ភ្នំពេញ៖ នៅរសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ រដ្ឋបាលខណ្ឌទួលគោកបានសហការជាមួយក្រុមគ្រូពេទ្យODចតុមុខចុះយកសំណាកចំនួន៤ទីតាំង។ នេះបើតាមការបញ្ជាក់អោយដឹងពីលោក ហួរ ហួត នាយករដ្ឋបាលសាលាខណ្ឌទួលគោក ក្នុងនោះរួមមាន៖
១-សណ្ឋាគារមីដលែន(Midland Hotel)ផ្ទះលេខ១៥០H ផ្លូវលេខ៥១៦ សង្កាត់បឹងកក់ទី១ បានចំនួន២៩នាក់ ក្នុងនោះស្រី១១នាក់ ជាការយកសំណាកលើកទី២។
២-ផ្ទះលេខ៧៥ ផ្លូវលេខ១៣៨Z សង្កាត់ផ្សារដេប៉ូទី២ បានចំនួន៦នាក់ ក្នុងនោះស្រី៣នាក់ ជាការយកសំណាកលើកទី១។
៣-ផ្ទះលេខ១១B ផ្លូវលេខ២៥៥ សង្កាត់បឹងសាឡាង បានចំនួន១នាក់ជាស្រ្តី ជាការយកសំណាកលើកទី១។
៤-អេស អិន(កីឡាអេឡិចត្រូនិច) ផ្ទះលេខ៩៥ ផ្លូវលេខ១៩២ សង្កាត់ទឹកល្អក់ទី៣ បានចំនួន៥នាក់ ក្នុងនោះស្រី១នាក់ ជាការយកសំណាកលើកទី១៕
...
ដោយ៖ សិលា