ភ្នំពេញ, ក្មេងទំនេីង ២នាក់ដែលជិះម៉ូតូវាយក្បាលជនបរទេស ត្រូវបានសមត្ថកិច្ចនៃអធិការនគរបាលខណ្ឌជ្រោយចង្វាររៀបចំសំណុំរឿងបញ្ជូនទៅតុលាការនៅវេលាម៉ោង ០៨:០០នាទីព្រឹក ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១នេះហើយ បន្តនីតិវិធី។
សមត្ថកិច្ចបញ្ជាក់ថា, ជនសង្ស័យទី១ ឈ្មោះ លឹម ហុងឡេង ភេទប្រុស ស្នាក់នៅផ្ទះជួល ភូមិគៀនឃ្លាំង សង្កាត់ជ្រោយចង្វារ មុខរបរ នៅផ្ទះ។
ជនសង្ស័យទី២ ឈ្មោះ រិន ចាន់តារ៉ា ហៅស្លេក ភេទប្រុស ស្នាក់នៅផ្ទះជួល ផ្លូវវត្តចាស់ ភូមិ០១ សង្កាត់ជ្រោយចង្វារ មុខរបរ ជាងដែក។
ជនសង្ស័យទាំង២បានសារភាពថា ពួកខ្លួនពិតជាបានធ្វើសកម្មភាពប្រើហិង្សា(វាយក្បាល)លើជនបរទេសដែលមិនស្គាល់អត្តសញ្ញាណកំពុងជិះកង់ពិតប្រាកដមែនកាលពីវេលាម៉ោង១៧:១០នាទី ថ្ងៃទី០៧ ខែមិនា ឆ្នាំ២០២១ នៅតាមបណ្តោយផ្លូវទន្លេ សាប គឺជនសង្ស័យឈ្មោះ រិន ចាន់តារ៉ា ហៅស្លេក ដែលជិះម៉ូតូពីក្រោយគឺជាអ្នកធ្វើសកម្មភាពទះក្បាលជនបរទេសពីក្រោយ ឯជនសង្ស័យឈ្មោះ លឹម ហុងឡេង ជាអ្នកបើកម៉ូតូ ម៉ាក Mio ពណ៌ទឹកប្រាក់ ស៊េរីឆ្នាំ២០១៩ ផ្លាកលេខ ភ្នំពេញ 1HK-2418 ដឹកជនដៃដល់។
បច្ចុប្បន្នជនសង្ស័យទាំង២ រួមនិងមធ្យោបាយធ្វើដំណើ(ម៉ូតូដែលជិះធ្វើសកម្មភាព) ត្រូវបានសមត្ថកិច្ចនៃអធិការដ្ឋាននគបាលខណ្ឌជ្រោយចង្វារបញ្ជូនសំណុំរឿងទៅតុលាការដើម្បីបន្តតាមនីតិវិធីច្បាប់ ៕
ដោយ, សិលា