លោក​សាយ​ណូ​រ៉ា​ ព្រះរាជអាជ្ញា​រង​ដឹកនាំ​កម្លាំង​ចុះ​បង្ក្រាប​ទីតាំង​ល្បែង​ដុះ​ស្លែរ​ចាប់​បាន​មនុស្ស​ប្រុស​ស្រី​២៣​នាក់

ចែករំលែក៖

ខេត្តកំពង់ធំ​ ៖​ នៅ​រសៀល​ម៉ោង​១​និង​៤០​នាទី​ ថ្ងៃ​ទី​១៦​ ខែកក្កដា​ ឆ្នាំ​២០១៥​ លោក​សាយ​ ណូ​រ៉ា​ ព្រះរាជអាជ្ញា​រង​ សហការ​ជាមួយ​លោក​ ទិ​ត្យ​ សំណាង​ ប្រធាន​ការិយាល័យ​ព្រហ្ម​ទ​ណ្ទ​កំរិត​ស្រាល​ ព្រមទាំង​មន្ត្រី​ក្រោម​ឳ​វាទ​ ចុះ​បង្ក្រាប​ទីតាំង​ល្បែង​ដុះ​ស្លែរ​មួយ​ កន្លែង​ដែល​ស្ថិត​នៅ​ក្រោម​ឃ្លៀ​ក​ លោក​ ប្រាក់​ ផា​ណូ​ នាយ​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ក្រ​វ៉ា​ ចម្ងាយ​ប្រមាណ​៣០០​ម៉ែត្រ​ ក្នុងភូមិ​ ក្រ​វ៉ា​ ឃុំ​ ក្រ​វ៉ា​ ស្រុក​បារាយណ៍​ ខេត្តកំពង់ធំ​ ។​

​តាម​ការ​ឲ្យ​ដឹង​ពី​ប្រជាពលរដ្ឋ​ បាន​ឲ្យ​ដឹង​ថា​ បន​ល្បែងស៊ីសង​ នេះ​បាន​លេង​មក​យូរយា​ណាស់​មក​ហើយ​ ដែល​មាន​ម្ចាស់ផ្ទះ​ឈ្មោះ​ រី​ អតីត​ធ្លាប់​ពាក់​ព័​ន្ឋ​ទៅ​នឹង​ការ​លួច​គោ​កន្លង​មក​ ដែល​បាន​សាងសង់​ផ្ទះ​ឈើ​លើ​ ថ្ម​ក្រោម​ ធ្វើ​របង​ថ្ម​លិច​ក្បាល​បាត់​ ហើយ​មាន​ច្រកចូល​តែ​មួយ​ ជា​ហេតុ​ធ្វើ​ឲ្យ​ សមត្ថកិច្ច​អាច​ក្រសោប​បាន​ទាំងអស់​ ដោយសារ​តែ​របង​ថ្ម​នោះ​មាន​ដាក់​អំបែង​កែវ​ផង​ ទើប​ក្រុម​ញៀន​ល្បែង​មិន​មាន​ឳ​កាស​រត់​រួច​ ចំណែក​ការ​លេងល្បែង​អាប៉ោង​នេះ​ ត្រូវ​បាន​ភ្នាល់​ចាញ់​ឈ្នះ​ដើម​ផា​ន់​ ពី​១០​លាន​រៀល​ ទៅ​២០​លាន​រៀល​ ក្រៅពី​ល្បែង​អាប៉ោង​ គឺ​មាន​ល្បែង​បៀ​ និង​ជល់​មាន់​ ចំណែក​ការ​លេង​ល្បែងស៊ីសង​នេះ​ គឺ​ត្រូវ​បាន​ ប្រភព​ព័ត៌មាន​បញ្ជាក់​ថា​ បង់​ឲ្យ​លោក​ ប្រាក់​ ផា​ណូ​ ក្នុង​មួយ​ខែ​៥០០​ដុល្លារ​ ក្នុង​នោះ​មាន​លោក​មេឃុំ​ក៏​បាន​ទទួល​លាភ​សក្ការ​ផង​ដែរ​ ទើប​បន​ល្បែង​នេះ​អាច​ធ្វើ​សកម្មភាព​បាន​យ៉ាង​រលូន​ ក្នុង​ដែន​គ្រប់គ្រង​របស់​លោក​ ស្រី​ ចាន់​ស៊ី​ណា​ អធិការ​ង​ស្រុក​បាយ​ណ៍​ ។​

