រាជទាយាទស៊ុយអែត និងព្រះស្វាមី​ រកឃើញ​វិជ្ជមានកូវីដ-១៩​

ចែករំលែក៖

អន្តរជាតិ​៖​ រាជទាយាទស៊ុយអែត ព្រះនាង Victoria ត្រូវ​ជាភរិយារបស់ព្រះអង្គម្ចាស់ Daniel បានធ្វើតេស្តរកឃេីញវិជ្ជមានជំងឺកូវីដ១៩។​ នេះបេីតាមទូរទស្សន៍របស់ស៊ុយអែត (SVT) បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ទី១១​ ខែមីនា​ ឆ្នាំ​២០២១។

បេីតាមការ​អះអាងពីអ្នកគ្រប់គ្រង់ព័ត៌មានរបស់តុលាការរាជវង្ស លោកស្រី Margareta Thorgren បានប្រាប់ទូរទស្សន៍របស់ស៊ុយអែត SVT ថា៖ ព្រះអង្គនិងព្រះនាង ត្រូវធ្វើចត្តាឡីស័កកាលពីថ្ងៃពុធ បន្ទាប់ពីមានអាការដូចផ្តាសាយ។

លោកស្រី Margareta Thorgren បានគូសបញ្ជាក់ថា៖ “ព្រះអង្គនិងព្រះនាង បានបង្ហាញរោគសញ្ញាដូចជំងឺផ្តាសាយតូច ប៉ុន្តែមានអារម្មណ៍ល្អនៅពេលនេះ”។

ដោយឡែក​ បុត្រៗរបស់ទ្រង់ គឺព្រះនាង Estelle និងព្រះអង្គ Oscar ក៏កំពុងធ្វើចត្តាឡីស័កនៅព្រះរាជដំណាក់ផងដែរ៕ដោយ​៖ស​ តារា​

...

ប្រភព៖ Xinhua

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print