ខេត្តបាត់ដំបង, កងកម្លាំងជួរមុខទិសយោធភូមិភាគទី៥ ចាប់ផ្តើមចាក់វ៉ាក់សាំង ការពារជំងឺកូវីដ-១៩ នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២១ នេះ។ ពិធីនេះបានប្រព្រឹត្តទៅនៅទីបញ្ជាការ យោធភូមិភាគទី៥ ក្រោមអធិបតីភាព ឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៥ និងមានការអញ្ជើញចូលរួមដោយ មេបញ្ជាការរង, នាយសេនាធិការ, នាយសេនាធិការង និងនាយទាហាន នាយទាហានរង និងពលទាហាន ទូទាំងយោធភូមិភាគទី៥។
តាមការគ្រោងទុក យុទ្ធនាការចាក់វ៉ាក់សាំងដល់បណ្តាកងកម្លាំងជួរមុខទិសយោធភូមិភាគទី៥ នឹងចាប់ផ្តើមពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២១នេះតទៅ។ ដំណើការ គឺត្រូវបានរៀបចំទីតាំងផ្សេងគ្នាចំនួន៨កន្លែង ក្នុងបណ្តាខេត្តចំនួន៤គឺ ខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ ខេត្តបន្ទាយមានជ័យ និងខេត្តប៉ៃលិន។ ក្នុងនោះកម្លាំងដែលត្រូវចូលរួមចាក់គឺ កម្លាំងរបស់យោធភូមិភាគទី៥, កងរាជអាវុធហត្ថ, និងកងកម្លាំងនគរបាលជាតិ៕
ដោយ, សិលា