​លោក​ សាយ​ ណូ​រ៉ា​ ព្រះរាជអាជ្ញា​រង​ បាន​ដឹកនាំ​កម្លាំង​បង្ក្រាប​ទីតាំង​បន​ល្បែងស៊ីសង​នេះ​ គឺ​ទទួលលទ្ធផល​ រឹបអូស​បាន​ម៉ូតូ​១៣​គ្រឿង​ មនុស្ស​ប្រុស​ ស្រី​ ២៣​នាក់​ និ​រថយន្ត​២​គ្រឿង​ ក្នុង​នោះ​មាន​រថយន្ត​លុ​ច​ស៊ី​ស​ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2N-​ 1164​ និង​រថយន្ត​កា​ម៉ា​រី​ស្វិត​មួយ​គ្រឿង​ គ្រាប់​អាប៉ោង​១០​គ្រាប់​ និង​បៀ​មួយ​ចំនួន​ មនុស្ស​និង​វត្ថុ​តាង​ ត្រូវ​បាន​បញ្ជូន​មក​កាន់​ស្នងការដ្ឋាន​នគរបាល​ ខេត្តកំពង់ធំ​ នៅ​ល្ងាច​ម៉ោង​៥​និង​៣០​នាទី​ ។​

​ប្រជាពលរដ្ឋ​បាន​សម្តែង​នូវ​ការ​ត្រេ​ត​អរ​ដែល​សមត្ថកិច្ច​ អាច​បង្ក្រាប​បន​ល្បែងស៊ីសង​នេះ​ ដោយសារ​តែ​កន្លង​មក​ទីតាំង​នេះ​ ត្រូវ​បាន​ពាក់​ផ្អែក​ខ្នង​ក្រាស់​ និង​គ្រប់​ដណ្តប់​ដោយ​អធិការ​ស្រុក​បារាយណ៍​ ដោយ​មិន​អាច​ន​ណា​ម្នាក់​ហ៊ាន​ លូកដៃ​នោះ​ទេ​ តែ​នេះ​ជា​លទ្ធផល​ការ​បង្ក្រាប​ ដើម្បី​បង្ហាញ​ស្នាដៃ​ និង​គុណសម្បត្តិ​លោក​ ទិ​ត្យ​ សំណាង​ ដែល​ទើបតែ​ ឡើង​កាន់​តំណែង​ថ្មី​ បាន​បំពេញភារកិច្ច​បាន​លទ្ធផល​ល្អ​ត្រចះត្រចង់​ ក្នុង​នោះ​ប្រជាពលរដ្ឋ​ សង្ឃឹមថា​សកម្មភាព​បង្ក្រាប​បន​ល្បែងស៊ីសង​ក្នុងស្រុក​បារាយណ៍​នេះ​និង​មាន​ជា​បន្តបន្ទាប់​ ដើម្បី​កាត់​បន្ថយ​កាត់​ចោរលួច​ ចោរប្លន់​ និង​ចោរឆក់​ ព្រោះ​កន្លង​មក​ ស្រុក​បារាយណ៍​ គឺជា​ប្រភព​ជាប់​លំដាប់ថ្នាក់​លេខ​១​ ខាង​ចោរកម្ម​ និង​គ្រឿងញៀន​ ៕​ ប៊ុ​ន​ រិ​ទ្ធី​

bunrith-2

bunrith-1

bunrith-3

bunrith-4

bunrith

bunrith-7

bunrith-6

...

bunrith-5

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print