​ប្រកាស​សមាសភាព​សមាគមនារី​ខណ្ឌ​សង្កាត់​និង​ខួប​អនុស្សាវរីយ៍​លើក​ទី​១០៥​ទិវា​នារី​អន្ដរជាតិ​៨​មីនា​

ចែករំលែក៖

​ភ្នំពេញ​៖​ នៅ​ក្រោម​ប្រធានបទ​វិ​និ​ យោគ​លើ​សមាសភាព​យេ​ន​ឌ័​រ​ដើម្បី​ កិច្ច​អភិវឌ្ឍន៍​ប្រកប​ដោ​ស​ចីរភាព​ដែល​ បាន​ដាក់​ចេញ​ផ្អែក​ទៅ​លើ​ក្របខ័ណ្ឌ​ថ្មី​ ជាស​កល​និង​ត្រូវ​អនុវត្ដ​ក្នុង​រយៈពេល​ ១៥​ឆ្នាំទៅ​មុខ​ ហើយ​គោលដៅ​ខាងលើ​ នេះ​តម្រូវ​ឱ្យ​សម្រេច​ឱ្យ​បាន​នូវ​សមាសភាព​យេ​ន​ឌ័​រ​និង​ពង្រឹង​ភាព​អង់អាច​ដល់​ ស្ដ្រី​និង​កុមារ​ ។​

​ប្រធានបទ​មួយ​នេះ​បាន​ធ្វើ​ឡើង​នៅ​ ព្រឹក​ថ្ងៃ​ទី​៤​ ខែមីនា​ ឆ្នាំ​២០១៦​ ក្នុង​សាល​ ប្រជុំ​សាលា​ខណ្ឌឫស្សីកែវ​ដែល​មានការ​អញ្ជើញ​ចូលរួម​ពី​លោកស្រី​ម៉ក់​ វ៉ា​ន់​ ស៊ី​ថា​ អភិបាលរង​រាជធានី​តំណាង​លោក​ ប៉ា​ សុ​ជាតិ​វង្ស​ អភិបាល​នៃ​គណៈ​អភិ​ បាល​រាជធានី​ភ្នំពេញ​ និង​លោក​ ម៉ប់​ សា​រិ​ន​ ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ ។​

​ជាមួយ​គ្នា​នោះ​ក៏​មាន​វត្ដមាន​លោក​ ជា​ ពិសី​ អភិបាល​ខណ្ឌឫស្សីកែវ​ដែល​ ទើបតែ​ឡើង​កាន់​តំណែង​ថ្មី​ជំនួស​លោក​ ធុ​យ​ សុ​ខន​ ដែល​ត្រូវ​បាន​ផ្លាស់​ប្ដូរ​ឱ្យទៅ​ ជា​ប្រធាន​គណៈកម្មាធិការ​គណបក្ស​ ប្រជាជន​ខណ្ឌឫស្សីកែវ​ផង​ដែរ​ ។​

​ទន្ទឹម​នឹង​នោះ​លោកស្រី​ លី​រ៉ូ​ហ្សា​មី​ អភិបាលរង​ខណ្ឌ​បាន​ឡើង​អាន​របាយ​ ការណ៍​ទាក់ទិន​នឹង​សិទ្ធិ​នារី​៨​មីនា​ផង​ដែរ​។​ នៅ​ក្នុង​ខ្លឹមសារ​នោះ​បាន​បង្ហាញ​យ៉ាង​ ច្បាស់​ពី​ការ​ប្រារឰ​ពិធី​អបអរសាទរ​ទិវា​នារី​អន្ដរជាតិ​៨​មីនា​ជា​រៀង​រាល់​ឆ្នាំ​ដែល​ ជា​ទិវា​រំលឹក​ការ​តស៊ូ​របស់​នារី​នៅ​ទូ​ទាំង​ សកលលោក​ក្នុង​ការ​ទាមទារ​ឱ្យ​មានការ​ លើកកម្ពស់​សិទ្ធិ​សេរីភាព​ ប្រជាធិបតេយ្យ​ និង​ការ​អនុវត្ដ​សិទ្ធិ​ស្មើភាព​គ្នា​រវាង​បុរស​ នឹង​ស្ដ្រី​ដែល​បាន​អង្កេត​ឃើញ​ថា​ មាន​ ការ​លើក​ឡើង​នូវ​ប្រធានបទ​សម្រាប់​ ឆ្នាំ​នីមួយៗ​ផង​ដែរ​ ។​

​គោលនយោបាយ​ចែង​ក្នុង​យុទ្ធសាស្ដ្រ​ ចតុកោណ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ ដែល​បាន​ជំរុញ​ឱ្យ​មានការ​យកចិត្ដ​ទុក​ ដាក់​បន្ថែម​ទៀត​ក្នុង​ការ​ឧបត្ថម្ភ​គាំទ្រ​ និង​ផ្ដល់​ឱកាស​ឱ្យ​ស្ដ្រី​ ក្មេង​ស្រី​បាន​ចូល​ រួមចំណែក​អភិវឌ្ឍន៍​ប្រទេស​លើ​គ្រប់​ វិស័យ​ ។​

​ទន្ទឹម​ន​នឹង​ការ​បញ្ចប់​កម្មវិធី​ខាងលើ​ នេះ​លោកស្រី​ ម៉ក់​ វ៉ា​ន់​ស៊ី​ថា​ ក៏​បាន​ផ្ដល់​ នូវ​អនុសាសន៍​ដ៏​ល្អៗ​ដល់​ស្ដ្រី​ដែល​បាន​ ចូលរួម​កម្មវិធី​នេះ​និង​បាន​រំលឹក​ហើយ​ បញ្ជាក់​បន្ថែម​ទៀត​យើង​ត្រូវ​ចេះ​ជួញ​គ្នា​ ទើប​អ្វី​ទាំងអស់​បាន​រលូន​ល្អ​ទៅ​មុខ​ ៕​

er (1)

er (2)

er

...

ដោយ៖ អរុណរះ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print