រថយន្តដឹកកម្មករដាច់ម៉ែត្រចង្កូតក្រឡាប់ ធ្លាក់ស្រែរបួសកម្មការិនី៥នាក់នៅក្រុងបាវិត

ចែករំលែក៖

ខេត្តស្វាយរៀង: យ៉ាងហោចណាស់ក៏មានកម្មករកម្មការិនី៥នាក់ដែរក្នុងចំណោម៥០នាក់បានរងរបួស ដោយសារករណីគ្រោះថ្នាក់ចរាចរណ៍

គួរឱ្យរន្ធត់បន្ទាប់ពីរថយន្តដឹកកម្មករបើកសុខៗស្រាប់តែដាច់ម៉ែត្រចង្កូតបណ្ដាលឱ្យរេចង្កូតក្រឡាប់ បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងអ្នកធ្វើដំណើរចោមរោមមើលនិងរាយការណ៍ទៅសមត្ថកិច្ចដឹកទៅកាន់មន្ទីរពេទ្យ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤និង៥៥នាទីរសៀល
ថ្ងៃទី៩ ខែមិីនា ឆ្នាំ២០២១ នៅចំណុចភូមិថ្នាញ សង្កាត់បាទី ក្រុងបាវិតខេត្តស្វាយរៀង។

សមត្ថកិច្ចនគរបាលក្រុងបាវិតបានឱ្យដឹងថា កម្មការិនីដែលរងរបួសមាន ១-ឈ្មោះហឿ គឹមឡៃ អាយុ២៩ឆ្នាំ ជនជាតិខ្មែរមុខរបរកម្មការិនីរោងចក្រស្តឹតថេក
រស់នៅភូមិដូនទៃ ឃុំទួលស្តី ស្រុកចន្រ្ទា ខេត្តស្វាយរៀង។ ២-ឈ្មោះពៅ សាវីអាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រស៊ួតដា រស់នៅភូមិកោះឫស្សី ឃុំទួលស្តី ស្រុកចន្រ្ទា ខេត្តស្វាយរៀង។ ៣- ឈ្មោះហួយ ចាន់ថន ភេទស្រីអាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រជីហួ រស់នៅភូមិតាដេវ ឃុំមេសថ្ងកស្រុកចន្រ្ទា ខេត្តស្វាយរៀង។
៤-ឈ្មោះ ឡុង ធីដា អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រតូវ៉ា
រស់នៅភូមិដចេក ឃុំសំរោង ស្រុកចន្រ្ទា ខេត្តស្វាយរៀង និងទី៥-ឈ្មោះ ម៉ៅ ប៊ុន្នីអាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រជីហ្វា រស់នៅភូមិដចេក ឃុំសំរោង ស្រុកចន្រ្ទា ខេត្តស្វាយរៀង។

ចំណែកអ្នកបើកបររថយន្តត្រូវបានស្គាល់ឈ្មោះជា ផារី ភេទប្រុសអយុ២៩ឆ្នាំ មុខរបរបើកបរ មានទីលំនៅភូមិទួលស្តី ឃុំទួលស្តី ស្រុកចន្ទ្រា ខេត្តស្វាយរៀង។

បើតាមអ្នកភូមិបានឱ្យដឹងថា មុនពេលកើតហេតុមានរថយន្តមួយគ្រឿងម៉ាកហ៊ីយ៉ាន់ដាយដឹកកម្មករ ដោយបានចេញពីរោងចក្រនៅក្រុងបាវិត ខណៈបើកមកដល់ពាក់កណ្ដាលផ្លូវស្រាប់តែរថយន្តដាច់ម៉ែត្រចង្កូតបណ្ដាលរេចង្កូតក្រឡាប់ធ្លាក់ចុះស្រែ បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងអ្នកធ្វើដំណើរចោមរោមមើលនិងរាយការណ៍ទៅសមត្ថកិច្ចដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យពន្លឺបូព៌ាបាវិត។

បន្ទាប់ពីកើតហេតុភ្លាមៗ លោកលឹមសៀងហេង អភិបាលក្រុងបាវិតក៏បានចុះទៅដល់មន្ទីរពេទ្យនិងសួរសុខទុក្ខកម្មការិនីព្រមទាំងយកថវិការបស់លោកអភិបាលខេត្តស្វាយរៀង ឧបត្ថម្ភក្នុងម្នាក់ៗ១០ ម៉ឺនរៀលផងដែរ៕

...

ដោយ, យឹម សុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print