រដ្ឋបាលខណ្ឌដូនពេញ​ បើកកិច្ចប្រជុំគណៈអភិបាលខណ្ឌប្រចាំខែមីនា​ និងចែក​ជូនម៉ាស់​ អាល់កុល​ដល់សង្កាត់ទាំង១១

ចែករំលែក៖

ភ្នំពេញ​៖​ លោក សុខ ពេញវុធ អភិបាល​នៃគណៈអភិបាលខណ្ឌដូនពេញ​ នៅរសៀលថ្ងៃអង្គារ​ទី៣០ ខែមីនា​ឆ្នាំ២០២១ វេលាម៉ោង​១៤​ និង៣០នាទី បានដឹកនាំរដ្ឋបាលខណ្ឌដូនពេញ​ បើកកិច្ចប្រជុំគណៈអភិបាលខណ្ឌដូនពេញប្រចាំខែមីនា​។

កិច្ចប្រជុំនេះមានការចូលរួមពីមន្ត្រីក្រោមឱវាទ(តាម Zoom meeting )ក្នុងរបៀបវារៈដូចខាងក្រោមរួមមាន៖

១.ការងារប្រយុទ្ធប្រឆាំងកូវីដ ១៩ ការបន្តជម្រុញផ្សព្វផ្សាយ អនុវត្តវិធានការ(បីកុំ បីការពារ) ការបន្តធ្វើ QR code តាមអាជីវកម្ម និងការបន្តចែកម៉ាស់ក្នុងមូលដ្ឋានសង្កាត់ទាំង១១ ផ្សារ​ទាំង៣។​

២.ការប្រជុំពិនិត្យ ឆ្លង របាយការណ៍រដ្ឋបាលប្រចាំខែមិនា និងរបាយការណ៍ប្រចាំត្រីមាសទី១របស់រដ្ឋបាលខណ្ឌដូនពេញ។​

៣.ការប្រជុំពិនិត្យ និងអនុម័ត ឆ្លងសេចក្តីព្រាងរបាយការណ៍ប្រាក់រង្វាន់ប្រចាំខែ មីនា។​

៤.ការងារផ្សេងៗ

ដោយឡែក​នៅវេលាម៉ោង​ ៥ល្ងាច​ថ្ងៃដដែល​នេះ​ ជាឆ្លើយតបបញ្ហាប្រឈមចំពោះមុខ និងដើម្បីរួមចំណែក ក្នុងការការពារ ទប់ស្កាត់ ជម្ងឺ Covid-19 ក្រោយកិច្ចប្រជុំគណៈអភិបាលខណ្ឌរួច លោក សុខ ពេញវុធ បានធ្វេីពិធីប្រគល់ជូន ម៉ាស់ចំនួន ១៣,០០០ម៉ាស់ និងអាល់កុលចំនួន ១៣កាន់ ស្មើរនឹង ៣៩០លីត្រ ជូនដល់សង្កាត់ទាំង១១ ក្នុង​មូលដ្ឋាន​ខណ្ឌដូនពេញ ដើម្បីប្រើប្រាស់លើកិច្ចការងារប្រចាំថ្ងៃ និងសម្រាប់ចែកជូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋានប្រើប្រាស់ផងដែរ៕ដោយ​៖ស​ តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print