ឧកញ៉ាអចលនទ្រព្យម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចខេត្តកំពតចាប់វ៉ៃខ្នោះតាមដីកា ករណីរំលោភលើទំនុកចិត្ត ជួលឡានគេជិត១០គ្រឿងយកទៅបញ្ចាំ និងលក់ម៉ត់
ខេត្តកំពត៖ ឧកញ៉ាមួយរូបដែលគេស្គាល់ថាជាប្រធាន ក្រុមហ៊ុនរៀលអេស្ទេតមួយបានជួលរថយន្តធុនធំអ្នកដទៃជាង១០គ្រឿង យកទៅប្រើការ បែរជាយកទៅបញ្ចាំ និងលក់គ្មានសល់ ស្មើនឹងឧកញ៉ា ដាច់យ៉ៃ ។
សូមបញ្ជាក់ថា, ព្រោះតែទង្វើដ៏ ល្អនិងគំនិតទុច្ចរិតបែបនេះ ក្នុងបទរំលោភលើទំនុកចិត្ត ក៏ ត្រូវបានចៅក្រមសាលាដំបូងខេត្តកំពតបានសម្រេចដីកាឃុំខ្លួនបណ្តោះ អាសន្ននាព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១ ពីបទរំលោភលើទំនុកចិត្ត។
បើយោងតាមលោកវរសេនីយ៍ឯក លក ញ៉ាវ នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋានខេត្តកំពត បានប្រាប់ឱ្យដឹងនៅព្រឹកថ្ងៃទី១៤ ខែមិនានេះថា កាលពីព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពត បានសម្រេចឃុំខ្លួនឈ្មោះ ធី ហួត ភេទប្រុស អាយុ៤០ឆ្នាំ មានទីលំនៅ ភូមិសំរោង ឃុំប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ ពីបទរំលោភលើទំនុកចិត្ត។ ព្រោះឧកញ៉ាម្នាក់នេះត្រូវបានគេប្ដឹងច្រើនរហូតជាង១០បណ្ដឹងឯណ្ណោះ។
លោកនាយកការិយាល័យបានឲ្យដឹងបន្ថែមថា កាលពីអំឡុងខែធ្នូ ឆ្នាំ២០២០ ក្នុងនាមជាប្រធានក្រុមហ៊ុនហ្គោលរៀលអ៊ីស្ទេត លោកឧកញ៉ា ធី ហួត បានជួលរយន្តធុនធំជាង១០គ្រឿង ពីប្រជាពលរដ្ឋនៅខេត្តកំពត ខេត្តកំពង់ស្ពឺ និងរាជធានីភ្នំពេញ។ ព្រោះតែជួបវិបត្តិហិរញ្ញវត្ថុ លោកឧកញ៉ាជើងល្អរូបនេះបានយករថយន្តទាំងនោះទៅលក់ និងបញ្ចាំដាច់ទាំងអស់ ដើម្បីតែលុយ គ្មានគិតពីទោសទណ្ឌ
ដោយអត់ទ្រាំនឹងទង្វើដ៏ទាំងនោះមិនបាន ជនរងគ្រោះ ម្ចាស់រថយន្តបបានដាក់ពាក្យបណ្ដឹងនៅសាលាដំបូងខេត្តកំពត រហូតសាលាដំបូងតម្រូវឱ្យចូលខ្លួន តែជនសង្ស័យបានព្យាយាមគេចវេះ។
លោក លក ញ៉ាវ បានបន្តថា, ជាមួយដីកាបង្គាប់ឱ្យនាំខ្លួនរបស់សាលាដំបូងខេត្ត លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទ
មធុរិទ្ធ ស្នងការនគរបាលខេត្តកំពត បានដាក់បទបញ្ជាដល់កម្លាំងក្រោមឱវាទឱ្យអនុវត្តដោយយកចិត្តទុកដាក់បំផុត។ លុះដល់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ ពេលកំពុងល្បាតតាមដងផ្លូវជាតិលេខ៣ សមត្ថកិច្ចបានប្រទះឃើញជនសង្ស័យ ធ្វើដំណើរលើផ្លូវជាតិលេខ៣ ក៏នាំគ្នាដេញតាមទាន់ និងឃាត់ ខ្លួនបានពេលឆ្លងចូលដល់ឃុំអូរសារាយ ស្រុកត្រាំកក់ ខេត្ត តាកែវ នាំមកអនិវត្តតាមនីតិវិធីតែម្តង។
ទង្វើមិនថ្លៃថ្នូរនេះ ធ្វើអោយប៉ះពាល់កិត្តិយសធ្ងន់ធ្ងរក្នុងសង្គម ដល់ថ្នាក់ជាឧកញ៉ាទៅហើយ បែជា មកប្រព្រឹត្តបទល្មើស ដែលសង្គមស្អប់ខ្ពើមបំផុត៕
ដោយ, ស សម