តំណាងរាស្ដ្ររុស្ស៊ីជាច្រើនរូបបានប្រតិ កម្មយ៉ាងខ្លាំងហើយព្រមានដល់រដ្ឋាភិបាល ទីក្រុងមូស្គូពីភាពគ្រោះថ្នាក់ដោយសារតែ ជួលដីឱ្យចិន។ ទាំងនោះហើយដែលធ្វើឱ្យ ជនជាតិចិនអាចក្លាយជាចៅហ្វាយខេត្ដស្វយ័តមួយនៅក្នុងប្រទេសរុស្ស៊ី។
តំណាងរាស្ដ្ររុស្ស៊ីមកពីគណបក្ស ប្រជាធិបតេយ្យសេរីបានស្នើដល់នាយករដ្ឋមន្ដ្រីរុស្ស៊ីមិនត្រូវឱ្យប្រទេសចិនជួលដីកសិកម្មទំហំដល់ទៅ៣សែនហិកតានៅ តំបន់ Zabiakalye សាធារណរដ្ឋ Sib-eria ក្នុងរយៈពេល៤៩ឆ្នាំនោះទេ ។
តាមសារព័ត៌មាន Kommersant បានផ្សាយថា នៅក្នុងវេទិកាសេដ្ឋកិច្ច ដែលរៀបចំឡើងនៅទីក្រុង Saint Peter- sburg នាពេលថ្មីៗនេះមន្ដ្រីរដ្ឋាភិបាល តំបន់ Zabiakalye បានចុះហត្ថលេខាជួល ដីកសិកម្មឱ្យចិន។ ពេលដំបូងចិនមាន គម្រោងជួលតែ១១៥ពាន់ហិកតាប៉ុណ្ណោះ តែក្រោយមកក៏បានជួលបន្ថែម២សែនហិកតាទៀត។ ការឱ្យចិនជួលដីទំហំធំ មានចៅហ្វាយខេត្ដជាជនជាតិចិន ។
សារព័ត៌មាន TASS បានផ្សាយថា ក្រុមហ៊ុនចេញមុខជួលដី Zabaikalye គឺជាក្រុមហ៊ុន Hua Xingbang ដែល ជាក្រុមហ៊ុនពីមុនមកមិនដែលធ្វើកសិកម្ម នោះឡើយ។ ក្រុមហ៊ុនខាងលើបានសន្យា ថា នឹងចំណាយប្រាក់២៤ពាន់លានរូប សម្រាប់តំបន់ដីដែលជួលនោះ ។
ចំពោះហេតុការណ៍ខាងលើគណបក្សប្រជាធិបតេយ្យសេរីរុស្ស៊ី LDPR ក្នុង សភារុស្ស៊ី Duma បានព្រមានថា នេះជា រឿងរ៉ាវដ៏គ្រោះថ្នាក់នៅក្នុងភូមិសាស្ដ្រ នយោបាយដោយក្រោយរយៈពេល២០ ឆ្នាំទៀតតំបន់នោះនឹងមានចៅហ្វាយខេត្ដ ជាជនជាតិចិន។ តំណាងរាស្ដ្រមកពីគណ បក្សសេរីលោក Yaroslay បាននិយាយ ថា គណបក្សសេរីបានស្នើដល់នាយក រដ្ឋមន្ដ្រីរុស្ស៊ី Medvedev កុំជួលដីឱ្យ ប្រទេសចិន។ សំណើខាងលើនឹងត្រូវ សភារុស្ស៊ីបើកការត្រួតពិនិត្យឡើងវិញ នៅក្នុងសបា្ដហ៍នេះ ។
លោក Yaroslay បានបញ្ជាក់ថា “យើងនឹងស្នើដល់នាយករដ្ឋមន្ដ្រីឱ្យបញ្ឈប់ ការជួលដីឱ្យចិន ហើយសកម្មភាពខាង លើត្រូវតែពិភាក្សាជាបន្ដទៀតពីភាព គ្រោះថ្នាក់ដល់សន្ដិសុខជាតិក៏ដូចជា ភូមិសាស្ដ្រនយោបាយ” ។
តាមអនុប្រធានរដ្ឋសភារុស្ស៊ីមកពីគណបក្សប្រជាធិបតេយ្យសេរីលោក Igor Lebedev បានបង្ហាញការព្រួយ បារម្ភយ៉ាងខ្លាំងពីសកម្មភាពខាងលើ។ មូលហេតុដែលលោកព្រួយបារម្ភនោះ គឺតំបន់ Zabaikalye ជាខេត្ដស្វយ័ត របស់ជនជាតិជ្វីហ្វនៅក្នុងប្រទេសរុស្ស៊ី មានព្រំដែនជាប់ប្រទេសចិន ហើយពល រដ្ឋចិននឹងទៅរស់នៅទីនោះដោយសេរីយូរ ទៅនឹងក្លាយទៅជាទឹកដីចិនជាក់ជាមិន ខាន។ លោកបន្ដទៀតថា លក្ខណៈនៅក្នុង កិច្ចព្រមព្រៀងខាងលើក្រុមហ៊ុនចិននឹង ជួលកម្មករមកពីប្រទេសចិន ហើយការ ចុះឡើងទៅកាន់តំបន់នោះមិនចាំបាច់ វីសាឡើយ ។
