ទំនងជាមានទំនាស់គ្នា ទើបធ្វើឲ្យក្មេងស្ទាវមួយក្រុមដែលមានគ្នាប្រមាណជា៤០នាក់ ទាញដាវសាំម៉ូរៃដេញកាប់ក្មេងស្ទាវដែលជិះម៉ូតូ៧គ្រឿងបណ្ដាលឲ្យមនុស្ស២នាក់រងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញៈ ក្រុមក្មេងស្ទាវមួយក្រុម ដែលមានម៉ូតូ៧គ្រឿងត្រូវបាន ក្រុមក្មេងស្ទាវមួយក្រុមទៀតមានម៉ូតូប្រមាណជា២០គ្រឿងបានធ្វើសកម្មភាពទាញដាវសាំម៉ូរៃដេញកាប់បណ្តាលអោយយុវជន២នាក់រងរបួសធ្ងន់ ហើយបានកាត់យកស្លាកលេខម៉ូតូអស់ពីរគ្រឿងថែមទៀត។ ក្នុងហេតុការណ៍ដេញកាប់គ្នាយ៉ាងអនាធិត័យ្យនេះបានកើតឡើងកាលពីវេលាម៉ោង១និង៥០នាទីរំលងអធ្រាតឈានចូលថ្ងៃទី២៨ខែកុម្ភៈឆ្នាំ២០១៦ស្ថិតតាមបណ្តោយផ្លូវ២៧១ចំណុចទល់មុខនិងគ្រឹះស្ថានមីក្រូហិរញ្ញៈវត្ថុប្រាយម៍អឹមអេហ្វ អិលធីឌី តាមបណ្តោយផ្លូវ២៧១ ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន។
បើតាមប្រភពព័ត៌មានពីក្រុមខាងរងគ្រោះបានអោយដឹងថា នៅមុនពេលកើតហេតុពួកគេជិះម៉ូតូតាមបណ្តោយផ្លូវ២៧១ទិសដៅពីត្បូងទៅជើងលុះមកដល់ចំណុចកើតហេតុ មានម៉ូតូមួយគ្រឿងក្នុងចំណោមម៉ូតូពួកគេ៧គ្រឿង បានធ្លាយកង់ ហើយពួកគេក៏ឈប់ដើម្បីប៉ះកង់ម៉ូតូខណៈពេលនោះក៏លេចមុខក្រុមជនបង្ករមានគ្នាប្រមាណជា៤០នាក់មានប្រមាណជា២០ម៉ូតូ ប្រដាប់ដោយដាវសាំម៉ូរៃមកដេញកាប់ពួកគេបណ្តាលអោយរងរបួសមនុស្ស២នាក់រងរបួស ហើយបានកាប់យកស្លាកលេខម៉ូតូអស់ចំនួន២គ្រឿងថែមទៀតផង។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុតែពួកជនបង្ករបានរត់គេចខ្លួនបាត់អស់ទៅហើយ។ដោយឡែកឯជនរងគ្រោះត្រូវបានមិត្តភ័ក្ររបស់ពួកគេដឹកយកទៅព្យាបាលនៅមន្ទីពេទ្យមិត្តភាពខ្មែរសូវៀតផងដែរ៕ដោយ៖ជីម ភារ៉ា ដង្កោ

image image image image image

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print