រថយន្ដ​ដឹក​ជ្រូក​ក្រហម​កំពុង​តែ​ធ្វើ​សកម្មភាព​ពេល​យប់​ ចូល​ក្នុង​ខេត្តកំពង់ធំ

ចែករំលែក៖

ខេត្តកំពង់ធំ​៖​ យ៉ាង​ហោច​ណាស់​រៀង​រាល់​២​យប់​ម្ដង​ រថយន្ដ​ដឹក​ជ្រូក​ក្រហម​ ចេញពី​ប្រទេស​ថៃ​ និង​ប្រទេស​វៀតណាម​ មក​ទំលាក់​ក្នុង​ទឹកដី​ខេត្តសៀមរាប​ កំពង់ធំ​ ព្រះ​វិហារ​ កំពង់ចាម​ ភ្នំពេញ​ និង​ខេត្ត​ផ្សេង​ទៀត​ដោយ​មានការ​បើកភ្លើង​ខៀវ​ ពី​មន្ដ្រី​ជំនាញ​ពេទ្យសត្វ​ និង​អាជ្ញាធរ​ដែល​ពាក់ព័ន្ធ​ក្នុង​ខេត្តកំពង់ធំ​ មិន​ប​ង្គ្រា​ប់​ទេ​ទុក​ចិញ្ចឹម​ឆ្នាំងបាយ​។​

​រាជរដ្ឋាភិបាល​ប្រកាស​ហាម​ដាច់ខាត​មិន​អោយ​នាំ​ជ្រូក​ក្រហម​ពី​បរទេស​មក​លក់​ក្នុងស្រុក​ ធ្វើ​អោយ​ជ្រូក​នៅ​ក្នុងស្រុក​ ធ្លាក់​តំលៃ​ ប៉ះពាល់​ជីវភាព​ប្រជា​ពលរ​ដ្ន​ដែល​ចិញ្ចឹម​ ជ្រូក​សំរាប់​រយះ​វែង​ បែរជា​លក់​ក្នុង​តំលៃ​ថោក​ដូច​ជ្រូក​នាំ​ចូល​ពី​បរទេស​ដែរ​ និង​ម្យ៉ាង​ ជ្រូក​បរទេស​ ចិញ្ចឹម​ បែប​ចំណី​មាន​ជាតិ​គឺ​មី​ច្រើន​ឆាប់​ធំ​លូតលាស់​ល្អ​ ឆាប់​បាន​លក់​ តែ​ចំពោះ​ផលវិបាក​ខាង​សុខភាព​វិញ​គឺ​ប៉ះពាល​ យ៉ាង​ខ្លាំង​ ព្រោះ​ជ្រូក​ដែល​នាំ​ចូល​ ពេទ្យសត្វ​ពុំ​បាន​ពិនិត្យ​ដោយ​យកចិត្តទុកដាក់​គ្រប់​ជ្រុងជ្រោយ​ គ្រប់​ក្បាល​ជ្រូក​នោះ​ទេ​ គ្រាន់តែ​ពិនិត្យ​បែប​ លុមៗ​ធ្វើ​អោយ​តែ​ពី​បាន​តែ​ប៉ុណ្ណោះ​។​

​ប្រជា​ពលរ​ដ្ន​បាន​សង្កេត​ឃើញ​ថា​ក្រោយ​ពី​មន្ដ្រី​ជំនាញ​ពេទ្យសត្វ​និង​សមត្ថកិច្ច​បា​នប​ង្គ្រា​ប់​បទល្មើស​ដឹក​ជ្រូក​ក្រហម​ចូល​ក្នុង​ខេត្តកំពង់ធំ​ ម្ដង​រួច​មក​ ឈ្មួញ​បាន​កំរើក​សារ​ឡើង​វិញ​ដោយ​ធ្វើ​សកម្មភាព​ដឹក​ជ​ញ្ចូ​ន​ជ្រូក​ក្រហម​រាល់​២​យប់​ម្ដង​ ដោយ​ អែបអាង​ថា​ជា​ជ្រូក​មានច្បាប់​ តែបើ​ច្បាប់​នោះ​កំណត់​ត្រឹម​១០០​ក្បាល​ គឺ​ឈ្មួញ​ដឹក​រហូត​ដល់​ជិត​២០០​ក្បាល​ លើស​ច្បាប់​ជិត​ពាក់កណ្ដាល​e​េ​ណេះ​។​

​ទាក់ទិន​ទៅ​និង​ការ​នាំ​ជ្រូក​ចូល​របស់​លោក​ ឧក​ញ្ញា​ ជឹ​ម​ សុខ​ លោក​បាន​ឆ្លើយ​ក្នុង​បទ​សម្ភាស​ប្រាប់​អ្ន​កា​សារ​ព​ត័​មាន​ថា​ ដោយសារ​តែ​កង្វះ​ជ្រូក​នៅ​ក្នុង​ ស្រុក​ ពុំ​គ្រប់គ្រាន់​ទើប​ លោក​នាំ​ជ្រូក​ក្រហម​ទាំងនេះ​ចូល​មក​ផ្គត់​ផ្គង​តាម​តំរូវការ​ក្នុងស្រុក​ ហើយ​ជ្រូក​ដែល​នាំ​ចូល​គឺ​សុទ្ធតែ​ច្បាប់​ទាំងអស់​ ។​ តែ​ចំពោះ​ការ​ដឹក​លើស​ច្បាប់​នោះ​ពុំ​បាន​បកស្រាយ​អោយ​សម​ហេតុផល​នោះ​ទេ​ ប្រហែលជា​លោក​ពុំ​សូវ​គិត​រឿង​សុខភាព​ជា​ចំបង​ប៉ុន្មាន​នោះ​ទេ​ និង​ការ​ធ្លាក់​តំលៃ​ជ្រូក​ក្នុងស្រុក​ដែល​ធ្វើ​ប្រជា​ពលរ​ដ្ន​ជួប​និង​វិ​បត្ត​សេ​ដ្ន​កិច្ច​ ក្នុង​នោះ​ដែរ​ប្រជា​ពលរ​ដ្ន​សំណូមពរ​អោយ​រាជរដ្ឋាភិបាល​ បញ្ឈប់​ការ​នាំ​ជ្រូក​ចូល​ពីរ​បរទេស​ ព្រោះ​ប៉ះពាល​ដល់​សុខភាព​និង​ជីវភាព​ពលរ​ដ្ន​ខ្លាំង​ណាស់​។​

