បុគ្គល កក្កដា សុភ័ណ្ឌ ម្នាក់ ធ្វើអោយស្ថានភាពកាន់តែធ្ងន់ធ្ងរករណីឆ្លងកូវីដ-១៩

ចែករំលែក៖

ខេត្តតាកែវ : លោក កេត ម៉ៅ អភិបាលស្រុកសំរោង ខេត្តតាកែវ ប្រកាសថា អ្នកប៉ះពាល់ខ្លាំងនិងដោយប្រយោល ជាមួយ បុគ្គល កក្កដា សុភ័ណ្ឌ ដែលមានវិជ្ជមាន កូវីដ-១៩ មានចំនួនដ៏ច្រើននាក់។ នេះបើយោងតាមបញ្ជីរាយនាម អ្នកពាក់ព័ន្ធ ជាមួយ បុគ្គលវិជ្ជមាន កូវីដ១៩ ក្នុងពិធីមង្គលការ ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ ភូមិក្រាំងលាវ ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ។

លោកអភិបាលស្រុកបញ្ជាក់ក្នុងរបាយការណ៍ថា,
– សរុបអ្នកប៉ះពាល់ផ្ទាល់មានចំនួន ២៥ នាក់ ក្នុងនោះ៖
* ស្រុកសំរោងមាន ៖ ១២ នាក់
* ស្រុកបាទីមាន ៖ ១២ នាក់
* ស្រុកត្រាំកក់មាន ៖ ១ នាក់
– អ្នកប៉ះពាល់ប្រយោលចំនួន ៣៥៥ នាក់
– ភូមិដែលប៉ះពាល់មានចំនួន ៥ ភូមិ ក្នុងឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ
– ភូមិដែលរៀបចំអាពាហ៍ពិពាហ៍ គឺភូមិក្រាំងលាវ ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ មានប្រជាពលរដ្ឋរស់នៅ ២០២ គ្រួសារ ប្រជាពលរដ្ឋសរុប ៨៩៥ នាក់៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print