តាមពិត ! មនុស្ស៨នាក់កើតជំងឺកូវីដ-១៩ នៅខេត្តកោះកុង ដែលប្រកាសដោយក្រសួងសុខាភិបាល ជាបុគ្គលបម្រើការងារខារ៉ាអូខេក្នុងក្រុមហ៊ុនញូញៀន ស្រុកគិរីសាគរ!

ចែករំលែក៖

ខេត្តកោះកុង ៖ បើយោងតាមការឲ្យដឹងពី លោកវេជ្ជបណ្ឌិត ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាលកោះកុង ថ្លែងប្រាប់សារព័ត៌មាននៅរសៀលថ្ងៃទី១២ នេះថា, មនុស្ស៨នាក់ជាជនជាតិខ្មែរ ដែលមានផ្ទុកជំងឺកូវីដ-១៩ នៅខេត្តកោះកុង ហើយក្រសួងសុខាភិបាលប្រកាសជាផ្លូវការ នៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១នេះ ជាបុគ្គលិកបម្រើការងារក្នុងខារ៉ាអូខេ ក្រុមហ៊ុនញូញៀន ស្ថិតក្នុងស្រុកគិរីសាគរ។

លោកវេជ្ជបណ្ឌិត ទៅ ម៉ឹង បានបញ្ជាក់ទៀតថា មនុស្សទាំង៨នាក់ដែលរកឃើញថា វិជ្ជមានជំងឺកូវីដ-១៩នេះ គឺជាចង្កោមក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ហើយសម្រាប់ខេត្តកោះកុង មនុស្សចំនួន២,០៤១នាក់ហើយ ដែលត្រូវបានយកទៅពិនិត្យសំណាក និងតម្រូវឲ្យធ្វើចត្តាឡីស័កតាមការណែនាំរបស់ក្រសួងសុខាភិបាល។
បើតាមលោកប្រធានមន្ទីរសុខាភិបាលខេត្តកោះកុង មនុស្សទាំង៨នាក់ដែលវិជ្ជមានកូវីដ-១៩នេះ កំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យបង្អែកខេត្ត ក្រោមការត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យជំនាញ។ សម្រាប់ខេត្តកោះកុង រហូតមកដល់ពេលនេះ មានអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន១០នាក់ហើយ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។
សូមបញ្ជាក់ថា, រហូតដល់ម៉ោង​ ១:០០​ រសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១​ កម្ពុជាយេីងរកឃេីញករណីជំងឺកូវីដ-១៩​ សរុបចំនួន​ ៦២នាក់​ ឆ្លងសហគមន៌​ ៦០នាក់​ និ​ង​នាំចូល​ ២នាក់​និងមានជាសះស្បេីយ​ ២២នាក់ ។ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុប​កេីន​ ១២២៥នាក់​​​​​​​​​​​​​​ ចំនួនសំរាកពេទ្យ ៦០៥នាក់​​​​ និងចំនួនជាសះស្បេីយសរុប​កេីន ៦១៩នាក់​​​​​​​​​​​​​​​​​ និង ស្លាប់ ១នាក់ជាលើកដំបូងនៅកម្ពុជាកាលពីព្រឹកម្សិលមិញ ។ ជំងឺកូវីដ-១៩​ នៅតែបន្តគម្រាមកំហែងយេីងជាប់ជានិច្ច​ សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ​ នៅឃ្លាតឆ្ងាយពីគ្នា​ មិនចេញក្រៅផ្ទះបេីមិនចាំបាច់​ ព្រោះប្រទេសយេីងកំពុងរាត្បាតក្នុងសហគមន៍​ហេីយ​ និងប្រទេសជិតខាងយេីងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩​ ដ៏ខ្លាំងក្លានៅឡេីយ​ ។
យេីងត្រូវបន្តគម្លាតបុគ្គលបន្តទៀត​ ដូចជា​អង្គុយគម្លាតពីគ្នា​ ឈររងចាំគម្លាតពីគ្នា​ ឈរជជែកគ្នាគម្លាតពីគ្នា​ ។ ល។
យេីងត្រូវបន្តពាក់ម៉ាស់ជាប់ជានិច្ច និងឧស្សាហ៍លាងដៃជាមួយសាប៊ូ​ អាល់កុល​ ឬជែល​ ។
សូមបញ្ជាក់ថា​ ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី​ ២៧​ មករា​ ២០២០​ ។
យេីងបានធ្វេីតេស្តចំនួន​ 563959 ស្មេីនឹង​ 33568 ក្នុង១លាន នាក់។
ពត៌មានបន្ថែមសូមទាក់ទងលេខ​ 115
http://covid19-map.cdcmoh.gov.kh៕

...

ដោយ, សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print