កូវីដ-១៩ វាយលុកធ្ងន់ធ្ងរណាស់បងប្អូន ! មានករណីវិជ្ជមានវីរុសកូវីដ-១៩​ ថ្មីចំនួន​ ៦៤នាក់​ និងមានអ្នកជាសះស្បេីយចំនួន​ ១១នាក់ប៉ុណ្ណោះ

ចែករំលែក៖

ភ្នំពេញ, នៅព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ ២០២១ ក្រសួងសុខាភិបាលបានប្រកាសជូនព័ត៌មានបញ្ជាក់ឲ្យដឹងថា, មានករណីវិជ្ជមានវីរុសកូវីដ-១៩​ ថ្មីចំនួន​ ៦៤នាក់​ និងមានអ្នកជាសះស្បេីយចំនួន​ ១១នាក់ប៉ុណ្ណោះ នៅថ្ងៃទី៩ ខែមីនាឆ្នាំ ២០២១។

ចំពោះករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មី ៖ សរុបចំនួន ៦៤នាក់ ដែលជាអ្នកពាក់ព័ន្ធទៅព្រឹត្តិការណីសហគមន៍ ២០កុម្ភៈ ទាំងអស់ ។
ដោយឡែកករណីជាសះស្បើយ ៖ សរុបចំនួន ១១នាក់ ដែលជាអ្នកពាក់ព័ន្ធទៅព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈដូចគ្នារួមមាន:
ទី១ – ស្ត្រីជនជាតិចិន អាយុ ២៥ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ រាជធានីភ្នំពេញ។
ទី២-បុរសជនជាតិចិន អាយុ ៤៨ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ រាជធានីភ្នំពេញ។
ទី៣-បុរសជនជាតិចិន អាយុ ២៦ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ រាជធានីភ្នំពេញ។
ទី៤- ស្ត្រីជនជាតិចិន អាយុ ២៥ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ រាជធានីភ្នំពេញ។
ទី៥ – ស្ត្រីជនជាតិចិន អាយុ ២០ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ រាជធានីភ្នំពេញ។
ទី៦- ស្ត្រីជនជាតិចិន អាយុ ២៣ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ រាជធានីភ្នំពេញ។
ទី៧- ស្ត្រីជនជាតិចិន អាយុ ២៦ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ រាជធានីភ្នំពេញ។
ទី៨ – ស្ត្រីជនជាតិវៀតណាម អាយុ ៣២ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ រាជធានីភ្នំពេញ។
ទី៩- កុមារីជនជាតិវៀតណាម អាយុ ១៦ខែ មានអាសយដ្ឋានស្នាក់នៅ រាជធានីភ្នំពេញ។
ទី១០- បុរសជនជាតិខ្មែរ អាយុ ៥៦ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ទី១១ – ស្ត្រីជនជាតិចិន អាយុ ២៨ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ រាជធានីភ្នំពេញ។

សូមកត់សម្គាល់ថា៖ បុគ្គលទាំង ១១នាក់ខាងលើត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផល តេស្ត អវិជ្ជមានវីរុសកូវីដ-១៩ ចំនួន ០២លើក ត្រូវបានអនុញ្ញាតឲ្យចេញពីមណ្ឌលសុខភាពចាក់អង្រែ រាជធានី ភ្នំពេញ។

សូមបញ្ជាក់ច៊ថា, រកឃើញអ្នកឆ្លងថ្មី ៦៤នាក់ទៀត (ករណីសហគមន៍ទាំង ៦៤នាក់) ក្នុងនោះ នៅភ្នំពេញ (២៧), សៀមរាប (១), កណ្ដាល (២៩), ព្រៃវែង (៥), ព្រះសីហនុ (២)

គិតត្រឹមព្រឹក ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១
– អ្នកឆ្លងសរុប= ១១២៤ នាក់
– អ្នកជាសះស្បើយ= ៥៤៩ នាក់ (+១១)
– អ្នកកំពុងព្យាបាល= ៥៧៤ នាក់់់៕

...

ដោយ, សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print