ភ្នំពេញ៖ គណបញ្ជាការឯកភាព ខណ្ឌពោធិ៍សែនជ័យ និងមានការបញ្ជាផ្ទាល់ពីលោក ហែម ដារិទ្ធ ជាអភិបាលខណ្ឌ បើកប្រតិបត្តិការបង្ក្រាប ល្បែងហ្គេមតាមអុីនធឺណេត ចំនួន២កន្លែងផ្សេងគ្នា ក្នុងភូមិសាស្រ្តសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ កាលពីព្រឹកថ្ងៃទី០៣ ខែមិនា ឆ្នាំ២០១៦នេះ ។
ការបង្ក្រាប ទីតាំងល្បែងហ្គេម តាមអនឡាញ ខាងលើក្រោមការដឹកនាំដោយលោក ឃឹម សុ៊នសូដា អភិបាលរងខណ្ឌ ហើយក៏ត្រូវបាន ទទួលសាទរពីសំណាក់ បងប្អូនប្រជាពលរដ្ឋ ពិសេស អាណាព្យាបាល ក្មេងដែលនិយម ចូលចិត្តគេចសាលា ចូលតែផ្ទះហ្គេម ។
ក្នុងកិច្ចប្រតិបត្តិការ ដោយកំលាំងគណៈបញ្ជាការឯកភាពខណ្ឌ និងកម្លាំងអាជ្ញាធរសង្កាត់ កាកាប ចុះផ្អាក ផ្ទះបើកអាជីវកម្មហ្គេមតាមអនឡាញ ចំនួន២ទីតាំង តែបើតាម អាជ្ញាធរ បានបង្ហើបឱ្យដឹងថា ២ផ្ទះ បើកល្បែងហ្គេមខាងលើ បើកលេងពុំមានច្បាប់ ហើយក៏មិនដែលទៅទំនាក់ទំនង ទៅខាងអាជ្ញាធរខណ្ឌឱ្យដឹងដែរ ទើបចុះបង្ក្រាប ផ្អាក អាជីវកម្ម និងដកហូតកុំព្យូទ័រជាច្រើនគ្រឿងមករក្សាទុកនៅសាលាខណ្ឌ ដើម្បីអោយម្ចាស់ចូលមកដោះស្រាយ និងធ្វើកិច្ចសន្យា ។ ទន្ទឹមទៅនឹងកិច្ចប្រតិបត្តការនេះ ក៏បានឃាត់ក្មេងៗជាច្រើននាក់ ដែលញៀន វក់ចូលលេង ហ្គេច ភ្លេចបាយភ្លេចទឹក ភ្លេចទាំងសាលារៀន ដើម្បីធ្វើការអប់រំ រួចទើបអនុញាតិឱ្យវិលត្រឡប់ទៅផ្ទះវិញ ។
បើតាមមិតិមហាជន បានឱ្យដឹងថា ទីតាំងបើកលេង ល្បែងភ្នាល់ ហ្គេមតាមអុីនធឺណេត កើតមានច្រើន ដេដាសមិនខ្វះទេកន្លែងដែលត្រូវ អាជ្ញាធរក្រឡេកមើលនោះ ចំណោះថាមើលឃើញ ដឹង ឮ ហើយ មានវិធានការយ៉ាងណានោះ អាស្រ័យទៅលើ ជោគជាតារាសី របស់ផ្ទះបើកហ្គេម ទាំងនោះ ។ ផ្ទះបើកហ្គេម និមួយៗ មិនដែលឃើញមនុស្សចាស់ចូលលេងផង ឃើញតែក្មេងៗ អាយុចាប់ពី១០ឆ្នាំ ទៅ១៧ឆ្នាំ ដែលស្ថិតនៅក្នុងវ័យសិក្សា ចូលទៅលេង ទោះជាផ្ទះមួយចំនួន ដែលអាជ្ញាធរអះះាងថា មានច្បាប់ទម្លាប់ត្រឹមត្រូវក៏ដោយ តែអ្វីដែល គួរឱ្យសោកស្តាយវាសនាក្មេងៗនោះ ត្រង់ថា បាត់បង់ការសិក្សា វក់ឈ្លក់នឹងទូហ្គេម មានក្មេងមួយចំនួន សុឹងតែគេចវេសពីផ្ទះសម្បែងទៀតផង ។
