តេីគាត់អាចរត់បានទេ! ស្ត្រីវ័យ ១១៨ ឆ្នាំម្នាក់ នឹងក្លាយជាអ្នករត់ភ្លើងគូប​ ក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកក្រុងតូក្យូ

ចែករំលែក៖

អន្តរជាតិ​៖​ បើតាមការចេញផ្សាយរបស់ទូរទស្សន៍ CNN​ បាននិយាយថា​ ​នៅក្នុងខែឧសភា​ ឆ្នាំ​២០២១ខាងមុខនេះ ព្រឹត្តិការណ៍កីឡាអូឡាំពិកក្រុងតូក្យូឆ្នាំ ២០២០ នៅប្រទេសជប៉ុន​ ស្ត្រីម្នាក់ដែលមានអាយុច្រើនជាងគេលើលោក​ គឺវ័យ ១១៨ឆ្នាំ នឹងក្លាយជាអ្នករត់ភ្លើងគូប។

លោកយាយ Kane Tanaka មានវ័យ ១១៨ឆ្នាំ​ សញ្ជាតិជប៉ុនដែលបានរស់រានមានជីវិតពីជំងឺមហារីកចំនួនពីរដង ហើយជាអ្នកចូលចិត្តពិសាភេសជ្ជៈផងនោះ នឹងកាន់យកគូបភ្លើងអូឡាំពិកពីផ្ទះនៅឯស្រុកកំណើតក្នុងក្រុង Fukuoka។​ ប៉ុន្តែ​លោក​យាយ​ Tanaka នឹងត្រូវអង្គុយលើរទេះរុញ ហើយគ្រួសារលោកយាយនឹងរុញរទេះនោះចម្ងាយ ១០០ ម៉ែត្រដើម្បីផ្តល់ភ្លើងគូប។

មិនតែប៉ុណ្ណោះ​លោកយាយ Tanaka ដែលមានអាយុលើសពី ១១០ឆ្នាំ​រូបនេះ​ បានប្តេជ្ញាដើរពីរបីជំហានចុងក្រោយនៅមុនពេលហុចគូបភ្លើងដល់អ្នករត់បន្ទាប់។

សូមរម្លឹកថា​ ចំពោះអ្នកមានកំណត់ត្រា កាន់គូបភ្លើងអូឡាំពិកចំណាស់ជាងគេរួមមាន៖ Aida Gemanque សញ្ជាតិប្រេស៊ីលក្នុងអាយុ១០៦ឆ្នាំ បានបំភ្លឺគូបភ្លើងនៅឯព្រឹត្តិការណ៍អូឡាំពិករដូវក្ដៅក្រុងរីយ៉ូ ឆ្នាំ ២០១៦ និងអតីតអ្នកលេងវាយកូនឃ្លីលើតុ Alexander Kaptarenko ដែលបានរត់កាន់គូបភ្លើងនៅអូឡាំពិកដូវរងាសូជីឆ្នាំ ២០១៤ នៅក្នុងអាយុ ១០១ ឆ្នាំ។

គួរបញ្ជាក់ថា​ បើមិនមានការប្រែប្រួលអ្វីទេ អូឡាំពិកក្រុងតូក្យូឆ្នាំ២០២០ នឹងចាប់ផ្តើមការប្រកួតផ្លូវការពីថ្ងៃទី២៣ ខែកក្កដា ដល់ថ្ងៃទី៨ ខែសីហា ឆ្នាំ២០២១ខាងមុខនេះ​៕ដោយ​៖ស​ តារា​

លោកយាយ Kane Tanaka មានវ័យ ១១៨ឆ្នាំ​​ នឹងក្លាយជាអ្នករត់ភ្លើងគូបក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកក្រុងតូក្យូ

...

រូបថត​៖Kyodo

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print