីស័ក ក៏ដូចជាប្រជាពលរដ្ឋទាំងអស់ សូមបានចាកផុតពីជំងឺកូវីដ-១៩ និងជួបតែពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print