ផឹកស្រា​ស្រវឹង​ខឹង​ម្ដាយ​ឪពុក​មិន​ឲ្យ​យក​ត្រី​ទៅ​ក្លែម​ចាក់​ម៉ា​ស៊ូ​ត​ដុត​ផ្ទះ​ចោល​

ចែករំលែក៖

​ខេត្តកណ្ដាល៖​ កូនប្រុស​ច្បង​ចិត្ដជា​សត្វ​តិរច្ឆាន​ម្នាក់​បាន​យក​ប្រេងម៉ាស៊ូត​ចាក់​ស្រោច​ពីលើ​ផ្ទះ​កេះដី​កេះ​ដុត​ឆេះ​យ៉ាង​សន្ធោសន្ធៅ​អស់ទាំង​ស្រុង​ បន្ទាប់​ពី​កូនប្រុស​ច្បង​រូប​នេះ​ខឹង​ឪពុក​ម្ដាយ​ហាមឃាត់​មិន​ឲ្យ​យក​ត្រីប្រឡាក់​ទៅ​អាំង​ក្លែម​ គ្រា​ដែល​គេ​មាន​សភាព​ស្រវឹង​ជោគ​ជាំ​ទៅ​ហើយ​នោះ​ ។​ ករណី​នេះ​បាន​កើតឡើង​ កាលពី​វេលា​ម៉ោង​១៨​ និង​១០​នាទី​ ថ្ងៃ​ទី​០២​ ខែ​មិ​នា​ ឆ្នាំ​២០១៦​ នៅ​ភូមិ​ព្រែក​រាំង​១​ សង្កាត់​កំពង់​សំណាញ់​ ក្រុង​តា​ខ្មៅ​ ។​

​មន្ត្រី​នគរបាល​ក្រុង​តា​ខ្មៅ​បាន​ឲ្យ​ដឹង​ថា​ កូនប្រុស​ចិត្ដជា​សត្វ​តិរច្ឆាន​ខាងលើ​នេះ​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ចាប់ខ្លួន​ ក្រោយ​ពី​ធ្វើ​សកម្មភាព​រួច​ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​ច្បាប់​ ។​ ជនសង្ស័យ​មានឈ្មោះ​ ខន​ ពិសិដ្ឋ​ ភេទ​ប្រុស​ អាយុ​៣១​ឆ្នាំ​ មុខរបរ​ជា​កម្មករ​សំណង់​ ។​ ឪពុក​ជនសង្ស័យ​ឈ្មោះ​ គឹ​ម​ ខន​ ភេទ​ប្រុស​ អាយុ​៥៨​ឆ្នាំ​ មុខរបរ​ កសិករ​ ម្តាយ​ឈ្មោះ​ គ្រុយ​ បុប្ផា​ អាយុ​៥៨​ឆ្នាំ​ មានកូន​៤​នាក់​ ជនសង្ស័យ​ជា​កូនប្រុស​ច្បង​ បច្ចុប្បន្ន​រស់នៅ​ផ្ទះ​ជាមួយ​គ្នា​ក្នុងភូមិ​/​ឃុំ​កើតហេតុ​ខាងលើ​ ។​

​ប្រភព​ដដែល​បាន​បន្ត​ថា​ នៅ​មុន​ពេល​កើតហេតុ​ជនសង្ស័យ​មាន​សភាព​ស្រវឹងស្រា​ជោកជាំ​ ហើយ​បាន​ដើរមក​ផ្ទះ​គោលបំណង​យក​ត្រីប្រឡាក់​ទៅ​អាំង​ក្លែម​បន្ត​ទៀត​ ។​ ឃើញ​ដូច្នេះ​ឪពុក​ម្តាយ​បាន​និយាយ​ហាមឃាត់​ជនសង្ស័យ​ជា​កូន​ ធ្វើ​ឲ្យ​កូនប្រុស​ចិត្តជា​សត្វ​តិរច្ឆាន​មាន​ក្តី​ខឹងសម្បា​យ៉ាង​ខ្លាំង​ឈ្លោះប្រកែក​ជាមួយ​ឪពុក​ម្តាយ​មួយសន្ទុះ​ក៏​ដើរ​គេច​បាត់​ទៅ​ លុះដល់​វេលា​ម៉ោង​កើតហេតុ​មិន​មាន​ន​ណា​ម្នាក់​នៅផ្ទះ​ ជនសង្ស័យ​បាន​យក​ប្រេងម៉ាស៊ូត​ចាក់​ស្រោច​ទៅ​លើ​ផ្ទះ​រួច​កេះ​ដែកកេះ​ដុត​ឆេះ​យ៉ាង​សន្ធោសន្ធៅ​ឡើង​តែ​ម្តង​ ។​

​ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា​ ករណី​នេះ​បណ្តាល​ឲ្យ​ផ្ទះ​ទំហំ​៥​គុណ​៧​ម៉ែត្រ​ ធ្វើ​ពី​ឈើ​ប្រក់​ស័​ង្គ​សី​ ជញ្ជាំង​ស័​ង្គ​សី​ ,​ម៉ាស៊ីនបូមទឹក​០១​គ្រឿង​ ,​ប្រេងម៉ាស៊ូត​០១​ប៊ីដុង​ចំណុះ​៣០​លី​ត្រ​ និង​សម្ភារៈ​ប្រើប្រាស់​ក្នុងផ្ទះ​មួយ​ចំនួន​ទៀត​ ។​ ក្រោយ​ពី​មាន​ហេតុការណ៍​កើតឡើង​ឪពុក​ម្តាយ​បាន​សម្រេចចិត្ត​ប្តឹង​ចូល​សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​ ឲ្យ​ជួយ​អន្តរាគមន៍​ចាប់ខ្លួន​ជនសង្ស័យ​ចាត់ការ​តាម​ច្បាប់​ ៕​

20160302182310

20160302182311

...

ដោយ៖ ស្អាង​ជ័យ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print