ភ្នំពេញ៖ នៅទីស្នាក់ការគណបក្សប្រជាកម្ពុជាជន ខណ្ឌដូនពេញ នាវេលាម៉ោង ០៨ និង០០នាទីព្រឹកថ្ងៃសៅរ៍ ១រោច ខែផល្គុន ឆ្នាំជូត ទោស័ក ពស ២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២១ បានប្រារព្ធពិធីបញ្ចូលសមាជិក គណបក្សសង្គ្រោះជាតិ ដែលសុំរួមរស់ជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាសង្កាត់ស្រះចក ខណ្ឌដូនពេញ ចំនួន៥១រូប។
ក្នុងពិធីនេះដែរ ក្រោមអធិបតីភាពលោក ហែម អាន ប្រធានគណបក្សខណ្ឌដូនពេញ លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ និងជាអនុប្រធានគណបក្សខណ្ឌដូនពេញ និង លោក ប៉ែន សុភី អនុប្រធានក្រុមការងារចុះជួយសង្កាត់ស្រះចក តំណាង លោក សា រិនវណ្ណា ប្រធានក្រុមការងារចុះជួយសង្កាត់ស្រះចក ។
ក្រោយបញ្ចប់ពិធី គណៈអធិបតី បានប្រគល់សេចក្ដីសម្រេច រួមជាមួយ ថវិកាចំនួន២០,០០០រៀល ក្នុង១នាក់ ជូនដល់សមាជិក សមាជិកា ដែលទើបបញ្ជូលថ្មីនេះផងដែរ៕ដោយ៖ស តារា
...