កិច្ច​ប្រជុំ​ស្តី​ពី ​ការ​ត្រៀម​រៀប​ចំ​ចំណុច​អាទិភាព និង​ឯកសារ​ទស្សនាទាន សម្រាប់​កម្ពុជា​ត្រៀម​​ធ្វើ​ជា​ប្រធាន​សហគមន៍​-​សង្គម​វប្បធម៌​ សម្រាប់​រៀបចំ​កិច្ច​ប្រជុំ​​អាស៊ាន និង​កិច្ច​ប្រជុំ​ពាក់ព័ន្ធ​នៅ​ឆ្នាំ២០២២

ចែករំលែក៖

ភ្នំពេញ៖ ក្រសួង​អប់រំ យុវជន និង​កីឡា បាន​រៀបចំ​បើក​កិច្ច​ប្រជុំ​រៀបចំ​ចំណុច​អាទិភាព ​និង​ឯកសារ​ទស្សនាទាន​សម្រាប់​ត្រៀម​ដែល​កម្ពុជា​ធ្វើ​ជា​ប្រធាន​សហគមន៍-សង្គម​វប្បធម៌​អាស៊ាន​ឆ្នាំ២០២២ ក្រោម​អធិអធិបតីភាពលោកបណ្ឌិត​សភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រី​​ក្រសួង​អប់រំ យុវជន និង​កីឡា ដោយ​មាន​ការ​អញ្ជើញ​ចូល​រួម​ពី​សមាជិក​ឧត្ដម​​​​ក្រុម​មន្ត្រី​សហគមន៍-សង្គម​វប្បធម៌​អាស៊ាន និង លោក លោក​ស្រី ម​ក​ពី​ស្ថាប័ន​​ក្រសួង ដែល​ពាក់​ព័ន្ធ​​ជាច្រើន​រូប​ទៀត នៅព្រឹកថ្ងៃទី១១ ខែកុម្ភៈឆ្នាំ២០២១នៅអាគាររដ្ឋបាលពិសីការក្រសួង។

កិច្ចប្រជុំ បាន​​ផ្ដោត​​​ទៅ​លើ​សសរ​ស្ដម្ភ​ សង្គម​វប្បធម៌​អាស៊ាន ដែល​មាន​គោលបំណង​ឱ្យ​ក្រសួង​ស្ថាប័ន​នីមួយៗ ដែល​ពាក់ព័ន្ធ​​ចាប់​ផ្ដើម​​ពិភាក្សា និង​សុំ​ការ​អនុម័ត​ពី​ប្រធាន​ស្ថាប័ន​សម្រាប់​វិស័យ​រៀង​ៗ​ខ្លួន ដោយ​កំណត់​នូវ​បញ្ហា​អាទិភាព​មួយ​ចំនួន និង​ត្រៀម​ពិភាក្សា​សម្រេច​ និង​បន្ត​​ដាក់​ជូន​ទៅ​លោកឧបនាយក​រដ្ឋមន្ត្រី​ ​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស ដើម្បី​អនុម័ត​នូវ​ចំណុច​អាទិភាព ដែល​បាន​កំណត់៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print