ភ្នំពេញ ៖ តាមបណ្ដាញទំនាក់ទំនងសង្គម facebook វិធានបទប៉ុន្មានថ្ងៃនេះ គឺលើកឡើងតែពីបញ្ហា ស្ត្រីជានាយនគរបាល មានតំណែងជាអធិការរងស្រុកសៀមប៉ាងទទួលផ្នែកសណ្ដាប់ធ្នាប់ ដែលបំបៅដោះកូនពេលកំពុងចុះធ្វើការ ហើយត្រូវថ្នាក់ដឹកនាំសាមីអង្គភាព ស្ដីបន្ទោស និងឱ្យធ្វើកិច្ចសន្យា
ដែលជារឿងមិនត្រឹមត្រូវ , គ្មានច្បាប់ចែងមានថាកំហុស , គ្មានបញ្ជាណាមួយពីអគ្គស្នងការនគរបាលជាតិ, គ្មានអនុក្រឹត្យ, គ្មានប្រកាស, គ្មានបទបញ្ជាផ្ទៃក្នុង, ចំពោះការបំបៅដោះកូនកំពុងបំពេញការងារនេះ មានទោសទណ្ឌ, ឬមានកំហុសនោះឡើយ។
សូមបញ្ជាក់ថា, រូបភាពបំបៅដោះកូនរបស់ស្ត្រីនគរបាលចរាចរណ៍ម្នាក់ កំពុងអង្រួនបេះដូងអ្នកលេងបណ្តាញសង្គម Facebook យ៉ាងខ្លាំង បន្ទាប់ពីរូបភាពត្រូវបានបង្ហោះ ស្របពេលដែលកម្ពុជា និងពិភពលោកប្រារព្ធទិវានារីអន្តរជាតិ ៨មីនា ឆ្នាំ២០២១។ តែរំលងសិទ្ធនារី ៨មីនា តែ១ថ្ងៃ គេអោយធ្វើកិច្ចសន្យាភ្លាម។
អ្វីគួរឲ្យសោកស្តាយនោះ បន្ទាប់ពីរូបភាពនេះបានធ្វើឲ្យស្ត្រីនគរបាលរូបនេះ ជួបការលំបាកសម្រាប់ខ្លួនឯងទៅវិញ ព្រោះតែថ្នាក់លើរបស់គាត់ បានកោះហៅមកធ្វើកិច្ចសន្យា ឲ្យបញ្ឈប់ធ្វើបែបនេះទៀត ដោយអះអាងថាទង្វើនោះប៉ះពាល់ដល់កិត្តិយសអង្គភាព និងកិត្តិយសស្ត្រីខ្មែទៅវិញ។
ក្រុមអ្នកលេងហ្វេសប៊ុក សួរថាតើករណីនេះ ថ្នាក់ដឹកនាំសាមីអង្គភាព មានយល់អំពីច្បាប់ខ្លះទេ, ! ហើយមានបើកភ្នែកមើល ពីមជ្ឈដ្ឋានទូទៅកំពុងតែធ្វើការរិះគន់កប់ៗមាត់ដែរឬអត់ ?
ចំពោះចំណាក់ការលើស្ត្រីនគរបាល ដែលបំបៅកូនពេលបំពេញការងារនេះ ត្រូវបានមហាជន អ្នកប្រើប្រាស់បណ្តាញ Facebook ជាច្រើនចាត់ទុកថា ជាភាពអយុត្តិធម៌ មិនគួរណាធ្វើមកលើគាត់យ៉ាងដូច្នេះទេ តើតម្លៃស្ត្រីក្នុងលោក ដែលត្រូវបានគេលើកតម្កើងជាសកល ត្រូវយកទៅបោះចោលក្នុងធុងសំរាមឬមួយយ៉ាងណា,? ម្ដាយគេ, ម្ដាយយើង, ប្អូនស្រីគេ, ប្អូនស្រីយើង, បងស្រីគេ, បងស្រីយើង, ប្រពន្ធគេ,ប្រពន្ធយើង, ស្ត្រីគឺជាម្ដាយលើពិភពលោក…!!!
ក្នុងរឿងនេះដែរ មានមតិជាច្រើនលើកឡើងថា, ដេីម្បីកូនទោះបីម៉ែត្រូវមេព្រមាននិងស្ដីបន្ទោសរហូតចាប់បង្ខំអោយម៉ែធ្វើកិច្ចសន្យាក៏ម៉ែព្រមដែរ តែមម៉ែមិនទុកអោយកូនស្លាប់ទេ ម៉ែធ្វើអ្វីៗគ្រប់យ៉ាង គឺដើម្បីអាយុជីវិត អនាគតកូន !
