ភាតរភាព និងសាមគ្គីភាពនៅតែបន្សុទ្ធចិត្តរបស់មន្រ្តីឧទ្យានុរក្សជានិច្ចកាល

ចែករំលែក៖

ខេត្តមណ្ឌលគិរី ៖ ការរស់នៅក្នុងគ្រួសារនីមួយៗតែងមានឪពុកម្តាយទីទៃរៀងៗខ្លួន។ ក្នុងកាលៈទេសៈដែលមន្រ្តីឧទ្យានុរក្សត្រូវឃ្លាតឆ្ងាយពីផ្ទះ ឬពីក្រុមគ្រួសារបានមកជួបជុំគ្នាបំពេញភារកិច្ចក្នុងបុព្វហេតុការពារ និងអភិរក្សធនធានធម្មជាតិ និងជីវៈចម្រុះនៅក្នុងតំបន់ការពារធម្មជាតិ។ ការណ៍នេះ មនុស្សគ្រប់គ្នាច្បាស់ជានឹកគិតដល់សុភាសិតមួយឃ្លាពោលថា នៅផ្ទះម្ដាយទីទៃ នៅព្រៃម្ដាយតែមួយ។

មិនត្រឹមតែជាសុភាសិតដ៏មានអត្ថន័យប៉ុណ្ណោះទេ ក៏ជាពំនោលរបស់មន្រ្តីឧទ្យានុរក្សដែនជម្រកសត្វព្រៃស្រែពក របស់មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ក្នុងអំឡុងពេលសាងសង់បន្ទប់ទឹក, បន្ទប់ធ្វើការ, រោងចិញ្ចឹមសត្វ, ស្រះចិញ្ចឹមត្រី និងស្ពាន១ខ្សែ ដែលទើបបញ្ចប់រួចរាល់នូវការសាងសង់នៅដើមសប្ដាហ៍ទី២ នៃខែកុម្ភៈ ឆ្នាំ២០២១នេះ។

ក្រៅពីការងារហត្ថកម្ម និងការធ្វើស្វ័យកម្មសន្តិសុខស្បៀង, មន្រ្តីឧទ្យានុរក្ស ដោយមានកិច្ចសហការគាំទ្រពីអង្គការ WWF បានចុះល្បាតជាមួយភ្នាក់ងារល្បាតសហគមន៍តំបន់ការពារធម្មជាតិ ចុះដោះប្រមូល និងសាអន្ទាក់ប្រមាណជាង១០០ខ្សែ និងបានប្រទះឃើញសំណាកជ្រូកព្រៃ១ក្បាលជាប់អន្ទាក់ងាប់ នៅចំណុចក្បែរអូរ ក្នុងភូមិសាស្រ្តតំបន់អភិរក្ស នៃដែនជម្រកសត្វព្រៃស្រែពក កាលពីក្នុងសប្ដាហ៍ទី១ នៃខែកុម្ភៈ ឆ្នាំ២០២១នេះ។

មន្រ្តីឧទ្យានុរក្ស អំពាវនាវឲ្យមានការចូលរួមការពារ និងអភិរក្សធនធានធម្មជាតិ និងសត្វព្រៃ ដោយបញ្ឈប់សកម្មភាពដាក់អន្ទាក់គ្រប់ប្រភេទដែលប្រាសចាកពីច្បាប់៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print