រំលោភក្មេងស្រីអាយុ១២ឆ្នាំបានសម្រេចជាច្រើនដង ចុងក្រោយដឹងដល់ឪពុកម្ដាយប្តឹងសមត្ថកិច្ចឃាត់ខ្លួន

ចែករំលែក៖

ខេត្តកណ្ដាល៖ បុរសម្នាក់រំលោភក្មេងស្រីអាយុ១២ឆ្នាំបានសម្រេចជាច្រលនដង និងគម្រាមសម្លាប់ក្មេងស្រីរងគ្រោះថែមទៀតប្រសិនបើប្រាប់ឪពុកម្ដាយ តែចុងក្រោយដឹងដល់ម្ដាយឪពុកក្មេងស្រីរងគ្រោះ ក៏ដាក់ពាក្យបណ្ដឹង ប្តឹងសមត្ថកិច្ចឲ្យធ្វើការចាប់ខ្លួននៅថ្ងៃទី៨ ខែមីនា​ឆ្នាំ២០២១ ដែលករណីនេះបានកើតឡើងកាលពីខែ​កុម្ភៈ​ ឆ្នាំ២០២១ វេលាម៉ោង​១២និង៣០នាទី ចំណុចផ្ទះ​ជនសង្ស័យ​ ស្ថិតក្នុងភូមិ​អង្គ​ខ្លេី​ ឃុំ​ ត្បែង​ ស្រុក​កណ្តាល​ស្ទឹង​ ខេត្តកណ្ដាល។
មន្ត្រីនគរបាលស្រុកកណ្ដាលស្ទឹងបានឲ្យដឹងថា ក្មេងស្រីរងគ្រោះមានអាយុ១២ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្ស​។ ចំណែកជនសង្ស័យឈ្មោះ​ ឆាន​ គឹម​សាន​ ភេទប្រុសអាយុ៣៤ឆ្នាំ ជនជាតិខ្មែរមុខរបរ​ កសិករ​។ ជនរងគ្រោះនឹងជនសង្ស័យមានទីលំនៅភូមិ​ អង្គ​ខ្លេី​ ឃុំ​ត្បែង​ ស្រុកកណ្តាល​ស្ទឹង​ ខេត្ត​កណ្តាល​។
ប្រភពដដែលបន្តថា កាលពីអំឡុងខែ​កុម្ភៈ ឆ្នាំ​២០២១ វេលាម៉ោង​១៨និង០០នាទី​ ឪពុក​របស់​​ជនរងគ្រោះ​បាន​យកជនរង​គ្រោះ​ និង​ប្អូន​ស្រី​របស់​ខ្លួន អាយុ​១០ឆ្នាំ​ ទៅផ្ញេីរ​នៅផ្ទះ​ជនសង្ស័យ​ រួចនាំគ្នា២នាក់​ប្តី​ប្រពន្ធ​ទៅបុណ្យ៧ថ្ងៃបងប្អូន​បាត់ទៅ ហេីយ​ជនរងគ្រោះក៏​ចូល​ដេកក្នុង​បន្ទប់​ជាមួយ​ប្អូន​ស្រី​ និង​កូន​ប្រុស​របស់​ជនសង្ស័យ​២នាក់​ទៀត​ លុះ​ដល់​យប់ជ្រៅ​ ជនរងគ្រោះ​ដឹង​ខ្លួន​ឃេីញ​ជនសង្ស័យ​នៅពី​លេី​ និង​ឃេីញ​ខ្លួន​ប្រាណ​របស់ខ្លូន​គ្មាន​សំលៀក​បំពាក់​ ពេល​នោះជន​រងគ្រោះ​បម្រុង​ស្រែក​ តែ​ជនសង្ស័យ​គំរាម​កុំអោយ​ស្រែក​ ហើយបានធ្វេីសកម្មភាពរំលោភ​បានសំរេច​ ។ លុះ​ព្រឹក​ឡើង​ឪពុក​ជនរងគ្រោះ​បាន​មកយក​ខ្លួន​ត្រឡប់​ទៅ​ផ្ទះ​វិញ​ ។ ជនសង្ស័យ​បាន​បាន​ធ្វើ​សកម្មភាព​រំលោភ​សេពសន្ថវៈ​ជាមួយ​ជនរងគ្រោះ​ជាញឹក​ញាប់​ រហូត​ដល់​ថ្ងៃ​ទី​ពុំចាំ​ខែកុម្ភៈ ​ឆ្នាំ​២០២១​ ឪពុក​ជនរងគ្រោះ​បាន​ប្រេី​អោយខ្លួន​ទៅ​ជួយ​មេីលថែប្រពន្ធជន​សង្ស័យ​ ព្រោះប្រពន្ធ​ជនសង្ស័យ​ទេីបសំរាលកូន​ រួច​ខ្លួនបាននាំប្អូនស្រី​របស់ខ្លួន​ទៅជាមួយ​ ពេល​ទៅដល់ផ្ទះ​ជនសង្ស័យ​ ជនរងគ្រោះបាន​ជួយរៀបចំ​ដាំស្លជាមួយ​ប្រពន្ធ​របស់​ជនសង្ស័យ​ ពេលហូបបានរួច​ខ្លួន​បាន​ចូល​ទៅដេក​នៅក្នុង​បន្ទប់​ ស្រាប់តែ​ជនសង្ស័យ​ចូល​ទៅធ្វើ​សកម្មភាព​រំលោភ​សេពសន្ថវៈ​ ហេីយ​គំរាមខ្លួន​មិន​អោយប្រាប់​អ្នក​ណា​ បេីប្រាប់គេ​ នឹង​សម្លាប់​ចោល ។ លុះ​ដល់ថ្ងៃទី​០៧​ ខែ​មីនា​ ឆ្នាំ​២០២១​ វេលាម៉ោង​២០និង០០នាទី​ ដោយ​ម្តាយ​ឪពុក​ជនរងគ្រោះ​មាន​ការ​សង្ស័យ​បានសួរនាំ​ជនរង​គ្រោះ​ ទេីបខ្លួនរៀបរាប់ប្រាប់ពី​ដំណើរ​រឿង​ នឹងបានទៅដាក់ពាក្យ​បណ្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋ​បាល​ឃុំ​ ត្បែង​។
ក្រោយពីទទួល​បាន​ពត៌មាន​ កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋ​បាល​ឃុំ​ត្បែង​បាន​ចុះទៅ​ដល់​ផ្ទះ​ជនសង្ស័យ​ រួចបានឃាត់​ខ្លួន​ជនសង្ស័យ​បញ្ជូន​មកកាន់​អធិការ​ដ្ឋាន​ដេីម្បី​បន្តនី​តិ​វិធី​ច្បាប់៕

ដោយ៖ ស្អាងជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print