សមត្ថកិច្ច​ចាប់បញ្ជូនខ្លួន​ បុរសម្នាក់​ទាញដាវគំរាមអាជ្ញាធរពេលចុះរៀបចំសណ្ដាប់ធ្នាប់ នៅក្រុងព្រះសីហនុ ទៅតុលាការ

ចែករំលែក៖

ខេត្ត​សីហនុ៖ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ ថ្លែង​នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១នេះថា​ បុរសជេីងខ្លាំងម្នាក់​ ដែលជាជាងជួសជុលម៉ូតូ តាមចិញ្ចើមផ្លូវក្នុងក្រុងព្រះសីហនុ បានទាញដាវមកគំរាមកាប់សម្លាប់អាជ្ញាធរ ពេលចុះរៀបចំសណ្ដាប់ធ្នាប់ ដើម្បីរក្សាសោភណ្ឌភាព និងសណ្ដាប់ធ្នាប់ទូទៅក្នុងមូលដ្ឋានក្រុងព្រះសីហនុ​ កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១កន្លងទៅនោះ​ ត្រូវ​បានកម្លាំងស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ចុះទៅឃាត់ខ្លួនដើម្បីចាត់ការតាមច្បាប់។

លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ ថ្លែងបន្តថា​ ចំពោះទង្វើ និងសកម្មភាពប្រមាថមកលើមន្ដ្រីរាជការ ពេលកំពុងបំពេញភារកិច្ចនេះជាអំពេីល្មេីសច្បាប់។

លោកស្នងការ បានបញ្ជាក់បន្ថែមថា បុរសរូបនេះមានឈ្មោះ ខៀវ ប៊ុនធឿន ស្នាក់នៅតូបមួយកន្លែង ក្បែរចិញ្ចើមផ្លូវ ហើយប្រកបអាជីវកម្មជួសជុលម៉ូតូ ព្រមទាំងលក់ភេសជ្ជមួយចំនួន​ ហើយ​នៅពេលអាជ្ញាធរ និងសមត្ថកិច្ចចុះរៀបចំសណ្ដាប់ធ្នាប់ ស្រាប់តែបុគ្គលរូបនេះមិនព្រមសហការនោះទេ។ ពោលបែរជាបញ្ចេញកាយវិការ និងប្រើប្រាស់ពាក្យសម្ដីមិនសមរម្យ ជេរប្រមាថ ព្រមទាំងទាញដាវសាម៉ូរ៉ៃគំរាមសមត្ថកិច្ចទៀតនោះ ទើប​លោកបានបញ្ជាកម្លាំងជំនាញចាប់ខ្លួនតែម្ដង។

បច្ចុប្បន្នជនសង្ស័យ ត្រូវ​បានកម្លាំងជំនាញកំពុងកសាងសំណុំរឿង ដើម្បីបញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការតាមនីតិវិធី៕ដោយ​៖សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print