ខេត្តកោះកុង ៖ បើយោងតាមការឲ្យដឹងពី លោកវេជ្ជបណ្ឌិត ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាលកោះកុង ថ្លែងប្រាប់សារព័ត៌មាននៅរសៀលថ្ងៃទី១២ នេះថា, មនុស្ស៨នាក់ជាជនជាតិខ្មែរ ដែលមានផ្ទុកជំងឺកូវីដ-១៩ នៅខេត្តកោះកុង ហើយក្រសួងសុខាភិបាលប្រកាសជាផ្លូវការ នៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១នេះ ជាបុគ្គលិកបម្រើការងារក្នុងខារ៉ាអូខេ ក្រុមហ៊ុនញូញៀន ស្ថិតក្នុងស្រុកគិរីសាគរ។
លោកវេជ្ជបណ្ឌិត ទៅ ម៉ឹង បានបញ្ជាក់ទៀតថា មនុស្សទាំង៨នាក់ដែលរកឃើញថា វិជ្ជមានជំងឺកូវីដ-១៩នេះ គឺជាចង្កោមក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ហើយសម្រាប់ខេត្តកោះកុង មនុស្សចំនួន២,០៤១នាក់ហើយ ដែលត្រូវបានយកទៅពិនិត្យសំណាក និងតម្រូវឲ្យធ្វើចត្តាឡីស័កតាមការណែនាំរបស់ក្រសួងសុខាភិបាល។
បើតាមលោកប្រធានមន្ទីរសុខាភិបាលខេត្តកោះកុង មនុស្សទាំង៨នាក់ដែលវិជ្ជមានកូវីដ-១៩នេះ កំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យបង្អែកខេត្ត ក្រោមការត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យជំនាញ។ សម្រាប់ខេត្តកោះកុង រហូតមកដល់ពេលនេះ មានអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន១០នាក់ហើយ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។
សូមបញ្ជាក់ថា, រហូតដល់ម៉ោង ១:០០ រសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ កម្ពុជាយេីងរកឃេីញករណីជំងឺកូវីដ-១៩ សរុបចំនួន ៦២នាក់ ឆ្លងសហគមន៌ ៦០នាក់ និងនាំចូល ២នាក់និងមានជាសះស្បេីយ ២២នាក់ ។ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុបកេីន ១២២៥នាក់ ចំនួនសំរាកពេទ្យ ៦០៥នាក់ និងចំនួនជាសះស្បេីយសរុបកេីន ៦១៩នាក់ និង ស្លាប់ ១នាក់ជាលើកដំបូងនៅកម្ពុជាកាលពីព្រឹកម្សិលមិញ ។ ជំងឺកូវីដ-១៩ នៅតែបន្តគម្រាមកំហែងយេីងជាប់ជានិច្ច សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះបេីមិនចាំបាច់ ព្រោះប្រទេសយេីងកំពុងរាត្បាតក្នុងសហគមន៍ហេីយ និងប្រទេសជិតខាងយេីងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩ ដ៏ខ្លាំងក្លានៅឡេីយ ។
យេីងត្រូវបន្តគម្លាតបុគ្គលបន្តទៀត ដូចជាអង្គុយគម្លាតពីគ្នា ឈររងចាំគម្លាតពីគ្នា ឈរជជែកគ្នាគម្លាតពីគ្នា ។ ល។
យេីងត្រូវបន្តពាក់ម៉ាស់ជាប់ជានិច្ច និងឧស្សាហ៍លាងដៃជាមួយសាប៊ូ អាល់កុល ឬជែល ។
សូមបញ្ជាក់ថា ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី ២៧ មករា ២០២០ ។
យេីងបានធ្វេីតេស្តចំនួន 563959 ស្មេីនឹង 33568 ក្នុង១លាន នាក់។
ពត៌មានបន្ថែមសូមទាក់ទងលេខ 115
http://covid19-map.cdcmoh.gov.kh៕
ដោយ, សុខ ខេមរា