ភ្នំពេញ៖ លោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ នៅរសៀលថ្ងៃអង្គារទី៣០ ខែមីនាឆ្នាំ២០២១ វេលាម៉ោង១៤ និង៣០នាទី បានដឹកនាំរដ្ឋបាលខណ្ឌដូនពេញ បើកកិច្ចប្រជុំគណៈអភិបាលខណ្ឌដូនពេញប្រចាំខែមីនា។
កិច្ចប្រជុំនេះមានការចូលរួមពីមន្ត្រីក្រោមឱវាទ(តាម Zoom meeting )ក្នុងរបៀបវារៈដូចខាងក្រោមរួមមាន៖
១.ការងារប្រយុទ្ធប្រឆាំងកូវីដ ១៩ ការបន្តជម្រុញផ្សព្វផ្សាយ អនុវត្តវិធានការ(បីកុំ បីការពារ) ការបន្តធ្វើ QR code តាមអាជីវកម្ម និងការបន្តចែកម៉ាស់ក្នុងមូលដ្ឋានសង្កាត់ទាំង១១ ផ្សារទាំង៣។
២.ការប្រជុំពិនិត្យ ឆ្លង របាយការណ៍រដ្ឋបាលប្រចាំខែមិនា និងរបាយការណ៍ប្រចាំត្រីមាសទី១របស់រដ្ឋបាលខណ្ឌដូនពេញ។
៣.ការប្រជុំពិនិត្យ និងអនុម័ត ឆ្លងសេចក្តីព្រាងរបាយការណ៍ប្រាក់រង្វាន់ប្រចាំខែ មីនា។
៤.ការងារផ្សេងៗ
ដោយឡែកនៅវេលាម៉ោង ៥ល្ងាចថ្ងៃដដែលនេះ ជាឆ្លើយតបបញ្ហាប្រឈមចំពោះមុខ និងដើម្បីរួមចំណែក ក្នុងការការពារ ទប់ស្កាត់ ជម្ងឺ Covid-19 ក្រោយកិច្ចប្រជុំគណៈអភិបាលខណ្ឌរួច លោក សុខ ពេញវុធ បានធ្វេីពិធីប្រគល់ជូន ម៉ាស់ចំនួន ១៣,០០០ម៉ាស់ និងអាល់កុលចំនួន ១៣កាន់ ស្មើរនឹង ៣៩០លីត្រ ជូនដល់សង្កាត់ទាំង១១ ក្នុងមូលដ្ឋានខណ្ឌដូនពេញ ដើម្បីប្រើប្រាស់លើកិច្ចការងារប្រចាំថ្ងៃ និងសម្រាប់ចែកជូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋានប្រើប្រាស់ផងដែរ៕ដោយ៖ស តារា