សម្រាប់ផ្ទះបើកលេងល្បែងហ្គេម ហើយត្រូវបានអាជ្ញាធរ ចុះចាប់ ហាមឃាត់ នោះក្នុងហេតុផលថាគ្មានច្បាប់ ទើបចាប់ ដើម្បីឱ្យម្ចាស់ទីតាំង ធ្វើកិច្ចសន្យា ឬសុំច្បាប់ ចុះកាលបើ ផ្ទះបើកហ្គេម រាល់ថ្ងៃ ដែលកំពុងពង្វក់ក្មេងៗ សិស្សសាលា កកើតព្រោងព្រាត ពិសេស តំបន់ក្បែរសាលារៀន ឃើញមានសុទ្ធតែក្មេង ឬសិស្សសាលាចូលលេង អាជ្ញាធរសំអាងថាមានច្បាប់ត្រឹមត្រូវឬយ៉ាងណា ? ។
បើតាមប្រជាពលរដ្ឋ មួយចំនួន ដែលរស់នៅ ក្បែរ ទីតាំងបឥកហ្គេម ទាំងហ្គេមអុីនធឺណេត និងហ្គេម ផ្សេងៗ ក្នុងខណ្ឌពោធិ៍សែនជ័យ បានលើកឡើងថា ផ្ទះបើកហ្គេមណាអត់បង់លុយ អត់ច្បាប់ ចាប់បង្ក្រាប២៤លើ២៤ម៉ោង តែបើ ផ្ទះមួយចំនួនធំទៀត សង្ស័យ មានខ្សែរពួរ ខ្នងក្រាសហើយ ឬមួយជាឆ្នាំងបាយ របស់អាជ្ញាធរ សមត្ថកិច្ចហើយ ទើបអត់ហ៊ានក្អក អត់ហ៊ានទៅអើត បើករកសុីកឥបលុយពីក្មេងដោយរលួន ទោះជាដឹងហើយ ក៏មិនទៅបង្រ្កាបដែរ អាជ្ញាធរ បង្ក្រាបរាល់ថ្ងៃ ហាក់បីដូចជាតិច ជាងកកើតល្បែងទាំងនោះទៅទៀត ហើយបង្ក្រាបនោះទៀតសោត ហាក់បីដូចជារើសផ្ទះ វាមិនស្មើភាពគ្នា ។
ថ្វីបើមានមតិរិះគន់ពីប្រជាពលរដ្ឋ រឿងកើតល្បែងហ្គេម ភ្នាល់ ជ្រកក្រោមស្លាកអុីនធឺណេត ពេញបន្ទុកក្នុងភូមិសាស្រ្តខណ្ឌពោធិ៍សែនជ័យ ទោះជាមានការបង្ក្រាបបានតិចតួចក៏ពិតមែន ទាំងនោះក៏ជាស្នាដៃមួយ របស់អាជ្ញាធរ ទាំងសង្កាត់ ទាំងខណ្ឌដែរ ។ ហើយពលរដ្ឋ ពិសេស អាណាព្យាបាលក្មេង សិស្សសាលា សង្ឃឹមថា អាជ្ញាធរ និងមានវិធានការ ទោះជាពុំបានក្តៅ ក៏អ៊ុនៗដែរ ទុកគ្រាន់បន្លាច ក្មេង រាល់ការបើក ឱ្យលេង ល្បែងហ្គេម ល្បែងភ្នាល់ តាមអុីធឺណេត ទាំងអត់ច្បាប់ ទាំងមានច្បាប់ តែអ្នកចូលលេង សុទ្ធតែក្មេង និង សិស្សសាលា ៕សុខាសែនជ័យ