មនុស្សប្រុសស្រី9នាក់ត្រូវចាប់ខ្លួន ដោយកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ

ចែករំលែក៖

ភ្នំពេញ ក្រុមអ្នកញៀនលេងល្បែង ហ្គេមបាញ់ត្រីប្រុសស្រីចំនួន ៩នាក់ ត្រូវបានគណះបញ្ជាការឯកភាពខណ្ឌដូនពេញ ធ្វើការឃាត់ខ្លួនពេលដែលក្រុមក្មេងទាំនេះកំពុងតែវក់លេងហ្គេមបាញ់ត្រី ហើយត្រូវបានកម្លាំងគណៈបញ្ជាការចុះទៅបង្រ្កាបទីតាំងហ្គេមបាញ់ត្រីមួយកន្លែង និងដកហូតទូហ្គេមបានចំនួន២គ្រឿងផងដែរ ។ កិច្ចប្រតិបត្តិការណ៍ខាងលើនេះបានធ្វើឡើងកាលពីវេលាម៉ោង១០នឹង២០នាទីយប់ថ្ងៃទី៣ ខែមិនា ឆ្នាំ២០១៦ ដែលដឹកនាំដោយលោក ចាន់ បណ្ឌិត នាយករងរដ្ឋបាលខណ្ឌដូនពេញ និងដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ទីតាំងហ្គេមបាញ់ត្រីនោះនៅខាងក្រោយនឹងស្ថានទូតបារាំង ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។
អាជ្ញាធរបានអោយដឹងថា បន្ទាប់ពីទទួលដំណឹងថានៅទីតាំងខាងលើមានបើកអាជីវកម្មហ្គេមបាញ់ត្រី ហើយបង្កភាពរញ៉េរញ់ៃផងនោះ ហើយដោយមានការចង្អុលបង្ហាញពីលោកគួច ចំរើន អភិបាលខណ្ឌ បានបញ្ជាអោយលោកដឹកនាំកម្លាំងចុះបង្ក្រាបភ្លាមតែម្តង។
ក្នុងការចុះបង្ក្រាបខាងលើ គឺឃាត់ខ្លួនអ្នកញៀនលេងហ្គេមបាញ់ត្រីប្រុសស្រី៩នាក់ ក្នុងនោះម្ចាស់ទីតាំងម្នាក់ ថែមទាំងដកហូតទូហ្គេមបាន២គ្រឿង និងវត្ថុតាងមួយចំនួនផងដែរ។
ក្រោយមកទូហ្គេមទាំង២គ្រឿង និងអ្នកលេងញៀនហ្គេមទាំង៩នាក់ ត្រូវបាននាំយកទៅឃុំខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌដូនពេល ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី។ ដោយៈ ព្រែកជ័យ

image image image image image

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print