ភ្នំពេញ, នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៤រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២១ រដ្ឋបាលខណ្ឌចំការមន បានរៀបចំកិច្ចប្រជុំវិសាមញ្ញលើកទី២ របស់ក្រុមប្រឹក្សាខណ្ឌចំការមន អាណត្តិទី៣ ក្រោមអធិបតីភាពលោក ព្រុំ សំខាន់ ប្រធានក្រុមប្រឹក្សាខណ្ឌចំការមន និងលោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌចំការមន ដោយមានការចូលរួមពីសមាជិក-សមាជិកាក្រុមប្រឹក្សាខណ្ឌ, លោក-លោកស្រីអភិបាលរងខណ្ឌ, នាយករដ្ឋបាលខណ្ឌ, លោក-លោកស្រីប្រធាន-អនុប្រធានការិយាល័យ-អង្គភាពទាំង១១, លោក-លោកស្រីចៅសង្កាត់-ចៅសង្កាត់រងទាំង០៥ និងមន្ត្រីរដ្ឋបាលខណ្ឌពាក់ព័ន្ធ។
កិច្ចប្រជុំខាងលើ មានរបៀបវារៈដូចខាងក្រោម៖
១-ពិនិត្យ និងអនុម័តអំពីនិមិតសញ្ញារបស់រដ្ឋបាលសង្កាត់ និងរដ្ឋបាលខណ្ឌចំការមន ។
២-ពិនិត្យ និងអនុម័តសេចក្តីព្រាងប្រតិទិន និងសេចក្តីសម្រេចស្តីពីគោលការណ៍នៃការកសាងកម្មវិធីវិនិយោគ បីឆ្នាំរំកិលខណ្ឌ (២០២២-២០២៤)។
៣-ពិនិត្យ និងអនុម័តសេចក្តីព្រាងសេចក្តីជូនដំណឹង ស្តីពីការលើកលែងការបង់ថ្លៃលើសេវាបញ្ជាក់ វិញ្ញាបនបត្របណ្តោះអាសន្នមធ្យមសិក្សាបឋមភូមិ វិញ្ញាបនបត្របណ្តោះអាសន្ន មធ្យមសិក្សា ទុតិយភូមិ ឆ្នាំសិក្សា ២០១៩-២០២០ ។
៤-បញ្ហាផ្សេងៗ៕
ដោយ, សិលា