អាសូរណាស់លោកអើយ ! មេបញ្ជាការរងកងរាជអាវុធហត្ថស្រុកលើកដែក​បើកបររថយន្តធ្លាក់ផ្លូវបណ្តាលអោយស្លាប់ក្នុងរថយន្ត

ចែករំលែក៖

ខេត្តកណ្តាល​: តាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋឲ្យដឹងថា, មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងដោយសារមេបញ្ជាការរងអាវុធហត្ថម្នាក់បើកបររថយន្តធ្លាក់ផ្លូវបណ្តាលឲ្យស្លាប់ ហើយក្រុមគ្រួសារស្រែកទ្រហ៊ោយំ ដ៏ដ៊សែនរន្ធត់បំផុត។

ហេតុការណ៍ដ៌រន្ធត់នេះបានកើតឡើងថ្ងៃចន្ទ ១រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង០៤:០០នាទីហៀបភ្លឹ នៅផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រ ៤៣-៤៤ ភូមិព្រែកត្រែង ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ហើយឃើញសមត្ថកិច្ច និងក្រុមគ្រួសារមកលើកសាកសពនៅម៉ោងជិត៧ព្រឹក។

តាមសមត្ថកិច្ចនគរបាលមូលដ្ឋានបានឲ្យដឹងថា, ជនរងគ្រោះ (អ្នកបើកបរ) ឈ្មោះ នូវ សាវឿន ភេទប្រុស ឣាយុ៥៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិជ្រោយអំពិល សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មុខងារមេបញ្ជាការរងអាវុធហត្ថស្រុកលើកដែក ខេត្តកណ្តាល (ស្លាប់ក្នុងរថយន្ត) បើកបររថយន្តម៉ាក CAMRY ពណ៌ស ពាក់ផ្លាកលេខកណ្តាល 2A-2895 ។

សាកសពត្រូវបានកងរាជអាហត្ថយកទៅធ្វើកោសលវិច្ច័យ អោយបានត្រឹមត្រូវសិន ខ្លាចការស្លាប់នេះ ដោយសារអ្វីផ្សេង ៕

...

ដោយ, សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print