លោកស្រី ពេជ ចន្ទមុន្នី ចុះពិនិត្យការរៀបចំកន្លែងស្នាក់របស់ក្រុមគ្រូពេទ្យសម្តេចតេជោប្រឆាំងកូវីដ-១៩ ទាំងយប់ !

ចែករំលែក៖

ភ្នំពេញ, នៅវេលាយប់ថ្ងៃទី ៣០ ខែមីនា ឆ្នាំ២០២១ នេះ លោកស្រី ពេជ ចន្ទមុន្នី សមាជិកគណៈកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ និងជាប្រធានក្រុមដឹកនាំរួមក្រុមគ្រូពេទ្យសម្តេចតេជោប្រឆាំងកូវីដ-១៩ បានចុះពិនិត្យការរៀបចំកន្លែងស្នាក់របស់ក្រុមគ្រូពេទ្យសម្តេចតេជោប្រឆាំងកូវីដ-១៩ ដើម្បីជួយសម្រួលក្នុងការរៀបចំកន្លែងស្នាក់នៅអោយបានសមរម្យ និងសំណេះសំណាល លើកទឹកចិត្ត ព្រមទាំងបានផ្តល់កម្លាំងចិត្តដល់ក្រុមគ្រូពេទ្យសម្តេចតេជោប្រឆាំងកូវីដ-១៩ នៅក្នុងវិទ្យាល័យឥន្ទ្រទេវី ។

គួរបញ្ជាក់ផងដែរថា ក្រុមគ្រូពេទ្យសម្តេចតេជោប្រឆាំងកូវីដ-១៩ បានចូលរួមយ៉ាងសកម្មក្នុងការយកសំណាកអ្នកដែលសង្ស័យក្នុងព្រឹត្តការណ៍សហគមន៍កន្លងមករួមទាំងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈនេះផងដែរ ដែលនេះគឺជាការចូលរួមដោយយកបេះដូង ឆន្ទះ កម្លាំងកាយ កម្លាំងចិត្ត ចំណេះជំនាញ ដែលមានចូលរួមក្នុងការទប់ស្កាត់ការីករាលដាលជំងឺកូវីដ-១៩ ដើម្បីប្រជាពលរដ្ឋ និងប្រទេសជាតិរួចផុតពីជំងឺកាចសាហាវមួយនេះ។

សូមជម្រាបជូនថា, នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១នេះ​ បានប្រកាសថា​ បន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី​ ចំនួន​១០៥នាក់ថែមទៀត ក្នុងនោះសុទ្ធសឹងជាករណីសហគមន៍ក្នុង «ព្រឹត្តិការណ៍២០កុម្ភៈ» ១០៤នាក់ និងនាំចូល១នាក់ ខណៈអ្នកជំងឺចំនួន​ ៤នាក់បានជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។

សូមជម្រាបថា​ នៅថ្ងៃទី២៩​ ខែមីនា​ ឆ្នាំ២០២១​ មានករណីវិជ្ជមានវីរុសកូវីដ-១៩​ ថ្មីចំនួន​ ១០៥នាក់​ និងមានអ្នកជាសះស្បេីយចំនួន​ ០៤នាក់​ក្នុង​នោះ​រួម​មាន​៖

– ករណីឆ្លងសហគមន៍ ១០៤នាក់
– អ្នកដំណើរពីបរទេស ០១នាក់

គិតត្រឹមព្រឹក ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១
– អ្នកឆ្លងសរុប= ២៣៧៧ នាក់
– អ្នកជាសះស្បើយ= ១១៧៦ នាក់
– អ្នកកំពុងព្យាបាល= ១១៨៦ នាក់
– អ្នកស្លាប់= ១១ នាក់៕

...


ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print