អំណោយរបស់សម្តេចតេជោ​ ហ៊ុន​ សែន​ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុន​ សែន​ ត្រូវបាននាំយកប្រគល់ជូនដល់ក្រុមគ្រួសារសពលោកអនុសេនីយ៍ឯក​ ថន​ ចាន់ធឿន

ចែករំលែក៖

ភ្នំពេញ, នៅរសៀល ថ្ងៃសុក្រ ១៣កើត ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ លោកវរសេនីយ៍ឯក សែម រតនា នាយការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ តំណាងលោក ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បាននាំយកថវិកាឧបត្ថម្ភសរុប ចំនួន ១២លានរៀល អង្ករ ១៥០គីឡូក្រាម និងទឹកសុទ្ធ ចំនួន ១០កេស ផ្តល់ជូនលោកស្រី ធឿន សុធារ័ត្ន ត្រូវជាកូនស្រីបង្កើតរបស់នៃសព លោកអនុសេនីយ៍ឯក ថន ចាន់ធឿន ដែលបានទទួលមរណៈភាព ដោយជំងឺ COVID-19 នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត កាលពីវេលាម៉ោង ១៦ និង៤៥នាទីល្ងាច ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ តាមរយៈលោក​ ពៅ វុទ្ធី មេភូមិក្តីចាស់ ដូចខាងក្រោម ៖

១.​ អំណោយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន រួមមាន ៖
– ប្រាក់ឧបត្ថម្ភ ចំនួន ៥ លានរៀល
– អង្ករ ចំនួន ១០០ គីឡូក្រាម

ជាមួយនោះដែរក៏មានការចូលរួមរបស់​ :​

២.​ អំណោយរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោកជំទាវ ហ៊ុន គឹមឡេង រួមមាន ៖

– ប្រាក់ឧបត្ថម្ភ ចំនួន ៤លានរៀល

៣- អំណោយរបស់ លោក ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ រួមមាន ៖

– ប្រាក់ឧបត្ថម្ភ ចំនួន ២ លានរៀល
– អង្ករ ចំនួន ៥០ គីឡូក្រាម
– ទឹកសុទ្ធ ចំនួន ១០កេស

៤- អំណោយរបស់ ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រួមមាន ៖

– ប្រាក់ឧបត្ថម្ភ ចំនួន ១ លានរៀល ៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print