ហេតុអ្វីនៅតាមជញ្ជាំងប្រាសាទបូរាណខ្មែរមានប្រហោង?

ចែករំលែក៖

ភ្នំពេញ, បើយោងតាមប្រភព ( ទំព័ររឿងបូរាណ)សរសេរអត្ថបទ៖ -សៀនហួរ បានរៀបរាប់បញ្ជាក់ឲ្យដឹងថា, ថ្ងៃនេះខ្ញុំសុំនាំអារម្មណ៍អ្នកទាំងអស់គ្នាមកស្វែងយល់ពីចំណេះដឹងថ្មីមួយទៀត អំពីប្រាសាទបូរាណខ្មែរហេតុអ្វីបានជាមានប្រហោងរាប់រយបែបនេះ? បើតាមខ្ញុំធ្លាប់ស្វែងយល់គឺប្រហោងមួយចំនួន កន្លែងគេចុះប្រហោងជ្រៅៗអាចគេប្រើដើម្បីសូកឈើប្រើសម្រាប់ជួយអួសថ្មពីទីតាំងមួយទៅទីតាំងមួយ ជួយក្នុងការឈួសថ្មឲ្យមានផ្ទៃស្មើរ ប្រើសម្រាប់លើកដាក់ថ្មបន្តប់លើគ្នា អ្វីដែលកាន់តែពិសេសជាងនេះទៅទៀតនោះគឺ ប្រហោងថ្មដែលគេចុះប្រហោងរាក់ៗត្រូវបានប្រើសម្រាប់ដាក់គ្រាប់ត្បួងមានតម្លៃសម្រាប់​ការលំអរឲ្យមានពន្លឺរស្មីក្នុងប្រាសាទ។ ដូចនៅអត្ថបទខាងក្រោមនេះគឺ និយាយអំពី ប្រាសាទព្រះខ័ន។

ត្បូង​ធម្មជាតិ​ដ៏​សែន​មាន​តម្លៃ​រាប់​ពាន់​ រាប់​ម៉ឺន​ ត្រូវ​​ដូន​តា​ខ្មែរ​សម័យ​អង្គរ​យក​មក​លំអ​ និង​បិត​តាម​ជញ្ជាំង​ថ្ម​ប្រាសាទ​ តាម​ព្រះ​រាជ​បញ្ជា​របស់​ព្រះ​បាទ​ជ័យ​វរ្ម័ន​ទី​៧ ​ដើម្បី​បង្ហាញ​ពី​ព្រះទ័យ​ទ្រង់​ ចំពោះ​ព្រះ​វររាជ​បិតា និង​ព្រះ​វររាជ​មាតា​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅ​ពេល​យើង​ធ្វើ​ដំណើរ​ទៅ​ទស្សនា​ប្រាសាទ​ព្រះ​ខ័ន និង​ប្រាសាទ​តា​ព្រហ្ម គួរ​តម្រង់​ទៅ​​រក​ទី​ចំ​កណ្តាល​នៃ​ប្រាសាទ​ ដែល​ជា​បេះដូង ដែល​ស្ថិត​អ័ក្ស​នៃ​ប្រាសាទ​ទាំង​២ នោះ​លោក​អ្នក​នឹង​ប្រទះ​ឃើញ រន្ធ​លើ​ថ្ម​តូច​ទំហំ​ប៉ុន ពែង​អាកោ ប៉ុន​មេ​ជើង​ចំនួន​រាប់​ម៉ឺន​​ដែល​បន្សល់​ទុក​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើ​តាម​លោក​ រ៉េត សាមុត​ មគ្គុទ្ទេសក៍​ ឲ្យ​ដឹង​ថា​អ្នក​ប្រវត្តិវិទូ​ និង​អ្នក​ស្រាវជ្រាវ​ប្រវត្តិសាស្ត្រ​​អះអាង​ថា​រន្ធ​ទាំង​នោះ​ ព្រះ​បាទ​ជ័យវរ្ម័ន​ទី​៧ បញ្ជា​ឲ្យ​ក្រុម​ជាង​ចោះ​ដើម្បី​ទុក​បំពាក់​ត្បូង​ធម្មជាតិ​ដ៏​មាន​តម្លៃ​ជា​ច្រើន​ប្រភេទ​ ដើម្បី​បង្ហាញ​ពី​ទឹក​ព្រះទ័យ​ចំពោះ​ព្រះ​អ្នក​ដ៏​មាន​មហា​ឧបការ​គុណ​ដ៏​មិន​មាន​អ្វី​មក​ប្រៀប​បាន គឺ​ព្រះបាទ​ធរណិន្ទ​វរ្ម័ន​ទី​២​ជា​ព្រះបិតា និង​ព្រះ​វររាជ​មាតា​ទ្រង់​ ព្រះនាម​ចូឌា​មុន្នី​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរ​ឲ្យ​សោកស្ដាយ​ត្បូង​ពេជ្រ​វត្ថុ​មាន​តម្លៃ​ទាំង​អស់​ត្រូវ​បាន​បាត់បង់​ដោយសារ​សង្គ្រាម​ឈ្លានពាន​ ពី​ប្រទេស​ជិត​ខាង​ និង​ក្រុម​ចោរ​ដែល​លួច​លក់​បំផ្លាញ​ដោយ​គ្មាន​ស្ដាយ​ស្រណោះ​ ធ្វើ​ឲ្យ​កេរដំណែល​ដូនតា​ខ្មែរ​ដ៏​រុងរឿង​ ត្រូវ​វិនាស​សូន្យសោះ​។ ប្រាសាទ​ព្រះ​ខ័ន និង​ប្រាសាទ​តា​ព្រហ្ម​ ត្រូវ​បាន​សាង​ឡើង​នៅ​ចុង​សតវត្ស​ទី​១២ និង​ដើម​សតវត្ស​ទី​១៣៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print