លោក Igor Lebedev បន្ដទៀតថា ទាំងនោះជាកំហុសឆ្គងនយោបាយយ៉ាងធំពលរដ្ឋចិននឹងទៅរស់នៅទីនោះច្រើន ជាងពលរដ្ឋរុស្ស៊ី ហើយនៅពេលអនាគត នឹងមានមេដឹកនាំចិននៅទីនោះ ហើយ ក្នុងរយៈពេល២០ទៅ៣០ឆ្នាំខាងមុខតំបន់ Zabaikalye នឹងក្លាយជាផ្នែកមួយនៃទឹក ដីចិន ។
សារព័ត៌មានរុស្ស៊ី Ria Novosti បានដកស្រង់សម្ដីលោក Lebedev បញ្ជាក់ថា ទស្សនៈរបស់យើងនាពេល នេះគឺបើទោះបីយើងត្រូវការការអភិវឌ្ឍលើវិស័យកសិកម្មជាការចាំបាច់ ប៉ុន្ដែការ ដោះស្រាយនយោបាយក្នុងភូមិសាស្ដ្រនោះ ជារឿងគ្រោះថ្នាក់យ៉ាងខ្លាំង។ តាមទស្សនៈ របស់តំណាងរាស្ដ្រមកពីគណបក្សប្រជាធិបតេយ្យសេរីក្រសួងស្ថាប័នដូចជាគណៈ កម្មការសន្ដិសុខជាតិរុស្ស៊ី ក្រសួងការពារ ជាតិ ក្រសួងការបរទេស ក្រសួងទូរគម នាគមន៍រុស្ស៊ី ចាំបាច់ត្រូវតែបង្ហាញពី គោលជំហរច្បាស់លាស់ពីបញ្ហាខាងលើ ។
កាលពីសបា្ដហ៍មុខតំណាងរាស្ដ្រប្រទេស រុស្ស៊ីមកពីគណបក្សសារធារណរដ្ឋរុស្ស៊ី បានស្នើដល់សភាបើកការពិភាក្សាពីភាព គ្រោះថ្នាក់ក្រោយពេលជួលដីឱ្យប្រទេសចិន ប៉ុន្ដែមិនដឹងថាហេតុអ្វីបានជាសភា មិនយល់ព្រមពិភាក្សានោះទេ ។
នៅក្នុងព្រិត្ដិការណ៍មួយផ្សេងទៀត ដែលពាក់ព័ន្ធនោះដែរ សម្ព័ន្ធប្រជាជន រុស្ស៊ី ONF ក៏បានចេញសេចក្ដីប្រកាស ថា ការដែលជួលដីឱ្យចិនក្នុងរយៈពេល យូរនៅតំបន់ Zabaikalye ចាំបាច់ត្រូវ តែពិភាក្សាឱ្យបានល្អិតល្អន់បំផុតហើយ ត្រូវតែស្ដាប់មតិរបស់ប្រជាពលរដ្ឋ ។
ចិនជាប្រទេសមានពលរដ្ឋច្រើនជាងគេបំផុតនៅលើពិភពលោកត្រូវការពង្រីក ទឹកដីដើម្បីបំពេញតម្រូវការរស់នៅ និង ជីវភាពរបស់ប្រជាជនចិន។ ទាំងនោះ ហើយដែលធ្វើឱ្យចិនត្រូវតែខិតខំអនុវត្ដ គោលនយោបាយពង្រីកទឹកដីតាមបែបចាយលុយធ្វើឱ្យស្របច្បាប់ ហើយពេល អនាគតទីនោះនឹងមានតែជនជាតិចិន ប៉ុណ្ណោះ ។
ដូចនៅប្រទេសជាច្រើនជុំវិញពិភព លោកតំបន់ណាដែលមានពលរដ្ឋចិន រស់នៅច្រើនគឺមិនមានពលរដ្ឋផ្សេងទៀត រស់នៅប្រជ្រៀតជាមួយចិនបាននោះឡើយ គឺមានតែជនជាតិចិនប៉ុណ្ណោះដែលសមនឹងការរស់នៅតាមបែបរញ៉េរញៃ។ ទាំងនោះហើយបានធ្វើឱ្យពលរដ្ឋរុស្ស៊ី បង្ហាញការព្រួយបារម្ភយ៉ាងខ្លាំងពីការ ជួលដីរបស់ចិន។ នៅក្នុងរយៈពេលយូរ នោះជនជាតិរុស្ស៊ីដែលរស់នៅក្នុងតំបន់ នោះប្រាកដជាវេចសម្ពាយរត់ចេញជាមិនខាន ហើយបានតែពលរដ្ឋចិនរស់ នៅប៉ុណ្ណោះ ទីបំផុតក៏ក្លាយទៅជារបស់ចិន ដោយស្របច្បាប់ ៕ ប្រែសម្រួល៖ ម៉ែវ សាធី