ខេត្តកណ្ដាល៖ បុរសម្នាក់រំលោភក្មេងស្រីអាយុ១២ឆ្នាំបានសម្រេចជាច្រលនដង និងគម្រាមសម្លាប់ក្មេងស្រីរងគ្រោះថែមទៀតប្រសិនបើប្រាប់ឪពុកម្ដាយ តែចុងក្រោយដឹងដល់ម្ដាយឪពុកក្មេងស្រីរងគ្រោះ ក៏ដាក់ពាក្យបណ្ដឹង ប្តឹងសមត្ថកិច្ចឲ្យធ្វើការចាប់ខ្លួននៅថ្ងៃទី៨ ខែមីនាឆ្នាំ២០២១ ដែលករណីនេះបានកើតឡើងកាលពីខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង១២និង៣០នាទី ចំណុចផ្ទះជនសង្ស័យ ស្ថិតក្នុងភូមិអង្គខ្លេី ឃុំ ត្បែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្ដាល។
មន្ត្រីនគរបាលស្រុកកណ្ដាលស្ទឹងបានឲ្យដឹងថា ក្មេងស្រីរងគ្រោះមានអាយុ១២ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្ស។ ចំណែកជនសង្ស័យឈ្មោះ ឆាន គឹមសាន ភេទប្រុសអាយុ៣៤ឆ្នាំ ជនជាតិខ្មែរមុខរបរ កសិករ។ ជនរងគ្រោះនឹងជនសង្ស័យមានទីលំនៅភូមិ អង្គខ្លេី ឃុំត្បែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
ប្រភពដដែលបន្តថា កាលពីអំឡុងខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង១៨និង០០នាទី ឪពុករបស់ជនរងគ្រោះបានយកជនរងគ្រោះ និងប្អូនស្រីរបស់ខ្លួន អាយុ១០ឆ្នាំ ទៅផ្ញេីរនៅផ្ទះជនសង្ស័យ រួចនាំគ្នា២នាក់ប្តីប្រពន្ធទៅបុណ្យ៧ថ្ងៃបងប្អូនបាត់ទៅ ហេីយជនរងគ្រោះក៏ចូលដេកក្នុងបន្ទប់ជាមួយប្អូនស្រី និងកូនប្រុសរបស់ជនសង្ស័យ២នាក់ទៀត លុះដល់យប់ជ្រៅ ជនរងគ្រោះដឹងខ្លួនឃេីញជនសង្ស័យនៅពីលេី និងឃេីញខ្លួនប្រាណរបស់ខ្លូនគ្មានសំលៀកបំពាក់ ពេលនោះជនរងគ្រោះបម្រុងស្រែក តែជនសង្ស័យគំរាមកុំអោយស្រែក ហើយបានធ្វេីសកម្មភាពរំលោភបានសំរេច ។ លុះព្រឹកឡើងឪពុកជនរងគ្រោះបានមកយកខ្លួនត្រឡប់ទៅផ្ទះវិញ ។ ជនសង្ស័យបានបានធ្វើសកម្មភាពរំលោភសេពសន្ថវៈជាមួយជនរងគ្រោះជាញឹកញាប់ រហូតដល់ថ្ងៃទីពុំចាំខែកុម្ភៈ ឆ្នាំ២០២១ ឪពុកជនរងគ្រោះបានប្រេីអោយខ្លួនទៅជួយមេីលថែប្រពន្ធជនសង្ស័យ ព្រោះប្រពន្ធជនសង្ស័យទេីបសំរាលកូន រួចខ្លួនបាននាំប្អូនស្រីរបស់ខ្លួនទៅជាមួយ ពេលទៅដល់ផ្ទះជនសង្ស័យ ជនរងគ្រោះបានជួយរៀបចំដាំស្លជាមួយប្រពន្ធរបស់ជនសង្ស័យ ពេលហូបបានរួចខ្លួនបានចូលទៅដេកនៅក្នុងបន្ទប់ ស្រាប់តែជនសង្ស័យចូលទៅធ្វើសកម្មភាពរំលោភសេពសន្ថវៈ ហេីយគំរាមខ្លួនមិនអោយប្រាប់អ្នកណា បេីប្រាប់គេ នឹងសម្លាប់ចោល ។ លុះដល់ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង២០និង០០នាទី ដោយម្តាយឪពុកជនរងគ្រោះមានការសង្ស័យបានសួរនាំជនរងគ្រោះ ទេីបខ្លួនរៀបរាប់ប្រាប់ពីដំណើររឿង នឹងបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ ត្បែង។
ក្រោយពីទទួលបានពត៌មាន កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំត្បែងបានចុះទៅដល់ផ្ទះជនសង្ស័យ រួចបានឃាត់ខ្លួនជនសង្ស័យបញ្ជូនមកកាន់អធិការដ្ឋានដេីម្បីបន្តនីតិវិធីច្បាប់៕
ដោយ៖ ស្អាងជ័យ