សូមសួរលោកអធិការស្រុកសៀមប៉ាង និងលោកស្នងការរងទទួលផែនសណ្តាប់ធ្នាប់ ខេត្តស្ទឹងត្រែងផង តេីមាត្រាប៉ុន្មាន ដែល មន្ត្រីរាជការជាស្ត្រីមិនអាចបំបោះដោះកូនបានពេលកំពុងបំពេញភារកិច្ច ? បេីនៅប្រទេសគេវិញ សូម្បីតែ សមាជិកសភា ឬ នាយករដ្ឋមន្ត្រីជាស្ត្រី ក៏យកកូនមកបំបៅពេលកំពុងធ្វើការ និង ពេលកំពុងប្រជុំដែរ ហេីយផ្សាយពេញបណ្ដាញព័ត៌មានទៅទៀត ។
មតិជាច្រើនបានលើកថា, “អាណិតប្អូនស្រីណាស់ ដែលមានមេគ្មានបេះដូង ខ្សោយចំណេះ អត់យល់ពីទិដ្ឋភាពច្បាប់ ទិដ្ឋភាពសង្គម ទិដ្ឋភាពនយោបាយ” អាចយកទម្លាប់មកអនុវត្ត អោយស្អុយឈ្មោះ ពេញផ្ទៃប្រទេស ពីទង្វើរបស់ខ្លួន មកលើកូនចៅជាស្ត្រី ។
បើសិនជា លោកអធិការនគរបាលស្រុកសៀមប៉ាង, លោកស្នងការង នគរបាលទទួលផែនផ្នែកសណ្តាប់ធ្នាប់ ខេត្តស្ទឹងត្រែង ចាប់កំហុសរហូតដល់ ឲ្យលោកស្រីជាអធិការរងទទួលផែនសណ្តាប់ធ្នាប់ ធ្វើកិច្ចសន្យា ក្នុងករណីបំបៅដោះកូនពេលកំពុងបំពេញការងារ ដែលគ្មានច្បាប់ចែងថាគ្មានកំហុសនេះ ចេះតែខំបំពានធ្វើទៅបាន …..!!! សួរថា, ចុះករណីដែលក្រសួងសុខាភិបាល បញ្ចេញនូវឃ្លីបអប់រំ ទៅលើស្ត្រីក្នុងការបំបៅដោះកូន លើស្ពត បង្ហាញពីរបៀបបំបៅដោះកូន ផ្សព្វផ្សាយជាសាធារណៈ លើកប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន ស្ថានីយទូរទស្សន៍ ជាពិសេស ផ្សាយជាផ្លូវការលើស្ថានីយ៍ទូរទស្សន៍ជាតិកម្ពុជា តើការបំបៅដោះកូននេះមានទោសទណ្ឌដែលមែនទេ..? ជុំវិញបញ្ហាខាងលើនេះ ថ្នាក់លើមិនត្រូវនៅស្ងៀម ទុកឲ្យមជ្ឈដ្ឋានទូទៅរបស់ប្រជាពលរដ្ឋ ថ្នាំងថ្នាក់ ចំពោះថ្នាក់ដឹកនាំសាមីអង្គភាព ដែលធ្វើការគ្មានភាពទទួលខុសត្រូវបែបនេះឡើយ។ និយាយរួម បើដកចេញជាចង្កោមក៏មិនខុសអីដែរ មានតែការគាំទ្រពីមជ្ឈដ្ឋានទូទៅរបស់ប្រជាពលរដ្ឋ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ខណៈឃើញទង្វើរបស់អធិការនគរបាលស្រុកសៀមប៉ាង, លោកស្នងការរងទទួលផែនសណ្ដាប់ធ្នាប់ខេត្តស្ទឹងត្រែង ធ្វើមកលើកូនចៅជាស្ត្រីនេះ មានទំហំធំធេងណាស់ក្នុងកំហុសអសីលធម៌សង្គម។
សូមរំឮកថា, ការបំបៅកូនដោយទឹកដោះម្តាយ គឺជាផ្នែកសំខាន់មួយនៃដំណើរការបន្តពូជវិធីធម្មជាតិនិងល្អបំផុតនៃការផ្តល់ចំណីដល់ទារកនិងមូលដ្ឋានជីវសាស្ត្រនិងអារម្មណ៍ប្លែកសម្រាប់ការអភិវឌ្ឍកុមារ។
រួមជាមួយផលប៉ះពាល់សំខាន់ៗដទៃទៀត លើការការពារការឆ្លងមេរោគលើសុខភាពនិងសុខុមាលភាពរបស់ម្តាយលើគម្លាតកូននិងសុខុមាលភាពគ្រួសារ សេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចជាតិ និងផលិតកម្មអាហារធ្វើឱ្យវាក្លាយជាគន្លឹះ។ ទិដ្ឋភាពនៃភាពខ្លួនទីពឹងខ្លួន ការថែទាំសុខភាពបឋមនិងវិធីសាស្ត្រអភិវឌ្ឍន៍បច្ចុប្បន្ន។ ដូច្នេះវាគឺជាការទទួលខុសត្រូវរបស់សង្គមក្នុងការលើកកម្ពស់ការបំបៅកូនដោយទឹកដោះ ម្តាយនិងដើម្បីការពារម្តាយដែលមានផ្ទៃពោះ និងបំបៅដោះកូនពីឥទ្ធិពលដែលអាចរំខានដល់វា ។
ឯណាទៅ សិទ្ធិនារី ? សិទ្ធិជាម្តាយ ។ រំលងបាន១ថ្ងៃសោះ អោយធ្វើកិច្ចសន្យាភ្លាម! ❤️🙏ក្រាបថ្វាយបង្គំ អ្នកម៉ែ ជាទីស្រ្តីទី១…របស់កូនៗ❤️❤️❤️🙏 នរណាក៏មានម្តាយដែរ , អាចអត់តែ, លោកអធិការស្រុកសៀមប៉ាង និងលោកស្នងការរងទទួលផែនសណ្តាប់ធ្នាប់ខេត្តស្ទឹងត្រែង ប្រហែលមិនមានម្ដាយទេមើលទៅ,?????
ដោយ, សុខ ខេមរា