​លោក​ ធី​វ​ វ​ទ្ធី​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តកំពង់ធំ​ បាន​ប្រាប់​ ថា​ ជ្រូក​ក្រហម​ដែល​នាំ​ចូល​គឺ​មានច្បាប់​ តែ​ការ​ដឹក​លើស​ច្បាប់​ លោក​ពុំ​បានដឹង​ ព្រោះ​ពេល​ខ្លះ​ឈ្មួញ​និង​មន្ដ្រី​ជំនាញ​ពុំ​បាន​ឆ្លង​ការ​មក​មន្ទីរ​កសិកម្ម​យើង​ទេ​ តែ​ឥឡូវ​មាន​លិខិត​២​ច្បាប់​កំពុង​តែ​រត់ការ​មក​ដល់​មន្ទីរ​យើង​ ។​ បន្ទាប់​មក​យើង​ធ្វើ​កិច្ច​សម្ភាស​ជាមួយ​លោក​ ល៉ូ​វ​ លី​ អនុប្រធាន​ពេទ្យសត្វ​ បាន​ប្រាប់​ថា​ជ្រូក​ទាំងនេះ​គេ​ពិនិត្យ​សុខភាព​នៅ​ព្រំដែន​រួច​ហើយ​ និយាយ​បែប​នេះ​ប្រហែលជា​លោក​មិន​បាន​ពិនិត្យ​បន្ដ​នោះ​ទេ​ហើយ​ការ​ដឹក​ជ្រូក​លើស​ច្បាប់​នោះ​លោក​ពុំ​បានដឹង​ដែរ​ សុំ​អោយ​សួរ​ទៅ​លោក​សុខ​ សុវណ្ណ​។​ ក្រោយមក​យើង​បាន​សួរ​ទៅ​លោក​ សេង​ សំបូរ​ បាន​ទទួលស្គាល់​ថា​គាត់​អ្នក​រៀបចំ​បែងចែក​ ជ្រូក​នៅ​ក្នុង​ខេត្តកំពង់ធំ​ដោយ​ប្រាប់​ថា​ លោក​ជា​ឈ្មួញកណ្ដាល​មិន​បានដឹង​ថា​ជ្រូក​ក្រហម​ហាម​នាំ​ចូល​ ឬ​មានច្បាប់​ លើស​ច្បាប់​នោះ​ទេ​ លោក​គ្រាន់តែ​ជា​អ្នកទិញ​លក់​តែ​ប៉ុណ្ណោះ​ ចំណែក​លោក​ ឈួ​ន​ ប៊ុ​ន​ ឈឿ​ន​ ហៅ​ វី​ ជា​អ្នក​ទទួល​ជ្រូក​ សំរាប់​អាជីវករ​លក់​ និង​ជា​អ្នក​ដើរ​យក​លុយ​ពី​អាជីវករ​ បាន​ឆ្លើយ​ដោះសារ​យករួចខ្លួន​ធ្វើ​ជា​មិនដឹងខ្យល់​អ្វី​ទាំងអស់​។​

​តាម​ប្រភព​ព​ត័​មាន​ច្បាស់ការ​មួយ​បាន​ប្រាប់​ថា​ ច្បាប់​របស់​ឧ​ញ្ញា​ ជឹ​ម​ សុខ​ ច្បាប់​អស់​សុ​ព​លះ​ភាព​តាំងពី​ ថ្ងៃ​ទី​២​ ខែកក្កដា​ ឆ្នាំ​២០១៥​មក​ម្លេះ​ តែ​សកម្មភាព​ដឹក​ជ្រូក​ ប្រព្រឹត្ត​បាន​រហូត​មក​ដល់​ថ្ងៃនេះ​និង​ម្យ៉ាងទៀត​ លោក​ឧ​ញ្ញា​ ជឹ​ម​ សុខ​

​តាម​ច្បាប់​អោយ​ដឹក​ ផ្លូវ​ខេត្តកំពង់ឆ្នាំង​ ពោធិ៍សាត​ ភ្នំពេញ​ កំពង់ចាម​ ពុំ​មែន​ដឹក​ឆ្លងកាត់​ខេត្តសៀមរាប​ ខេត្តកំពង់ធំ​នោះ​ទេ​ ហើយ​ក៏​ពុំ​មាន​សិទ្ធិ​ទំលាក់​នៅ​ខេត្តកំពង់ធំ​នោះ​ដែរ​ ហើយ​រាល់​ការ​ទំលាក់​ជ្រូក​នោះ​ គឺ​ ពុំ​បាន​ឈប់​អោយ​មន្ដ្រី​ជំនាញ​ពេទ្យសត្វ​ពិនិត្យ​សុខភាព​នោះ​ដែរ​ ពេល​ទំលាក់​គឺ​គេ​ដឹក​តាម​ម៉ូតូ​ រ​ម៉ក​ជាដើម​ ៕​ ប៊ុ​ន​ រិ​ទ្ធី​

carpige-2

carpige-1

carpige

...

carpige-4

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print