Updated: សមត្ថកិច្ចម្នាក់ដាច់ចិត្ត ដកកាំភ្លើងខ្លីម៉ាកK59 បាញ់ក្បាលសម្លាប់ខ្លូនឯងស្លាប់ភ្លាមៗនៅនិងកន្លែង

ចែករំលែក៖

ភ្នំពេញ៖ បុរសជាសមត្ថកិច្ចប្រទេសម្នាក់ បានសម្រេចចិត្តដកកាំភ្លើងខ្លីបាញ់ក្បាលសម្លាប់ខ្លួនឯងស្លាប់ភ្លាមៗនៅលើផ្ទះរបស់ខ្លួន ព្រោះតែតូចចិត្តជំពាក់បំណុលគេច្រើនពេក។ករណីធ្វើអត្តឃាតសម្លាប់ខ្លួនឯងនេះបានបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចចុះដល់កន្លែងកើតហេតុភ្លាមៗកាលពីវេលាម៉ោង១៨និង
១០នាទីព្រលប់ ថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៦ នៅក្នុងផ្ទះលេខគ្មានលេខ ភូមិត្រពាំងចក សង្កាត់ព្រៃវែង ខណ្ឌដង្កោ។
ប្រភពព័ត៌មានពីសមត្ថកិច្ចមូលដ្ឋានដែលចុះទៅដល់កន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ជា ប៊ុនហុង អាយុ43ឆ្នាំ មន្ត្រីកងកម្លាំងមានទីលំនៅកន្លែងកើតហេតុខាងលើ និងមានប្រពន្ឋឈ្មោះអាន គឿន អាយុ អាយុ៤១ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅជាមួយគ្នា។
បើតាមសម្ដីលោកយាយវ័យជាង70ឆ្នាំដែលត្រូវជាម្តាយរបស់ជនរងគ្រោះបាននិយាយបណ្តើរ យំបណ្តើរថា មុនពេលកើតហេតុកូន ប្រុសគាត់មកពីធ្វើការ ហើយក៏សុំ គាត់លក់ដី ដោយលុយទៅសង ធនាគារអេស៊ីលីដា ហើយរូបគាត់ក៏និយាយថែមទៀតថាឯងចាញ់ល្បែងឬ។ ខណះពេលនោះកូនប្រុសគាត់ជាជនរងគ្រោះក៏ឡើងទៅលើផ្ទះជាមួយប្រពន្ធ ដែលទើបមកពីធ្វើការនៅរោងចក្រ មួយសន្ទុះក្រោយមកស្រាប់តែគាត់ឮសំលេងលាន់ផាំង ភ្លាមៗនោះប្រពន្ធរបស់គាត់ស្រែកយំរកឲ្យគេជួយ។ពេលនោះជនរងគ្រោះក៏បានស្លាប់ភ្លាមៗនៅលើគ្រែមានពូកបាត់ទៅហើយ ដោយសារជនរងគ្រោះបានយកកាំភ្លើងខ្លីម៉ាកK59 មកបាញ់ចំសៀតផ្កាផ្នែកខាងឆ្វេងចំនួន១គ្រាប់ ក្រោយមកប្រពន្ឋរបស់គាត់ក៏បានយកកាំភ្លើងរបស់ប្ដីយកទៅទុកលើតុក្បែរទូរទូស្ស៍ និងបានស្រែកយំ ក្រសោបអោបប្ដី បណ្ដាលឲ្យសន្លប់ស្ដូកស្ដឹងផងដែរ។
ក្រោយមកសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់កន្លែងកើតហេតុ និងធ្វើកោលសល្យវិច្ច័យយ៉ាងជាក់លាក់ និងប្រាកដថា រូបគាត់ពិតជាយកកាំភ្លើងខ្លីបាញ់សម្លាប់ខ្លួនឯងពិតប្រាកដមែន។ បន្ទាប់ពីពិនិត្យរួចរោល សមត្ថកិច្ខក៏ប្រគល់សពនោះឲ្យទៅក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណីតែម្ដង៕ដោយ៖ជីម ភារ៉ា ដង្កោ

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print