អន្តរជាតិ៖ រាជទាយាទស៊ុយអែត ព្រះនាង Victoria ត្រូវជាភរិយារបស់ព្រះអង្គម្ចាស់ Daniel បានធ្វើតេស្តរកឃេីញវិជ្ជមានជំងឺកូវីដ១៩។ នេះបេីតាមទូរទស្សន៍របស់ស៊ុយអែត (SVT) បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ទី១១ ខែមីនា ឆ្នាំ២០២១។
បេីតាមការអះអាងពីអ្នកគ្រប់គ្រង់ព័ត៌មានរបស់តុលាការរាជវង្ស លោកស្រី Margareta Thorgren បានប្រាប់ទូរទស្សន៍របស់ស៊ុយអែត SVT ថា៖ ព្រះអង្គនិងព្រះនាង ត្រូវធ្វើចត្តាឡីស័កកាលពីថ្ងៃពុធ បន្ទាប់ពីមានអាការដូចផ្តាសាយ។
លោកស្រី Margareta Thorgren បានគូសបញ្ជាក់ថា៖ “ព្រះអង្គនិងព្រះនាង បានបង្ហាញរោគសញ្ញាដូចជំងឺផ្តាសាយតូច ប៉ុន្តែមានអារម្មណ៍ល្អនៅពេលនេះ”។
ដោយឡែក បុត្រៗរបស់ទ្រង់ គឺព្រះនាង Estelle និងព្រះអង្គ Oscar ក៏កំពុងធ្វើចត្តាឡីស័កនៅព្រះរាជដំណាក់ផងដែរ៕ដោយ៖ស តារា
...
ប្រភព៖ Xinhua