របួសធ្ងន់៣នាក់ដោយសារ​រថយន្តដឹកឈើមួយគ្រឿងដាច់ក្រឡេក្រឡាប់ផ្ងាជើង

ចែករំលែក៖


កំពង់ធំៈ រថយន្តដឹកឈើមួយគ្រឿង បានក្រឡាប់បណ្តាលឲ្យមានអ្នករងរបួសធ្ងន់៣នាក់ ខណៈពេលដែលកំពុងតែ ដឹកឈើចេញពី ឃុំទំរីង ឆ្ពោះមកកាន់កំពង់ថ្ម មកដល់ ចំនុចកើតហេតុក៏បានដាច់ក្រឡេ ក្រឡាប់នៅ ភូមិត្រពាំងឬស្សី ឃុំក្រយា ស្រុក​សន្ទុក ខេត្តកំពង់ធំ បណ្តាលឲ្យអ្នកធ្វើដំណើរក្នុងរថយន្ត របួសយ៉ាងធ្ងន់ធ្ងរ កាលពីយប់ម៉ោង ៩.១៥នាទី ថ្ងៃទី​២៧ ខែកុម្ភះ ឆ្នាំ ២០១៦។
តាមសេចក្តីរាយការណ៍ បានបញ្ជាក់ថា ករណីដែលបង្ករឲ្យមានគ្រោះថ្នាក់ក្រឡាប់ឡាន កើតឡើងដោយ​សារតែ រថយន្តកូរ៉េ ចំណុះ២តោនកន្លះពណ៌ ពងក្រសារ ពាក់ស្លាកលេខ 3B-0432បានដឹកឈើ​​គ្មានច្បាប់ ប្រភេទលេខ២ ហើយបើកយ៉ាងលឿន តាមបណ្តោយផ្លូវក្រាលគ្រួសក្រហម លុះមកដល់ចំនុចលូទឹក ក៏បានរ៉េចង្កូតធ្លាក់ចំកណ្តាលលូបណ្តាលឲ្យ​ក្រឡាប់ ក្រោយពីក្រឡាប់រថយន្ត ត្រូវបានគេប្រញ៉ាប់យកឈើ ចេញពីកន្លែងកើតហេតុ ចេញយ៉ាងប្រញ៉ាប់ប្រញាល់ដើម្បីបំបាត់ភស្តុតាង មុនពេលមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចជំនាញ។
តៃកុងឡានកូរ៉េ ត្រូវបានគេស្គាល់ឈ្មោះ ទី ជាឈ្មួញឈើដុះស្លែរ រកស៊ីដឹកឈើខួបប្រាំងខួបវស្សា រស់នៅ​ភូមិ តាំងគោក ឃុំស្រយោង ស្រុកបារាយណ៍​ខេត្តកំពង់ធំ ចំណែកអ្នករួមដំណើរ ដែលបង្ករឲ្យរបួសធ្ងន់ស្ថិត ក្នុងស្ថានភាពគួរអោយព្រួយបារម្ភណ៍ទាំងបីនាក់ ទី១ឈ្មោះជួន សុខ ភេទ​ប្រុស អាយុ ៤៨ឆ្នាំ រស់នៅភូមិ ត្រពាំងឈូក ឃុំ ស្រយោង ស្រុកបារាយណ៍ របួសមុខយ៉ាងដំណំ ទី២ ឈ្មោះ ញ៉ ភេទស្រី​អាយុ ៥៤ឆ្នាំរស់​នៅភូមិឃុំជាមួយគ្នា ទី៣ ឈ្មោះ អ៊ុក គឹមស្រាន់ ភេទស្រី អាយុ៣២ឆ្នាំ រស់នៅឃុំតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ។ប៊ុន រិទ្ធី
image image image image image


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print