Updated: នគរបាលបង្ហាញមុខឃាតករដែលសម្លាប់កូនក្រមុំក្នុងថ្ងៃចូលរោងការឃាតករគឺជាកូនកម្លោះ

ចែករំលែក៖

​ខេត្តក្រចេះ​៖​ សំណុំរឿងឃាតកម្មវាយសម្លាប់កូនក្រមុំ ក្នុងថ្ងៃចូលរោងការបណ្តាលឱ្យនារីជាកូនក្រមុំ បានស្លាប់នៅនិងកន្លែងកើតហេតុនៅវាលស្រែខាងក្រោយផ្ទះ ភូមិមាក់កណ្តាល ឃុំស្រែចារ ស្រុកស្នួល ខេត្តក្រចេះ ពេលនេះកម្លាំងនគរបាលស្រុកស្នួលបានបំបែកសំណុំរឿង ហើយជនដៃដល់ដែលបានវាយសម្លាប់កូនក្រមុំនោះ គឺជាកូនកម្លោះតែម្តង ។

យ៉ាងណាក៏ដោយជនសង្ស័យ ជាកូនកម្លោះនិងជាជនដៃដល់ឈ្មោះ ឡើត ឆើតហៅផេះ អាយុ២០ឆ្នាំរស់នៅភូមិកើតហេតុ ខាងលើ ត្រូវបាននគរបាលបង្ហាញមុខ នៅថ្ងៃទី២៨ខែកុម្ភៈនេះ ក្រោយពីមានការសាកសួររួចមក និងទទួលបានចម្លើយសារភាពពីជនសង្ស័យ។

លោក ចាន់ សុខគីម អធិការនគរបាលស្រុកស្នួល បានឱ្យដឹងថា ក្រោយពីមានករណីឃាតកម្មនេះកើតឡើងកាលពីល្ងាច ថ្ងៃទី២៦ខែកុម្ភៈរួចមក កម្លាំងនគរបាលស្រុក និងប៉ុស្តិ៍ដោយមានការបញ្ជាផ្ទាល់ពីសំណាក់លោកឧត្តមសេនីយ៍ស្នងការនគរបាលខេត្ត បានបើកការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ហើយឈានទៅដល់ការចាប់ខ្លួន ជនសង្ស័យម្នាក់គឺជាកូនកម្លោះ ។

លោកបានបន្ត នៅល្ងាចថ្ងៃទី២៦ខែកុម្ភៈ ជាថ្ងៃចូលរោងការរវាងជនដៃដល់ជាកូនកម្លោះ និងនារីរងគ្រោះ ជាកូនក្រមុំ ហើយនៅពេលព្រលប់ថ្ងៃដដែរ ក្រោយពីពិធីសូត្រមន្តក្រុងពលី ត្រូវបានបញ្ចប់ កូនកម្លោះនិងកូនក្រមុំបានបណ្តើរគ្នា ទៅងូតទឹកអណ្តូងនៅវាលស្រែខាងក្រោយភូមិ ហើយត្រូវកូនកម្លោះវាយសម្លាប់នារីជាកូនក្រមុំតែម្តង ។ នារីរងគ្រោះជាកូនក្រមុំឈ្មោះ ប៉ុន ស្រីញឹក អាយុ១៨ឆ្នាំរស់នៅភូមិឃុំជាមួយគ្នា ហើយត្រូវបានជនដៃដល់ វាយសម្លាប់និងប្រនង់ ហើយយកក្រមារឹត ក បណ្តាលឱ្យស្លាប់នៅនឹងកន្លែង ។

លោកអធិការបានបញ្ជាក់ថា ក្រោយជនសង្ស័យជាកូនកម្លោះបានវាយសម្លាប់កូនក្រមុំហើយនោះ ជនសង្ស័យរូបនេះ ក៏បានយកពិលវាលខ្លួនឯង ត្រង់កញ្ចឹង ក ចញ្ចើម និងក្បាល ហើយបានធ្វើពុតជាសន្លប់ នៅក្បែរសាកសពនារីរងគ្រោះ ដើម្បីបំភ័ន្តភ្នែក ។

បើតាមចម្លើយសារភាព របស់ជនសង្ស័យជាកូនកម្លោះ ឈ្មោះ ឡើត ឆើត ហៅផេះ បានសារភាពប្រាប់សមត្ថកិច្ចថា មូលហេតុដែលឈានទៅដល់ការវាយសម្លាប់នារីរងគ្រោះជាកូនក្រមុំនេះ គឺមកពីរូបគេមិនបានស្រលាញ់នារីរងគ្រោះ ហើយការរៀបការនេះគឺតាមការបង្ខិតបង្ខំពីឪពុកម្តាយ ណាមួយនារីរងគ្រោះ គឺមានឈ្មោះមិនល្អនៅក្នុងភូមិនេះ ។

លោក ហ៊ួត លឹមហ៊ាង នាយការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ខេត្តក្រចេះ បានឱ្យដឹងថា ករណីឃាតកម្មនេះ គឺជនសង្ស័យជាកូនកម្លោះបានរៀបគម្រោងការសម្លាប់កូនក្រមុំគិតទុកជាមុន ហើយនៅល្ងាចថ្ងៃចូលរោងការ កូនកម្លោះបានល្បូងកូនក្រមុំឱ្យទៅងូតទឹកអណ្តូងនៅវាលស្រែខាងក្រោយភូមិ ពេលទៅដល់កូនកម្លោះបានយកប្រនង់វាយសម្លាប់កូនក្រមុំតែម្តង ។ លោកនាយការិយាល័យបានបញ្ជាក់ថា ជននេះគឺត្រូវបញ្ជូនទៅសាលាដំបូងខេត្តនៅរសៀលថ្ងៃទី២៨ខែកុម្ភៈនេះ ដោយចោទពីបទ ឃាតកម្មគិតទុកជាមុន ៕
កោះទ្រុង

image image image

...

​ា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print